អត្ថបទ

សភាពាណិជ្ជករ​ ​​អន្តរជាតិកម្ពុជា​ សាខាច្បារអំពៅ នឹងរៀបចំវេទិកា ជជែកអំពី​ទម្លាប់លើសុវត្តិភាព ចំណីអាហារ វគ្គទី៧ នៅថ្ងៃសុក្រនេះ

ភ្នំពេញ៖ សភាពាណិជ្ជករអន្តរជាតិកម្ពុជា​ សាខាច្បារអំពៅ (JCI Cambodia-Chbar Ampov) នៅថ្ងៃសុក្រទី១៣ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ នឹងរៀបចំវេទិកា ការជជែកអំពី​ ទម្លាប់លើសុវត្តិភាព ចំណីអាហារ វគ្គទី៧ ក្រោមប្រធានបទ “តើអ្វីទៅជា គុណភាព និងសុវត្តិភាពចំណីរអាហារ?” នៅវេលាម៉ោង១៩៖០០ដល់ម៉ោង២០៖០០ ។

កម្មវិធីនេះ ជជែកកំសាន្តអំពីសុវត្ថិភាព គុណភាព នៃអាហារ ក៏បានអញ្ជើញវាគ្មិនកិត្តិយស ដែលជា​សាស្រ្តាចារ្យ នឹងអ្នកស្រាវជ្រាវ ផ្នែកចំណីអាហារ ដើម្បីមកចែករំលែក ចំណេះដឹងខ្លះៗ ទៅកាន់បងប្អូនទាំងអស់គ្នា ដោយមិនមានការ ដោះដូរផលប្រយោជន៍អ្វីទាំងអស់ ពោលសម្រាប់អ្នកដែលមានបំណង ចង់ស្វែងយល់ ពីការរក្សា និងការពារសុខភាព ពីចំណីអាហារ អាចចូលរួមទស្សនាបាន តាមរយៈការផ្សាយផ្ទាល់ លើបណ្តាញសង្គមហ្វេសប៊ុកផេកផ្លូវការ JCI Cambodia Chbar Ampov។

កម្មវិធីនេះដែរ ធ្វើឡើងសំរាប់អ្នកចង់ដឹង ចង់ឮអំពីការចែករំលែក បទពិសោធន៍ នៃសុវត្ថិភាព ចំណីអាហារប៉ុណ្ណោះ ហើយក៏មិនសំខាន់ សំរាប់អ្នកមិនខ្វល់ ពីរឿង​សុវត្ថិភាពចំណីអាហារដែរ ។

សូមបញ្ជាក់ថា កម្មវិធីជជែកអំពី ទម្លាប់លើសុវត្តិភាពចំណីអាហារ (Food Safety Talk Show ) ជាកម្មវិធីចែករំលែករឿង ដែលអ្នកមិនធ្លាប់ដឹងហើយ មិនបាច់បារម្មណ៍ខ្លាចកម្មវិធីនេះ លក់អ្វីអោយអ្នកទេ​ ឬយកប្រយោជន៍ពីអ្នក គឺអត់មានលក់អ្វីទាំងអស់ គឺជាការជជែកដេញដោល អំពីរឿងចំណីអាហារបច្ចុប្បន្ន ដែលយើងទទួលទានទូទៅ។

សូមរង់ចាំទស្សនានៅ Facebook Page JCI Cambodia Chbar Ampov៕

To Top