អត្ថបទ

កម្មវិធី Pleng by Smart នឹង បង្ហាញ សិល្បករខ្មែរ ដ៏មានទេពកោសល្យ ជាមួយយុទ្ធនាការ «Pleng សង្ខេបៗ ត្រឹមពាក់កណ្តាលឆ្នាំ 2021»

ភ្នំពេញ ថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២១ – កម្មវិធីតន្ត្រីលើទូរស័ព្ទ Pleng by Smart នឹងផ្ដើមយុទ្ធនាការ លើបណ្ដាញផ្សព្វផ្សាយសង្គម ក្នុងខែនេះ ដែលមានឈ្មោះថា Pleng សង្ខេបៗត្រឹមពាក់កណ្តាលឆ្នាំ 2021 (Pleng Mid-Year Rundown) ដើម្បីបង្ហាញពីទេពកោសល្យ ដ៏អស្ចារ្យរបស់សិល្បករខ្មែរ និងបង្ហាញស្នាដៃរបស់ពួកគេ ដោយបង្ហាញឈ្មោះបទចម្រៀង និងសិល្បករដែលទទួលបាន ការស្ដាប់ច្រើនជាងគេបំផុត នៅលើកម្មវិធីទូរស័ព្ទនេះ ដែលវានឹង ធ្វើឲ្យ អ្នកចូលចិត្តស្ដាប់តន្រ្តី មានភាពងាយស្រួល ស្វែងរកចម្រៀង និង សិល្បករដែលកំពុងពេញនិយម លើកម្មវិធី Pleng by Smart។

Pleng by Smart គឺជាកម្មវិធីសម្រាប់ស្ដាប់តន្រ្តី តាមអនឡាញដែលមាន អ្នកទាញយកច្រើនជាងគេ ក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់ ប្រចាំខែចំនួនជាង ៦០ម៉ឺននាក់ ដែលអាច ចូលទៅស្ដាប់បទចម្រៀងជាង ១លានបទ ពីតារាក្នុងស្រុក និងអន្តរជាតិជាង ១ ម៉ឺននាក់។ កម្មវិធីកម្សាន្តឌីជីថលនេះ ក៏បានភ្ជាប់ទំនាក់ទំនងតន្ត្រី​ សិល្បករកម្ពុជា ជាមួយនឹងអ្នកគាំទ្រ និងស្រលាញ់តន្រ្តី ហើយអនុញ្ញាត ឲ្យសិល្បករ និងអ្នកមានទេពកោសល្យ ក្នុងស្រុកទទួលបាន ការកោតសរសើរកាន់តែខ្លាំង។

យុទ្ធនាការ លើបណ្ដាញផ្សព្វផ្សាយសង្គមនេះ នឹងធានាឲ្យបានថាបទចម្រៀង និងសិល្បករ ដែលកំពុងពេញនិយមបំផុត ត្រូវបានស្វែងរក ដោយភាពងាយស្រួល ហើយនឹងជួយអ្នកចូលចិត្ត ស្ដាប់ចម្រៀងឲ្យស្គាល់ បទចម្រៀង និងសិល្បករថ្មីៗបន្ថែមទៀត។ ជាមួយអ្នកគាំទ្រកម្មវិធីរបស់ខ្លួន ជាង ៦សែន ២ម៉ឺននាក់ លើ Facebook យុទ្ធនាការ Pleng សង្ខេបៗត្រឹមពាក់កណ្តាលឆ្នាំ 2021 គឺប្រាកដថានឹងធ្វើឲ្យអ្នកគាំទ្រ រំភើបចិត្តជាមិនខាន។

បទចម្រៀង និងសិល្បករ ដែលមានអ្នកស្ដាប់ច្រើនបំផុត លើ Pleng by Smart នឹងត្រូវបានចាត់ថ្នាក់ ដូចខាងក្រោម៖
• កំពូលសិល្បករខ្មែរស្រីទាំង ១០នៅលើ Pleng ពាក់កណ្តាលឆ្នាំ ២០២១
• កំពូលសិល្បករខ្មែរប្រុសទាំង ១០នៅលើ Pleng ពាក់កណ្តាលឆ្នាំ ២០២១
• ចម្រៀងខ្មែរទាំង 10 បទចេញឆ្នាំ ២០២១ ដែលទទួលបាន ការស្តាប់ច្រើនជាងគេ នៅលើ Pleng
• កំពូលចម្រៀងខ្មែរទាំង ១០ បទនៅលើ Pleng ពាក់កណ្តាលឆ្នាំ ២០២១
• កំពូលសិល្បករខ្មែរទាំង ១០នៅលើ Pleng ពាក់កណ្តាលឆ្នាំ ២០២១
• (អន្តរជាតិ) កំពូលចម្រៀងទាំង ១០ នៅលើ Pleng ពាក់កណ្តាលឆ្នាំ ២០២១
• (អន្តរជាតិ) កំពូលសិល្បករអន្តជាតិស្រីទាំង ១០នៅលើ Pleng ពាក់កណ្តាលឆ្នាំ ២០២១
• (អន្តរជាតិ) កំពូលសិល្បករអន្តជាតិប្រុសទាំង ១០នៅលើ Pleng ពាក់កណ្តាលឆ្នាំ ២០២១

