អត្ថបទ

ត្រឹមរយៈពេល ៣ថ្ងៃ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បរិច្ចាគទឹកបរិសុទ្ធដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ១៣

" "

ត្រឹមរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ ២២ ខែកក្កដា យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជាចំនួន ១៣០០ កេស ជូនដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ១៣ ក្នុងរាជធានីភ្នំពេញ រួចរាល់ហើយ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺកូវីដ-១៩។

មន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំងនោះរួមមាន ១) មន្ទីរពេទ្យគន្ធបុប្ផា ២) មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ៣) មន្ទីរពេទ្យកាល់ម៉ែត ៤) មណ្ឌលសុខភាព ផ្សារដើមថ្កូវ ៥) មណ្ឌលសុខភាពស្ទឹងមានជ័យ ៦) មណ្ឌលសុខភាព ទួលគោក ៧) មន្ទីរពេទ្យកុមារជាតិ ៨) មណ្ឌលសុខភាព ឃ្មួញ ៩) មណ្ឌលសុខភាព គីឡូម៉ែត្រលេខ៩ ១០)មន្ទីពេទ្យបង្អែកចតុមុខ ១១) មណ្ឌលសុខភាព សាមគ្គី ១២) មណ្ឌលសុខភាព ព្រៃវែង និង១៣) មណ្ឌលសុខភាព បឹងធំ។

" "

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងបន្តបរិច្ចាគដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ៧ បន្ថែមទៀត រួមមាន មណ្ឌលសុខភាព ជ្រោយចង្វារ មណ្ឌលសុខភាព ព្រែកឯង មន្ទីរពេទ្យបង្អែកអង្គស្នួល មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន មណ្ឌលសុខភាព ពញាពន់ មន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ និងមណ្ឌលសុខភាព ចាក់អង្រែ។

" "

គួរបញ្ជាក់ថា បន្ថែមពីការបរិច្ចាគនេះ កន្លងមក យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានបរិច្ចាគទឹកបរិសុទ្ធ និងភេសជ្ជៈជាច្រើនម៉ឺនកេសដល់ស្ថាប័នផ្សេងៗ ហើយក៏នឹងបន្តបរិច្ចាគជាហូរហែបន្ថែមទៀត នាពេលខាងមុខ៕

To Top