អត្ថបទ

សេវាកម្មថ្មី របស់ក្រុមហ៊ុន Smart «Sponsored Data» ជួយអាជីវកម្ម អនឡាញ ផ្ដល់អ៊ិនធឺណិត​ ឥតគិតថ្លៃ ក្នុងការប្រើប្រាស់ កម្មវិធីទូរស័ព្ទ និងវេបសាយ

ភ្នំពេញ-ថ្ងៃទី២៧ ខែកក្កដា៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្ដិករទូរគមនាគមន៍ ចល័តឈានមុនគេ ក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ដំណើរការ សេវាកម្មថ្មីដែលមានឈ្មោះថា «Smart Sponsored Data» នឹងអនុញ្ញត ឱ្យអាជីវកម្មអនឡាញ នៅកម្ពុជា ផ្ដល់សេវាអ៊ិនធឺណិតដោយឥតគិតថ្លៃ សម្រាប់អតិថិជន ដែលប្រើប្រាស់ប្រព័ន្ធ Smart ក្នុងការប្រើប្រាស់ កម្មវិធីទូរស័ព្ទ ឬ វេបសាយនៃអាជីវកម្ម អនឡាញរបស់ពួកគេ។

ក្រុមហ៊ុន Nham24 និង LM CAR ស្ថិតក្នុងចំណោមអាជីវកម្មដំបូង ដែលបានកំពុងប្រើប្រាស់ សេវាកម្ម Smart Sponsored Data ដូច្នេះអតិថិជន របស់់ក្រុមហ៊ុន Smart ឥឡូវនេះអាចភ្ជាប់ ជាមួយនឹងអាជីវកម្មអនឡាញ ដែលកំពុងពេញនិយម ទាំងអស់នេះ តាមរយៈកម្មវិធីទូរស័ព្ទរបស់ពួកគេ ដោយមិនចាំបាច់ប្រើប្រាស់ ទិន្នន័យអ៊ិនធឺណិតផ្ទាល់របស់ខ្លួននោះទេ។

លោក ចាន់ បូរីម៉ា អគ្គនាយកក្រុមហ៊ុន Nham24 បានថ្លែងថា៖ «ការផ្តល់ជូនបែបនេះ ពីក្រុមហ៊ុនដែលកំពុងទទួលបាន ការគោរព និងកេរ្តិ៍ឈ្មោះល្អមួយរបស់កម្ពុជា បង្ហាញថាក្រុមហ៊ុន Smart ពិតជាយល់អំពីរបៀប ដែលអាជីវកម្មឌីជីថល ធ្វើប្រតិបត្តិការ និងសារៈសំខាន់សម្រាប់យើង ក្នុងការភ្ជាប់ទំនាក់ទំនង ជាមួយអតិថិជនរបស់យើង បានគ្រប់ពេលវេលា។ តាមរយៈការភ្ជាប់គម្រោង Smart Sponsored Data យើងកំពុងបន្ថែម អត្ថប្រយោជន៍ពិតៗ សម្រាប់អតិថិជនរបស់យើង ដែលជាអតិថិជន ក្រុមហ៊ុន Smart។»

លោក Zheng Pei អ្នកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន LM Car បានថ្លែងថា៖ «យើងទាំងអស់គ្នាដឹងហើយថា តើវាធ្វើឲ្យយើងខកចិត្តប៉ុណ្ណា នៅពេលដែលអស់​ទិន្នន័យអ៊ិនធឺណិត អំឡុងពេលព្យាយាម កក់រថយន្តតាក់ស៊ី ប៉ុន្តែអ្នកប្រើប្រាស់ កម្មវិធី LM Car ដែលជាអតិថិជន ក្រុមហ៊ុន Smart នឹងមិនចាំបាច់មានក្ដីបារម្ភ អំពីបញ្ហានេះតទៅទៀតទេ។»

