ភ្នំពេញ៖ លោកស្រី អ៊ូញ ស្រីមុំ (JACK NITH ) អតីតពលករកូរ៉េ រៀនបានតិចតួច និងធ្លាប់ជាកម្មកររោងចក្រ ប្រែជីវិតមានជីវភាពធូរធារ ក្លាយជាអ្នករកស៊ី អចលនទ្រព្យម្នាក់ និងមានជំនួញជាច្រើន នៅកម្ពុជា បានចែករំលែក នូវបទពិសោធន៍ ដើម្បីឈានទៅរកភាពជោគជ័យ និងរីកចម្រើនជាបន្តបន្ទាប់ តាមរយៈការប្រឡូកចូល វិស័យអចលនទ្រព្យ និងបានលើកឡើងថា កុំចោលអចលនទ្រព្យឲ្យសោះ ត្រូវធ្វើយ៉ាងម៉េចក៏ត្រូវទិញដី នៅតំបន់ជាយៗក្រុងភ្នំពេញ ឲ្យបានច្រើន ពីព្រោះមានតែវិស័យ អចលនទ្រព្យទេ ដែលជាមាគ៌ានាំទៅរក ភាពមានបានយ៉ាងពិតប្រាកដ និងគ្រប់សម័យកាលទាំងអស់ គឺតម្រូវការដីធ្លីសម្រាប់ទ្រទ្រង់ជីវិត ។
ការលើកឡើងរបស់លោកស្រី JACK NITH ខាងលើនេះ តាមរយៈគណនី Facebook Page របស់លោកស្រី ដែលមានឈ្មោះថា៖ JACK NITH Real Estate. កាលពីពេលថ្មីៗនេះ បានរៀបរាប់ថា “ខ្ញុំចាំបានថា ខ្ញុំចេញរកស៊ីដំបូង ទៅលើរបរអនឡាញ កាលនោះខ្ញុំលក់សៀវភៅ ដែលទាក់ទងនិងផ្នត់គំនិត បើនិយាយពីប្រាក់ចំណូលវិញ គឺមិនចំណេញច្រើន ពីព្រោះត្រូវចំណាយប្រាក់ច្រើន ទៅលើការកម្ម៉ង់ ហើយនិងថ្លៃសេវ៉ាកម្មដឹកពីខ្មែរ ទៅកូរ៉េ ខ្ញុំសប្បាយរីករាយ ជាមួយការងារនេះណាស់ ពីព្រោះខ្ញុំអាចជួយចែករំលែក នូវចំណេះដឹង ទាកទងនិងការរកស៊ី ចែកជូនបងប្អូននៅកូរ៉េ”។
លោកស្រី JACK NITH បន្តថា “បន្ទាប់មកខ្ញុំចាប់ផ្តើមទំនាក់ទំនង ជាមួយអ្នករកស៊ី ស្ទើរតែគ្រប់វិស័យ ហើយខ្ញុំក៏ក្រឡេកមើលការវិនិយោគ ទៅលើអចលនទ្រព្យវិញ ខ្ញុំចាំបាន ខ្ញុំចាប់ផ្តើមទិញដីលើកដំបូង ក្នុងឆ្នាំ២០១៧ ក្នុងតម្លៃ 7850$ នៅខាងអង្គស្នួល ក៏ប៉ុន្តែគ្រប់យ៉ាង មិនដូចការគិតនោះទេ គឺខ្ញុំទិញយូរហើយ ក៏លក់មិនចេញ ហើយដីនោះមិនឡើងថ្លៃទៀត មូលហេតុដោយសារយើង មិនមានចំណេះដឹង និងបទពិសោធន៍ បន្ទាបមកទៀត ខ្ញុំក៏ចាប់ផ្តើមវិនិយោគបន្ថែមទៀត ដោយទិញដី នៅខាងភ្នំបាសិទ្ធ ក្នុងតម្លៃជាង 200,000$ យកមកពុះជាឡូតិ៍លក់ ចូលរួមទុនពីរនាក់ប្អូនប្រុស ដែលស្គាល់គ្នានៅកូរ៉េ ដើរមកដល់ចំនុចនេះ ទើបខ្ញុំស្គាល់ជាតិ នៃការចណេញពីដីធ្លី ហើយខ្ញុំក៏ចាប់ផ្តើមទិញលក់ៗដី ដែលនៅជាយៗក្រុងភ្នំពេញ ហើយក៏ចេះតែទទួលបាន ផលចំណេញ ជាបន្តបន្ទាប់ ដោយវាជាឱកាសដ៏ល្អមួយ ក្នុងប្រទេសយើង ដែលកំពុងអភិវឌ្ឍ ហើយរហូតមកដល់ពេលនេះ ខ្ញុំទទួលបានលទ្ធផលច្រើនណាស់ ពីវិស័យអចលនទ្រព្យ ហើយបច្ចុប្បន្ននេះ ខ្ញុំជាប្រធានទីផ្សារម្នាក់ ក្នុងក្រុមហ៊ុន BOREY SK LAND។
