អត្ថបទ

foodpanda យកចិត្តទុកដាក់ខ្ពស់ លើការបណ្តុះបណ្តាល អំពីច្បាប់ចរាចរណ៍ ដល់ដៃគូដឹកជញ្ជូន រាប់ពាន់នាក់ របស់ខ្លួន

ការយល់ដឹងពីច្បាប់ចរាចរណ៍ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការធ្វើដំណើរតាមដងវិថីនានា ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួននិងអ្នករួមដំណើរផងដែរ។

ដោយយល់ឃើញពីសារៈសំខាន់ និងក្នុងគោលបំណង ចូលរួម ក្នុងការពង្រឹង ការអនុវត្តច្បាប់ចរាចរណ៍ ក៏ដូចជាផ្សព្វផ្សាយច្បាប់ចរាចរណ៍ឲ្យកាន់តែមានភាពទូលំទូលាយ ថែមទៀត ក្រុមហ៊ុន foodpanda ​ជា​ក្រុមហ៊ុន​​​ដឹក​ជញ្ជូន​រហ័ស​ឈានមុខ​គេ​នៅ​កម្ពុជា បានសហការជាមួយស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញក្នុងការរៀបចំវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ចំនួនបី ថ្ងៃដល់ដៃគូដឹកជញ្ជូនរាប់ពាន់នាក់របស់ខ្លួន ដោយការបង្រៀនត្រូវបានផ្សាយចាប់ពីថ្ងៃទី៣០ សីហា រហូតដល់ថ្ងៃ០១ កញ្ញា ២០២១ កន្លងមកនេះ។

វគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់ចរាចរណ៍ផ្លូវគោគ” នេះត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ខ្ពស់ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរង ផែនការងារនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបង្រៀនដោយ លោកវិរសេនីយ៍ត្រី ពុំ សិលា និង លោកអនុសេនីយ៍ឯក សេង សុផាត តាមកម្មវិធីZoom និងផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក foodpanda riders ដែលអនុញ្ញាតិឲ្យដៃគូ ដឹកជញ្ជូនទូទាំងប្រទេសក៏ដូចជាសាធារណៈជនចូលរួមដោយសេរី។

អ្វីដែលគួរឲ្យកត់សំគាល់ យើងសង្កេតឃើញថា មានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ដៃគូរដឹកជញ្ជូនរបស់ ក្រុមហ៊ុនfoodpanda ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា អំឡុងពេលនៃ ការផ្តល់វគ្គបណ្តុះបណ្តាលនេះ។ តាមរយៈការចូលរួម និងការរៀបចំកម្មវិធីនេះដែរ វាជាចំណែកមួយ ក្នុងការចូលរួមជាមួយស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក្នុងការផ្សព្វផ្សាយច្បាប់ចរាចរណ៍ឲ្យកាន់តែមានភាពទូលំទូលាយថែមទៀត៕

To Top
×