អត្ថបទ

សាលាអង្គរហ្វ៊ូជី ឌីវេឡុបមិន ចុះអនុស្សរណៈយោគយល់គ្នា រវាងក្រុមហ៊ុនទាំង៩ ស្ដីពី កិច្ចសហការលើការបណ្ដុះបណ្ដាល ភាសាជប៉ុន និងបង្កើតឱកាសការងារ នៅជប៉ុន

" "

ភ្នំពេញ៖ សាលាអង្គរហ្វ៊ូជី ឌីវេឡុបមិន(សាលាអង្គរហ្វ៊ូជី) បានសម្រេច ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនធំៗចំនួន៩នៅកម្ពុជា កាលពីថ្ងៃសៅរ ទី២៨ ខែសីហានេះ ដើម្បីសហការលើការបណ្ដុះបណ្ដាលភាសាជប៉ុន និងបង្កើតឱកាសការងារដល់កូនខ្មែរ។

ក្រុមហ៊ុនទាំង៩ នោះគឺ ទី1. BIG BI IMEX GROUP CO., LTD ទី2. IIS COMPANY CO., LTD ទី3. AP TSE & C (CAMBODIA) RESOURCES CO., LTD ទី4. SOK CHAMNOL CO., LTD ទី5. ANNY RITA BEST MANPOWER CO., LTD ទី6. 4 TIGERS LABOUR SUPPLY CO., LTDទី 7. MAHACHAK DEVELOPMENT CO., LTD ទី8. TOUCH MANAK MANPOWER SUPPLY CO., LTD និងទី9. V.L.M. HUMAN RESOURCES CO., LTD។

" "

យោងតាមប្រធានក្រុមហ៊ុនទាំង៩ បានបញ្ជាក់ថា គោលបំណងនៃការចុះMOUនេះ ដោយក្រុមហ៊ុនធំៗទាំង៩ មានការជឿរជាក់លើកម្មវិធី និងប្រព័ន្ធនៃការបណ្ដុះបណ្ដាលភាសាជប៉ុន និងជំនាញរបស់សាលាអង្គរហ្វ៊ូជី ឌីវេឡុបមិន ដែលធ្វើឲ្យសិស្សប្រកបដោយគុណភាពទាំងភាសាជប៉ុន ក៏ដូចជាលើជំនាញដែលសិស្សត្រូវបំពេញការងារនៅប្រទេសជប៉ុន។

" "

លើសពីនេះ សាលាក៏មានម៉ោងបណ្តុះបណ្ដាលបន្ថែមនូវជំនាញទន់មួយចំនួនដូចជាជំនាញទំនាក់ទំនង របៀបនៃការធ្វើការជាក្រុម ការរាយការណ៍ ក៏ដូចជាវប្បធម៌ របៀបនៃការរស់នៅប្រទេសជប៉ុនជាដើម ដែលជួយឲ្យសិស្សអាចបំពេញការងារ និងរស់នៅបានដោយរលូននៅប្រទេសជប៉ុន។ សាលានឹងសហការជាមួយក្រុមហ៊ុនដៃគូសហការទាំង៩នេះ ដើម្បបណ្ដុះបណ្ដាល និងបញ្ជូនសិស្សទៅធ្វើការនៅប្រទេសជប៉ុនឲ្យបាន៥ពាន់នាក់ នៅចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ខាងមុខនេះ។

ក្រុមហ៊ុនទាំង៩មានសុទិដ្ឋិនិយមថា តាមរយៈបេសកកម្មនេះនឹងអាចចូលរួមបង្កើតការងារសម្រាប់ពលរដ្ឋខ្មែរ ហើយក្រោយបញ្ចប់អាណត្តិការងារនៅប្រទេសជប៉ុនវិញ ពលករទាំងអស់ប្រាកដ ជាអាចនាំត្រឡប់មកប្រទេសកម្ពុជាវិញនូវចំណេះ ជំនាញដើម្បីចូលរួមក្នុងការក៏សាង អភិវឌ្ឍប្រទេសកម្ពុជាយើងឲ្យកាន់តែមានការរីកចម្រើនផងដែរ។

សូមបញ្ជាក់ថា សាលាអង្គរហ្វ៊ូជី ជាសាលាបណ្ដុះបណ្តាលភាសាជប៉ុន និងជំនាញដែលធំជាងគេ និងដំបូងបង្អស់នៅប្រទេសកម្ពុជា ដែល១០០% បានបង្កើតឡើងដោយការរួបរួមគ្នារបស់កូនខ្មែរជាស្ថាបនិកនៃសាលានេះផងដែរ។ សាលាទទួលបណ្ដុះបណ្ដាលភាសាជប៉ុន និងជំនាញសម្រាប់សិស្ស ដែលមានបំណងទៅធ្វើការនៅប្រទេសជប៉ុនជាពលករជំនាញ។

សម្រាប់គោលដៅ និង ចក្ខុវិស័យគឺ ដើម្បីបង្កើតនូវសាលាបណ្តុះបណ្តាលដ៏រឹងមាំមួយដោយមានការរួមគ្នា ពីសាលាបណ្តុះបណ្តាលជាច្រើនផ្សេងគ្នា នៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីអាចប្រកួតប្រជែង ជាមួយប្រទេសក្នុងតំបន់បាន។

បេសកម្មរបស់សាលាគឺប្តេជ្ញាថា នឹងសាងសង់សាលាបណ្តុះបណ្តាលដ៏ល្អ និង ធំជាងគេបំផុតនៅកម្ពុជា ដែលអាចផលិតបាននូវធនធានពលករជំនាញប្រកបដោយគុណភាព។ សាលាក៏បានផ្ដល់កន្លែងស្នាក់នៅ និងអាហារ ០៣ពេល ក្នុង១ថ្ងៃសម្រាប់សិស្សទាំងអស់ផងដែរ ដែលជួយសម្រួល ដល់ការរស់នៅ ការញុំាំអាហារ សម្រាប់សិស្សដែលមកពីបណ្ដាខេត្តនានា៕

To Top