បន្ថែមពីលើនេះ លោកស្រី បានគូសបញ្ជាក់ថា “ជាចុងក្រោយខ្ញុំសូមផ្តាំ ទៅបងប្អូនយើងថា បងប្អូនរកស៊ីអ្វីក៏ដោយ សូមកុំចោលអចលនទ្រព្យអោយសោះ ត្រូវធ្វើយ៉ាងម៉េចក៏ត្រូវទិញដី នៅតំបន់ជាយៗក្រុងភ្នំពេញ ឲ្យបានច្រើន ពីព្រោះមានតែវិស័យ អចលនទ្រព្យទេ ដែលជាមាគ៌ានាំទៅរក ភាពមានបានយ៉ាងពិតប្រាកដ និងគ្រប់សម័យកាលទាំងអស់ គឺតំរូវការដីធ្លីសំរាប់ទ្រទ្រង់ជីវិត“។
គួរឲ្យដឹងដែលថា លោកស្រី JACK NITH មានស្រុកកំណើត នៅខេត្តព្រៃវែង នៅក្នុងគ្រួសារក្រីក្រមួយ ដែលមានបងប្អូន ០៣នាក់ ហើយលោកស្រី ជាកូនទីពីរ និងកំព្រាឪពុកតាំងពីអាយុ ៩ឆ្នាំ ដោយសារពួកគាត់ បានចែកផ្លូវគ្នា ហើយម្តាយ ត្រូវបង្ខំចិត្តទៅធ្វើការនៅភ្នំពេញ ចំណែកលោកស្រីវិញ ត្រូវរស់នៅជាមួយ លោកយាយបង្កើត។
លោកស្រីធ្លាប់បានផ្តល់បទសម្ភាសន៍មួយ ដោយបានឲ្យដឹងថា គ្រួសារលំបាកណាស់ មិនត្រឹមតែក្រនោះទេ ថែមទាំងជំពាក់បំណុលគេទៀតផង ហើយស្ថានភាពគ្រួសារ គឺលំបាកខ្លាំង ដែលពិបាកនិយាយណាស់។
លោកស្រីក៏ជាសិស្សពូកែម្នាក់ដែរ ប៉ុន្តែតែត្រូវបង្ខំចិត្ត ឈប់រៀនត្រឹមថ្នាក់ទី៦ ដោយសារ ជីវភាពគ្រួសារលំបាក ទើបសម្រេចចិត្តឈប់រៀន ទៅធ្វើការរោងចក្រកាត់ដេរ រយៈ៥ឆ្នាំ បន្ទាប់មកនៅឆ្នាំ២០០៨ ក៏ទៅធ្វើការនៅកំពង់សោម ផ្នែកគ្រប់គ្រងហាងមួយកន្លែង ដែលជារបស់មីង ធ្វើការនៅទីនោះ គឺរៀនបានគ្រប់រស់ជាតិជីវិត បន្ទាប់មក ក៏ចាប់ផ្តើមមានគ្រួសារ ។ នៅក្នុងឆ្នាំ២០១៥ ក៏សំរេចចិត្ត រៀនភាសាកូរ៉េ និងប្រលងទៅធ្វើការ នៅប្រទេសកូរ៉េ ។
ក្នុងឆ្នាំ២០១៨ បានត្របល់មកខ្មែរវិញ ដោយបានចាប់ផ្តើមរកស៊ី ក្នុងវិស័យអចលនទ្រព្យ ជាមួយក្រុមហ៊ុន BOREY SK LAND ហើយក៏មានទុនមួយចំនួន ចូលរួមជាមួយក្រុមហ៊ុនដែរ និងក៏ជាប្រធានទីផ្សារ នៅក្នុងក្រុមហ៊ុនផងដែរ ហើយក៏បានក្លាយជា អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ និងជំនួញផ្សេងៗទៀត ។
លោកស្រីធ្លាប់បានអះអាងថា ខ្លួនរីករាយទទួលស្វាគមន៍ សម្រាប់ការជួយផ្តល់យោបល់ ជាគំនិត និងចែករំលែកបទពិសោធន៍ បន្ថែមបាន បងប្អូនអាចទំនាក់ទំនង តាមរយៈព័ត៌មាននេះបាន៖ លេខទូរស័ព្ទ៖ 096 66 555 61 និងគណនី Facebook ផ្ទាល់ខ្លួនឈ្មោះ៖ Jack Nith និងគណនី Facebook Page ឈ្មោះ៖ JACK NITH Real Estate.៕