ជាមួយនឹងការកើនឡើង នូវអាជីវកម្មឌីជីថល ប្រកបដោយភាពច្នៃប្រឌីត ជាច្រើននៅកម្ពុជា ដែលពឹងផ្អែកលើការភ្ជាប់ទំនាក់ទំនង ជាមួយអតិថិជនរបស់ខ្លួន នៅទីកន្លែងដែលពួកគេមានវត្តមាន ក្រុមហ៊ុនផ្តល់សេវា​ ទូរគមនាគមន៍នានា ចាំបាច់ត្រូវច្នៃផលិតផលរបស់ពួកគេ ដើម្បីជួយដល់សហគ្រាសខ្នាតតូច និងមធ្យម SMEs និងអាជីវកម្មឌីជីថល ទើបបង្កើតថ្មី។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «យើងដឹងយ៉ាងច្បាស់ថាសេវាអិុនធឺណិតចល័តគឺជាគន្លឹះ​ ឆ្ពោះទៅរកអនាគតឌីជីថល។ ការតភ្ជាប់សេវាឌីជីថល តាមរយៈការផ្តល់ជូនទិន្នន័យ ប្រកបដោយភាពច្នៃប្រឌិត ដូចជាសេវាកម្ម Smart Sponsored Data នឹងធានាថាអតិថិជន របស់យើងនឹងទទួលបាន ការប្រើប្រាស់ទិន្នន័យអ៊ិនធឺណិត ដ៏ល្អបំផុតរបស់ពួកគេ ក៏ដូចជារក្សាទិន្នន័យអ៊ិនធឺណិត ដើម្បីភ្ជាប់ជាមួយនឹងសេវា កក់ការធ្វើដំណើរ និងសេវាដឹកជញ្ជូនអាហារ ដែលបានក្លាយជាកត្តាដ៏ចម្បង នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។»

លោក ថូម៉ាស បានបន្ថែមថា៖ «ការពង្រីកប្រព័ន្ធអេកូឡូស៊ីឌីជីថល របស់យើង តាមរយៈភាពជាដៃគូនានា ដូចជាភាពជាដៃគូនេះ ដែលអាចឱ្យអតិថិជន និងអាជីវកម្មភ្ជាប់ទំនាក់ទំនងគ្នាបាន គឺជាផ្នែកដ៏ចម្បងមួយ នៃទស្សនវិស័យរបស់យើង ក្នុងការធ្វើឱ្យជីវិតកាន់តែប្រសើរ។ ពិតណាស់ ការធ្វើការងារជាមួយ អាជីវកម្មឌីជីថលមិនមែន ជារឿងថ្មីទេសម្រាប់ពួកយើង នៅពេលដែលយើងបន្តចូលរួម ឥតឈប់ឈរ ជាមួយអាជីវកម្ម ទើបបង្កើតថ្មីឈានមុខគេជាច្រើន និងអាជីវកម្មល្បីឈ្មោះនានា ដើម្បីផ្តល់ដំណោះស្រាយចាំបាច់ ដែលពួកគេត្រូវការ ក្នុងការពង្រីក អាជីវកម្មរបស់ពួកគេ។ យើងតែងតែ ត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើនវានុវត្តន៍ និងបង្កើតដំណោះស្រាយធំៗ នៅពេលក្រោយ ដើម្បីគាំទ្រដល់ សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។»

យោងតាមរបាយការណ៍ ចុងក្រោយបំផុត ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចេញផ្សាយ កាលពីចុងខែ ឧសភា អាជីវកម្មបច្ចេកវិទ្យា និងឌីជីថលកម្ពុជា បានបង្កើតប្រាក់ចំណូល ចំនួន ៤៧០លានដុល្លារ ក្នុងឆ្នាំ២០១៩ ហើយចំណូលដែលអាច សម្រេចបានជាលទ្ធផលនេះ គឺមិនអាចកើតឡើង បានបើសិនជា មិនមានការសេវាតភ្ជាប់ ទំនាក់ទំនង ដែលមានតម្លៃសមរម្យ និងគ្រប់ទីកន្លែង ជាពិសេសអ៊ិនធឺណិតទូរស័ព្ទចល័ត ដែលផ្ដល់ជូនដោយប្រតិបត្តិការ ទូរគមនាគមន៍ចល័តនានា ដូចជាក្រុមហ៊ុន Smart ជាដើម។

សម្រាប់ព័ត៌មានបន្ថែម អំពីក្រុមហ៊ុន Smart និងឱកាសភាពជាដៃគូរវាងន សូមតាមដានទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

To Top