អត្ថបទ

បង់ប្រាក់កម្ចី អម្រឹត តាមវីង ឈ្នះម៉ូតូហុងដាឌ្រីម​​​ ស៊េរីឆ្នាំ២០២១

កន្លងមកនេះ មានអតិថិជន អម្រឹត មិនតិចឡើយដែលមានសំណាង បានឈ្នះរង្វាន់ម៉ូតូជាច្រើនគ្រឿង ព្រមទាំងរង្វាន់ទឹកប្រាក់ រាប់លានរៀល នៅពេលដែលពួកគាត់គ្រាន់តែ បង់ប្រាក់កម្ចី អម្រឹត តាមរយៈភ្នាក់ងារវីង ឬ កម្មវិធីស្មាតហ្វូនវីង (Wing Money app)។

ឥឡូវនេះ! ការផ្តល់ជូនដ៏សំបើម បានត្រឡប់មកវិញម្តងទៀតហើយ លោក លោកស្រីអាចឈ្នះរង្វាន់ធំ ម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០២១ ចំនួន ១រង្វាន់ ឈ្នះទូរទស្សន៍ទំហំ ៥៥អ៊ីង ចំនួន ១រង្វាន់ជារៀងរាល់ខែ ឈ្នះរង្វាន់ទូរស័ព្ទម៉ាក VIVO ចំនួន ៣រង្វាន់ជារៀងរាល់ខែ និងឈ្នះទឹកប្រាក់សុទ្ធ ២០ម៉ឺនរៀល ចំនួន ១០រង្វាន់ជារៀងរាល់សប្តាហ៍។

ងាយស្រួលបំផុត លោកអ្នកគ្រាន់តែធ្វើការទូទាត់ ប្រាក់កម្ចីរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អម្រឹត តាមរយៈភ្នាក់ងារវីងជិត ១០.០០០កន្លែង ឬកម្មវិធីស្មាតហ្វូនវីង នោះលោកអ្នកនឹងមានសិទ្ធិ ចូលរួមចាប់ឆ្នោតផ្សងសំណាង ដើម្បីឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ។ កម្មវិធីប្រូម៉ូសិននេះ ចាប់ផ្តើមពីថ្ងៃទី០១ ខែសីហា រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។

ការប្រកាសអ្នកឈ្នះ នឹងត្រូវបានប្រព្រឹត្តទៅតាមរយៈ គេហទំព័រហ្វេសបុកផ្លូវការ របស់ធនាគារវីង និងគេហទំព័រហ្វេសបុកផ្លូវការ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត។

សម្រាប់អតិថិជន អម្រឹត ដែលមិនទាន់មាន កម្មវិធីស្មាតហ្វូនវីង អាចតំឡើងកម្មវិធីនេះដោយខ្លួនឯង បានយ៉ាងងាយស្រួល និងឆាប់រហ័ស ដោយគ្រាន់តែចូលទៅក្នុង App Store ឬ Play Store រួចទាញយក Wing Money App និងបំពេញព័ត៌មានតាមការណែនាំ ដើម្បីបង្កើតគណនីផ្ទាល់ខ្លួនជាការស្រេច ៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ ៖
០២៣ ៩៩៩ ៩៨៩ / ០១២ ៩៩៩ ៤៨៩ ធនាគារវីង (ខេមបូឌា) ម.ក
០២៣ ៩៩៩ ០៣៣ / ០៩៣ ៩៩៩ ១១១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក

To Top