អត្ថបទ

អស្ចារ្យមែន foodpanda បានបោះជំហ៊ាន​ ទៅដល់ភាគអាគ្នេយ៍​នៃប្រទេសកម្ពុជាហើយ​ គឺខេត្តស្វាយរៀង

ស្វាយរៀង៖ ដូចមិត្តអ្នកអានបានជ្រាបហើយថា ក្រុមហ៊ុន​ foodpanda ជាក្រុមហ៊ុនដឹកជញ្ជូនអាហារ គ្រឿងទេស និងសំភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ឈានមុខគេនៅកម្ពុជា ក៏ដូចជានៅតំបន់អាស៊ី របស់យើងទាំងមូលផងដែរ ដោយមានជម្រើស អាហារដ៏សម្បូរបែប ការផ្តល់ជូនពិសេសៗឥតឈប់ឈរ សុវត្ថិភាពនិងរក្សាអនាម័យ ម្ហូបអាហារបានល្អ រួមជាមួយសេវាកម្ម ដឹកជញ្ជូលរហ័សទាន់ចិត្តផងដែរ។

ក្រុមហ៊ុនបានពង្រីកសេវាកម្មរបស់ខ្លួន ស្ទើរគ្រប់ទីកន្លែងទូទាំងខេត្តក្រុង នៃប្រទេសកម្ពុជា ថ្ងៃនេះផងដែរ ក្រុមហ៊ុនដ៏ពេញនិយមមួយនេះ បានប្រកាសឲ្យដំណើរការ ក្នុងខេត្តស្វាយរៀងហើយ​ អតិថិជន ក្នុងខេត្តស្វាយរៀងទាំងអស់ នឹងកាន់តែងាយស្រួល ដោយគ្រាន់តែទាញយក កម្មវិធីទូរសព្ទ ដែលមានឈ្មោះ foodpanda ហើយដាក់កុម្ម៉ង់អាហារ ដែលពួកអ្នកចូលចិត្តជាការស្រេច។

អ្វីដែលពិសេស ដើម្បីអបអរការប្រកាស ឲ្យប្រើប្រាស់នេះ សម្រាប់អ្នកស្វាយរៀងទាំងអស់ នឹងទទួលបានការបញ្ចុះតម្លៃ 50% រហូតដល់ 3$ សម្រាប់ការកុម្ម៉ង់ លើកដំបូងចាប់ពី 3$ ឡើងដោយប្រើកូដ «HELLOSVR»។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ការ​ពង្រីក​សា​ខា​ថ្មី​នេះ ក៏​ជា​ការ​​បង្ហាញពី​ការ​ ចាប់​ដៃគូ​យ៉ាង​​​ស្អិតរមួត​ ជាមួយនឹង​រដ្ឋា​ភិបាល ​កម្ពុជា ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ នឹង​ជំ​ងឺ​កូវីដ ១៩ ផង​ដែរ តាម​រយៈ​ការ​លើក​ទឹក​ចិត្ត ​ឲ្យ​ប្រជា​ពល​រដ្ឋ​នៅ​ផ្ទះ បើ​គ្មាន​ការ​ចាំ​បាច់ ក៏ដូច​ជារក្សា​គម្លាត​សុវត្ថិភាព ប៉ុន្តែ នៅ​តែ​អាច​ទិញ​សម្ភារ ​ប្រើប្រាស់​សំខាន់ៗ ស្បៀង ភេសជ្ជៈ និង​ម្ហូប​អាហារដ៏​សម្បូរ​បែប បានដោយ​គ្រាន់​តែ​ប្រើប្រាស់​​ កម្មវីធីទូរសព្ទ (App) foodpanda​។

អ្នកតំណាង​ក្រុមហ៊ុន foodpanda បាន​បញ្ជាក់​ថា ការ​បើកដំណើរ​ការ​ សេវាកម្មនៅ​ខេត្ត​ស្វាយរៀង គឺ​ជា​ការ​បោះជំហាន​មួយផ្សេង​ទៀត ឆ្ពោះ​ទៅ​កាន់​ការ​សម្រេច​ គោល​ដៅ​របស់​ខ្លួន ក្នុងនាម​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ រហ័ស​ឈាន​មុខ​គេ​នៅកម្ពុជា ក៏ដូច​ជា​ការ​បន្ត​លើកស្ទួយ ​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម អំឡុង​វិបត្តិ​កូវីដ ១៩​។

លោក​មាន​ប្រសាសន៍បន្តទៀត​ថា៖ «ចាប់​ពី​ពេលនេះ ប្រជា​ពល​រដ្ឋ និង​ម្ចាស់​អាជីវកម្ម ដែល​ជាដៃគូរបស់ foodpanda កាន់​តែ​មានភាព​ងាយស្រួល ​ក្នុង​ជីវ​​ភាព​ប្រចាំ​ថ្ងៃ ​លើ​ការ​បញ្ជា​ទិញ និង​លក់ផលិត​ផល​របស់​ខ្លួន ដោយ​ពួក​គាត់​ គ្រាន់​តែ​ប្រើ​ប្រាស់សេវា និង App របស់​យើង​ នោះពួកគាត់​ទទួល​បាន​ ទាំង​សុវត្ថិភាព អាច​លក់​ផលិត​ផល​បាន និង​ទទួល​បាន​សេវា ​ដឹក​ដល់​ផ្ទះរហ័ស​ទាន់​ចិត្ត»​។