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «តាមរយៈ Pleng by Smart យើងបានបន្តបង្ហាញ ការប្តេជ្ញាចិត្តរបស់យើង ចំពោះវិស័យតន្រ្តីនៅកម្ពុជា និងសិល្បករដែលមាន ទេពកោសល្យខ្ពស់ ដែលយើងមានភាពរីករាយ ក្នុងការផ្ដល់ជាវេទិកាមួយ សម្រាប់ភ្ជាប់សិល្បករ ទៅនឹងអ្នកគាំទ្រតន្រ្តី។ យើងបានគាំទ្រ ដល់ទិដ្ឋភាពតន្រ្តីក្នុងស្រុក របស់យើង មិនត្រឹមតែតាមរយៈកម្មវិធី Pleng និងយុទ្ធនាការ តាមអនឡាញប៉ុណ្ណោះទេ យើងក៏គាំទ្រតាមរយៈកម្មវិធីប្រគុំតន្ត្រី សប្បុរសធម៌ស្នាមញញឹម កម្មវិធីពិធីជប់លៀងឆ្នាំថ្មី (Smart’s virtual New Year Party) និងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ដែលមានការចូលរួម ពីតារាជាច្រើនដែលមានភាព ប្រជាប្រិយភាព ក្នុងព្រះរាជាណាចក្រកម្ពុជា»។

លោក ថូម៉ាស បានបន្ថែមទៀតថា៖ «កម្មវិធីប្រគុំតន្រ្តី Smart Mega Concerts ដែលនឹងត្រឡប់មកវិញ ថ្ងៃណាមួយ ហើយនឹងនាំយកតារាចម្រៀងដ៏ មានទេពកោសល្យ កំពូលអន្តរជាតិ មកកាន់ប្រទេសកម្ពុជា ហើយយើងបន្តស្វែងរក មធ្យោបាយដើម្បីភ្ជាប់អ្នកគាំទ្រ ជាមួយនិងតន្រ្តី ដែលពួកគេស្រលាញ់ ដោយផ្ដល់ជូននូវ ពួកគេជាមួយការប្រើប្រាស់កម្មវិធី Pleng by Smart នៅកន្លែងណាក៏បាន ក្នុងប្រទេសកម្ពុជា តាមរយៈប្រព័ន្ធសេវា គ្របដណ្ដាប់ 4G ដែលប្រសិទ្ធភាពខ្ពស់ របស់ពួកយើង។»

អតិថិជន ឫអ្នកស្តាប់អាចរីករាយ ជាមួយនិងបណ្ណាល័យតន្ត្រី និងបញ្ចីបទចម្រៀង របស់កម្មវិធី Pleng by Smart ឥតគិតថ្លៃឬ ពួកគេអាចក្លាយជាអតិថិជន Pleng Pro ដោយចំណាយគ្រាន់តែ ចំណាយ ៩៩ សេនក្នុងមួយខែ។ អតិថិជន ដែលប្រើប្រាស់កម្មវិធី Premium អាចរីករាយការស្ដាប់តន្រ្តី ដោយគ្មានការផ្សាយពាណិជ្ជកម្ម ជាមួយនិងគុណភាពសម្លេងដ៏ល្អ។ អតិថិជន Pleng Pro ក៏អាចទាញយកបទចម្រៀង ដោយគ្មានកំណត់សម្រាប់ស្ដាប់ ដោយមិនចាំបាច់ភ្ជាប់ជាមួយ ប្រព័ន្ធអ៊ិនធឺណិត ដូច្នេះពួកគេអាចបន្តស្តាប់តន្ត្រី​ ដែលពួកគេចូលចិត្ត ទោះបីជាមិនមាន អ៊ិនធឺណិតក៏ដោយ។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh.៕

To Top