អត្ថបទ

ការបញ្ចុះតម្លៃដ៏ពិសេស ក្នុងឱកាសបញ្ចុះ បឋមសិលា បើកការដ្ឋានសាងសង់ គម្រោងផ្ទះអាជីវកម្មថ្មី “ដឹស្តាផ្លាទីនីម ខេភីថលវ័ន”

ភ្នំពេញ៖ បុរី ប៉េង ហួត កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោងថ្មី ដែលមានឈ្មោះថា “ដឹស្តាផ្លាទីនីម ខេភីថលវ័ន” ដែលមានទីតាំង ស្ថិតក្នុងគម្រោងធំ ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ស្ថិតនៅលើផ្លូវជាតិលេខ១ ផ្ទាល់តែម្ដង ចម្ងាយត្រឹមតែ 3គីឡូម៉ែត្រ ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) ដើម្បីបំពេញតម្រូវការ របស់អតិថិជន ដែលកំពុងស្វែងរកលំនៅឋាន បើកអាជីវកម្មប្រកបដោយ សក្ដានុពលខ្ពស់។

ស្របតាមសន្ទុះ នៃការអភិវឌ្ឍឥតឈប់ឈរ នៃតំបន់ភាគខាងត្បូង រាជធានីភ្នំពេញ ពោលគឺនៅលើ បណ្ដោយផ្លូវជាតិលេខ១ ដែលជាតំបន់កំពុងមាន សក្ដានុពលខ្ពស់ សម្រាប់ការអភិវឌ្ឍ លំនៅឋានទំនើប ស៊ីវិល័យ សម្រាប់អ្នកមានចំណូលខ្ពស់ និងមធ្យមក្នុងការស្នាក់នៅ ជាអចិន្ត្រៃយ៍ ឬសម្រាប់លំហែកាយ ក៏ដូចជាប្រកបអាជីវកម្មតូចធំ គ្រប់ប្រភេទ បុរី ប៉េង ហួត តែងតែរិះរកនូវការ អភិវឌ្ឍគម្រោងថ្មីៗដើម្បីឆ្លើយតប រាល់តម្រូវការ របស់អតិថិជន ប្រកបដោយគុណភាព ប្រណីតភាព និងផាសុកភាព ទាំងក្នុងគម្រោងផ្ទាល់ និងហេដ្ឋារចនាសម្ព័ន្ធ ជុំវិញគម្រោងទាំងមូល។

“ដឹស្តាផ្លាទីនីម ខេភីថលវ័ន” គឺជាគម្រោងអភិវឌ្ឍលំនៅឋាន បែបហ្សបហោស៍ទំនើប ដែលលោកអ្នកអាចទាំងរស់នៅផង និងប្រកបអាជីវកម្មផង ក្នុងពេលតែមួយ។ ជាពិសេសគម្រោងនេះ ស្ថិតនៅជាប់ នឹងផ្លូវជាតិលេខ១ និងជាច្រកចេញចូលថ្មី ក្នុងតំបន់សម្រាប់ប្រជាជន រាប់ម៉ឺនគ្រួសារ ដែលរស់នៅក្នុងគម្រោងបុរី ប៉េង ហួត ព្រមទាំងប្រជាជន ដែលរស់នៅជុំវិញ តំបន់បឹងស្នោផងដែរ ដែលនេះនឹងធ្វើឱ្យអាជីវកម្ម របស់លោកអ្នក រីកចម្រើនយ៉ាងឆាប់រហ័ស។

លោកអ្នកសាកស្រមៃទៅមើលថា ប្រសិនបើបានរស់នៅ ក្នុងលំនៅឋានដែលមាន ផាសុកភាពខ្ពស់ ហើយអាចប្រកបអាជីវកម្ម ក្នុងក្ដីប្រាថ្នាក្នុងពេលតែមួយ តើលោកអ្នកនឹងមាន អារម្មណ៍ល្អយ៉ាងណា?

ដឹស្តាផ្លាទីនីម ខេភីថលវ័ន ត្រូវបានហ៊ុមព័ទ្ធ ទៅដោយហេដ្ឋារចនាសម្ព័ន្ធ សម្បូរបែបជាច្រើន រាប់ចាប់តាំងពីសាលារៀនអន្តរជាតិ មន្ទីរពេទ្យអន្តរជាតិ ផ្សារទំនើប អេកូម៉ល ខុនដូ ស្ថានីយពន្លត់អគ្គិភ័យ ស្ថានីយប្រេងឥធន្ធនៈ ធនាគារ សួនកម្សាន្តតូចធំ និងសួនកម្សាន្ត បែបអឺរ៉ុបជាដើម។

សូមទាក់ទងមកផ្នែកលក់ របស់បុរី ប៉េង ហួត ដើម្បីទទួលបានព័ត៌មានលម្អិត តាមរយៈលេខទូរសព្ទ 015 90 6789 ឬEmail: sale@boreypenghuoth.com ឬចូលទៅកាន់ទំព័រហ្វេសប៊ុក Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំង ក្បែរលោកអ្នករៀងរាល់ម៉ោងធ្វើការ៕

To Top