អត្ថបទ

Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 កំពុងទទួលបាន ការចាប់អារម្មណ៍ខ្លាំង ពីមហាជន

ថ្មីៗនេះក្នុងទីផ្សារ រថយន្តប្រទេសកម្ពុជា បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ទៅលើប្រភេទរថយន្ត Off-Road Pick Up ដែលទើបតែមានវត្តមានថ្មី នៅប្រទេសកម្ពុជា ដែលមួយម៉ូឌែលក្នុងចំណោមនោះ គឺជាកំពូលរថយន្ត Off-Road ប្រចាំក្រុមហ៊ុនរថយន្ត Ford នោះគឺ Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 ដែលម៉ូឌែល Ranger Raptor នេះត្រូវបានមហាជន និងជាពិសេសប្រិយមិត្ត ដែលតែងតែនិយមគាំទ្រ វិស័យយានយន្តសរសើរមិនដាច់ ពីសមត្ថភាពរបស់រថយន្តមួយនេះ ក្នុងរយៈពេល 3 ឆ្នាំជាប់ៗគ្នារួចមកហើយ។

រីឯឆ្នាំនេះវិញក្រុមហ៊ុន Ford នៅតែបន្តធ្វើឲ្យអ្នកគាំទ្រ កាន់តែពេញចិត្តលើសឆ្នាំមុនៗទៀត ជាមួយនឹងការផ្លាស់ប្តូររូបរាងថ្មី ទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងយ៉ាងទាក់ទាញ រហូតដល់ទៅ 5 ចំណុចដូចជា៖

-ចំណុចទី 1 កែប្រែថ្មីទាំងស្រុងនោះគឺ តែមស្ទីកគ័រ ពណ៍ខ្មៅ លាយជាមួយពណ៍ក្រហម ដែលមានចាប់តំាងពីផ្នែកខាងមុខ ដំបូល ផ្នែកចំហៀងទាំងសងខាង រហូតដល់ផ្នែកខាងក្រោយ ដែលមើលទៅមានភាពស្ព័រខ្លាំងមែនទែន

-ចំណុចទី 2 ស៊ុមចង្កៀងផ្នែកខាងមុខ ក៏បានបន្ថែមនូវឆ្នូតពណ៍ខ្មៅ កាន់តែអំណាច

-ចំណុចទី 3 កាងផ្នែកខាងមុខ ត្រូវបានកែប្រែថ្មីដោយផ្នែកខាងក្រោម ត្រូវបានក្រូម៉េដោយពណ៍ ទឹកប្រាក់ មិនតែប៉ុណ្ណោះថែមទាំងបានបន្ថែម នូវទំពក់ធ្ពក់ពណ៍ ក្រហម ចំនួន 2 ដែលមើលទៅកាន់តែ មានភាពទាក់ទាញ

-ចំណុចទី 4 ផ្នែកខាងក្រោយបានបំពាក់បន្ថែម នូវកាងស្ព័រខាងក្រោយ (Sport Bar) ដ៏រឹងមាំពណ៍ខ្មៅ

-ចំណុចទី 5 ផ្នែកខាងក្នុងទាំងមូល បានរំលេចដោយពណ៍ខ្មៅ លាយជាមួយថ្នេរពណ៍ក្រហម ដែលមើលទៅកាន់តែមានអនុភាព ថាមពល និងកាន់តែផ្តល់នូវទំនុកចិត្ត រាល់ពេលបើកបរ

ក្រៅពីចំណុចផ្លាស់ប្តូរថ្មីទាំង 5 នេះ ចំណុចពិសេស ដែលជាភាពលេចធ្លោរបស់រថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 ដែលទទួលបានការគាំទ្រ ពីសំណាក់អ្នកប្រើប្រាស់ និងលើកសរសើរ មិនដាច់ពីមាត់នោះរួមមាន៖

-ជារថយន្ត Pick Up ដំបូងគេបង្អស់ក្នុងទីផ្សារប្រទេសកម្ពុជា ដែលបានបំពាក់មកជាមួយម៉ាស៊ីន ជំនាន់ថ្មី 2.0L Bi-Turbo ដែលអាចផលិតកម្លាំងសេះ បានរហូតដល់ទៅ 213 PS និងកម្លាំងរមួលដល់ទៅ 500Nm និងប្រអប់លេខ 10 វគ្គអូតូដែលអាចប្រើប្រាស់ បានទាំងលេខដៃ និងលេខអូតូ មិនតែប៉ុណ្ណោះថែមទាំង បានបំពាក់នូវ Paddle Shift នៅជាប់នឹងដៃចង្កូត ដែលអ្នកបើកបរអាចថែមថយ លេខបានយ៉ាងងាយស្រួល

-ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (Terrain Management System) អាចជួយសម្រួល ដល់ការបើកបរនូវជម្រើសផ្លូវ 6 ប្រភេទផ្សេងគ្នាដូចជា៖ ការបើកបរនៅលើផ្លូវធម្មតា ការបើកបរបែបស្ព័រ ផ្លូវដែលមានស្ថានភាព ព្រិល/មានគ្រួស/ មានស្មៅច្រើន ផ្លូវដីខ្សាច់/ដីភក់ ផ្លូវដែលមានដុំថ្មធំៗ/គ្រួស និងចុងក្រោយគឺ Baja Mode ដែលផលិតឡើងយ៉ាងពិសេស សម្រាប់តែរថយន្ត Ford Raptor ដោយ Mode នេះប្រើសម្រាប់ការបើកបរ នៅលើផ្លូវដែលមានឧបសគ្គច្រើន ឬផ្លូវ Off-Road តែអាចបើកបរល្បឿនលឿនបាន

-បំពាក់ជូនបូម FOX Racing Shox ដែលជាប្រភេទបូមរថយន្តសម្រាប់ Off-Road ដែលមានប្រវត្តិមកពី សហរដ្ឋអាមេរិក និងមានភាពល្បីល្បាញ អស់រយៈពេលជាង 40 ឆ្នាំមកហើយ

-ប្រព័ន្ធជើងក្រោមត្រូវបានផលិតឡើង ដោយដែកថែបពិសេសដ៏រឹងមាំ (HSLA)
-អាចចុះទឹកបានជម្រៅ 850mm លើសគេ (850mm Water Wading) ដោយបច្ចុប្បន្ននេះ ក្នុងទីផ្សារប្រទេសកម្ពុជា គឺមានតែរថយន្ត Ford Ranger Raptor តែមួយគត់ដែលមានសមត្ថភាព បើកកាត់ទឹកបានដល់ជម្រៅ 850mm នេះ

រថយន្ត Ford Ranger Raptor ក៏មានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗ ជំនាន់ចុងក្រោយ ជាច្រើនទៀតដូចជា៖
-ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ ដោយស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking)

-ប្រព័ន្ធផ្តល់សញ្ញា ឲ្យអ្នកបើកបរឈប់សំរាក ពេលមានអារម្មណ៍ងងុយគេង (Driver Alert System)

-ប្រព័ន្ធផ្តល់ដំណឹង នៅពេលបើកបរចេញពី គន្លងផ្លូវ (Lane Keeping System)

-ប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាព ដោយស្វ័យប្រវត្ត (Adaptive Cruise Control)

-កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយ ដែលមានខ្សែគំនូសពណ៍ស រេតាមចង្កូត (Rear View Camera)

-សេនសឺផ្នែកខាងក្រោយ នៃរថយន្តចំនួន 4 គ្រាប់ (4 Sensors)

ដូច្នេះគេជឿជាក់ថារថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 នឹងមកអង្រួនទីផ្សាររថយន្ត នៅប្រទេសកម្ពុជា ជាក់ជាមិនខាន ជាមួយនឹងតម្លៃដ៏សមរម្យត្រឹមតែ $73,000 ប៉ុណ្ណោះ ដែលស័ក្តិសមជាមួយ រថយន្តដែលមានរូបរាង និងសមត្ថភាពអស្ចារ្យ លើសគេនេះ។

មិនតែប៉ុណ្ណោះថែមទាំងមាន ក្នុងស្តុកស្រាប់ ជាមូយនឹងជម្រើសច្រើនពណ៍ដូចជា៖ ស ខ្មៅ ប្រផេះ និងខៀវ ដូច្នេះអតិថិជនមិនចាំបាច់ រង់ចាំយូរគឺទិញភ្លាម អាចយករថយន្ត ទៅប្រើប្រាស់បានភ្លាម។

រថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 ត្រូវបានតាំងបង្ហាញ នៅគ្រប់អគារតាំងបង្ហាញរថយន្ត Ford គ្រប់សាខា ដូច្នេះអតិថិជនទាំងអស់ អាចអញ្ជើញទៅសាកសួរព័ត៍មាន និងទទួលយកបទពិសោធន៍ថ្មី ជាមួយនឹងការបើកបរសាកល្បង រថយន្តនេះនៅតាមបណ្តាសាខាដូចជា៖
•អគារតាំងបង្ហាញរថយន្ត Ford សាខាព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
•អគារតាំងបង្ហាញរថយន្ត Ford សាខាទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវ ទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
•អគារតាំងបង្ហាញរថយន្ត Ford សាខាទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
•អគារតាំងបង្ហាញរថយន្ត Ford សាខាខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357
•អគារតាំងបង្ហាញរថយន្ត Ford សាខាខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883។

To Top