កាន់​តែ​សុវត្ថិភាព​ទៅ​ទៀត foodpanda ក៏មានសេវាកម្មទូទាត់ប្រាក់ បែបឌីជីថល ( Visa Card Payment) ដោយមិនចាំបាច់ កាន់សាច់ប្រាក់ផ្ទាល់ផងដែរ​ ស្រប​ពេល​ដែលបុគ្គ​លិក ​ដឹក​ជញ្ជូន​​​របស់​ក្រុមហ៊ុន តែង​តែ​អនុវត្ត វិធាន​ការ​អនា​ម័យ​ជានិច្ច ដូ​ចជា​ពាក់​ម៉ាស់ ប្រើ​ទឹក​អាល់កុល​លាង​ដៃ ជូត​សម្អាត និង​បាញ់​ថ្នាំ​សម្អាត​ធុង ​ដឹក​ឥវ៉ាន់​ជា​ប្រចាំ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ដើម្បី​បន្ថែម​សុវត្ថិភាព​មួយ​កម្រិត​ទៀត​ ដល់ទាំង​បុគ្គ​លិក ដៃគូ​អាជី​វកម្ម និងអតិ​ថិ​ជនពី​កូវីដ ១៩ និង​បង្ហាញពីការ​គិត​ ដល់​សហ​គមន៍​ដែល​ខ្លួន ​កំពុង​តែ​ប្រតិបត្តិក្រុមហ៊ុន បានរៀប​ចំ​ចាក់​វ៉ាក់​សាំង​​ភ្លាម​ៗ​​ ដល់​បុគ្គ​លិក​ទាំង​អស់ ដែលកំពុង​ស្នាក់​នៅ និង​បម្រើ​ការ​ងារ​ នៅ​ខេត្ត​ស្វាយ​រៀង។

ក្រៅពីនេះ foodpanda ​នៅ​តែ​បន្តជួយគាំទ្រសង្គម​ តាមរយៈសកម្មភាព សប្បុរសធម៌នានារបស់ខ្លួន ដោយ​ក្រុមការងារ របស់ក្រុមហ៊ុន ក៏​បាន​នាំ​យក​សម្ភារពេទ្យ សម្ភារប្រើប្រាស់ការពារ មេរោគកូវីដ ១៩ ដូច​អាល់កុល ម៉ាស និង ទឹកបរិសុទ្ធ ជូនដល់សាលា ខេត្តស្វាយរៀងផងដែរ​។

កន្លង​មក foodpanda តែង​តែ​​បានចូលរួមជួយដល់សង្គម ក៏ដូចជាសហការជាមួយនឹង រដ្ឋាភិបាលកម្ពុជា​ក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ជា​និច្ច តាមរយៈការផ្តល់អំណោយ ជាគ្រឿងបរិក្ខាពេទ្យ និងសម្ភារនានាជាច្រើន ដល់អាជ្ញាធរ និងក្រសួងពាក់ព័ន្ធចំនួន ៤លើក និងចែក​អាហារ និងភេសជ្ជៈដល់ក្រុមគ្រូពេទ្យ ចាក់វ៉ាក់សាំងជួរមុខ ចំនួន៥លើក។

បន្ថែមលើនេះសម្រាប់​ខែ​កក្កដា foodpanda នៅ​តែ​ផ្ដល់ជូនប្រូម៉ូសិនជាច្រើនដូចជា៖
ចុច​ដោន​ឡូត​អេប foodpanda ដើម្បី​ចុច​ទិញ អាហារឆ្ងាញ់ និង​របស់​ប្រើ​ប្រាស់គ្រប់​ប្រភេទ​ តាម​តម្រូវ​ការ ដោយ​មិន​បាច់​ចេញ​ក្រៅ​ផ្ទះ ឬ ទៅ​ទិញ​ដោយ​ផ្ទាល់ ជាមួយសេវាដឹកតម្លៃសមរម្យ ឬ ឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។ ​បច្ចុប្បន្ន​​ foodpanda ​កំពុង​ដំណើរ​ការ​សេវាដឹកជញ្ជូន​ យ៉ាង​សកម្មលើសពីអាហារ ​នៅស្ទើរ​ទូទាំងប្រទេស​កម្ពុជា ដែលរួមមាន​នៅ ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កំពត កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍​សាត់ កំពង់ស្ពឺ និង​កំពង់​ឆ្នាំង។​

តាមចុច Subscribe Channel Telegram របស់ foodpanda KH: https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មានប្រូម៉ូសិនពិសេសៗ និងប័ណ្ណបញ្ចុះតម្លៃ ជាច្រើនមុនគេ៕

To Top
×