អត្ថបទ

ក្រុមហ៊ុន Httpool ដែលជាដៃគូ ប្រចាំកម្ពុជា របស់ក្រុមហ៊ុន Facebook មើលឃើញកំណើន ការលក់តាមអនឡាញ

ការលក់តាមអនឡាញ និងពាណិជ្ជកម្មអេឡិចត្រូនិច ក្នុងប្រទេសកម្ពុជា ទំនងជាខ្លាំងថានឹងកើនឡើង ដោយសារការរាតត្បាត ជំងឺកូវីដ-១៩ និងកំណើនជាលំដាប់ នៃបណ្តាញទំនាក់ទំនងសង្គម។

យោងតាមក្រុមហ៊ុន Httpool ដែលជាអ្នកតំណាងលក់ ការផ្សាយពាណិជ្ជកម្មរបស់ Facebook ក្នុងប្រទេសកម្ពុជា បានឱ្យដឹងថា ការរាតត្បាតជំងឺកូវីដ-១៩ បានជំរុញឱ្យប្រជាពលរដ្ឋកម្ពុជា កាន់តែច្រើនឡើង ងាកមករកវិស័យអនឡាញ និងបណ្តាញទំនាក់ទំនងសង្គម ដើម្បីប្រកបរបរចិញ្ចឹមជីវិត។ ហើយបើយោងតាមលោក ហែម សុបញ្ញា ដែលជាប្រធានគ្រប់គ្រង ដៃគូអតិថិជនមកពីក្រុមហ៊ុន Httpool ការកើនឡើងនេះ គឺជានិន្នាការមួយ ដែលនៅតែបន្តកើតមាន។

ដោយបច្ចុប្បន្នមនុស្សកាន់តែច្រើន ប្រើប្រាស់សេវាឌីជីថល ដូចជាការទិញទំនិញតាមអនឡាញ ការទូទាត់ឌីជីថល និងការដឹកជញ្ជូនទំនិញ ដល់គេហដ្ឋាន អាជីវកម្មអនឡាញកាន់តែបង្ក ឱ្យមានភាពងាយស្រួល ថែមទៀតសម្រាប់អតិថិជន។

របាយការណ៍ Datareportal បានបង្ហាញថា មានអ្នកប្រើប្រាស់អ៊ីនធឺណិត ចំនួន ៨,៨៦លាននាក់ នៅកម្ពុជា និងមានគណនី បណ្តាញទំនាក់ទំនងសង្គមចំនួន ១២លានគណនី (អ្នកប្រើប្រាស់មួយចំនួន មានគណនីលើសពីមួយ)។ យោងតាមរបាយការណ៍នេះ ក្រុមហ៊ុន Httpool បានឱ្យដឹងថា អ្នកប្រើប្រាស់ជាច្រើន គឺជាអតិថិជនដ៏មានសក្ដានុពល សម្រាប់អាជីវកម្មអាឡិចត្រូនិច។ លើសពីនេះទៀត អ្នកប្រើប្រាស់ជាច្រើន ក៏អាចក្លាយជាអតិថិជន ដ៏មានសក្ដានុពលផងដែរ សម្រាប់ឧបករណ៍ប្រកបដោយ ភាពច្នៃប្រឌិត និងប្រសិទ្ធភាពរបស់ក្រុមហ៊ុន Facebook ដែលអាចឱ្យក្រុមហ៊ុនអាជីវកម្មកម្ពុជា ធ្វើអាជីវកម្ម និងភ្ជាប់ទំនាក់ទំនងជាមួយ អ្នកប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។

ទោះជាយ៉ាងណា នៅពេលប្រើប្រាស់ Facebook ដើម្បីពង្រីកអាជីវកម្មរបស់អ្នក ក្រុមហ៊ុន Httpool ផ្តល់ដំបូន្មានថា មានកត្តាគន្លឹះមួយចំនួន ដែលគួរពិចារណា មុនពេលចូលរួមក្នុងយុទ្ធនាការ ផ្សាយពាណិជ្ជកម្មឌីជីថល។ ខាងក្រោមនេះ គឺជាចំណុចគន្លឹះមួយចំនួន ដែលក្រុមហ៊ុន Httpool ផ្តល់ដំបូន្មាន ឱ្យអ្នកប្រើប្រាស់ Facebook ពិចារណាមុនពេលចាប់ផ្តើម លក់ទំនិញតាមអនឡាញ ឬយុទ្ធនាការឌីជីថល។

ចាប់ផ្តើមជាមួយ នឹងការផ្សាយពាណិជ្ជកម្មឌីជីថល៖ ក្រុមហ៊ុន Facebook ផ្តល់ឧបករណ៍ ផ្សាយពាណិជ្ជកម្មដ៏សម្បូរបែប ដើម្បីបំពេញតាមតម្រូវការ របស់អ្នកផ្សាយពាណិជ្ជកម្មទាំងអស់។ សម្រាប់ម៉ាកយីហោថ្មី ចំពោះការផ្សាយ ពាណិជ្ជកម្មឌីជីថល ក្រុមហ៊ុន Facebook ផ្តល់ឧបករណ៍តូចៗ ដែលអាចឱ្យពួកគេបង្កើត គ្រប់គ្រង និងតាមដានភាពជោគជ័យ នៃការផ្សាយពាណិជ្ជកម្ម របស់ពួកគេដោយផ្ទាល់ ពីទំព័រហ្វេសប៊ុក (Facebook Page)។ កម្មវិធី Ads Manager នឹងអាចឱ្យអ្នកផ្សាយ ពាណិជ្ជកម្មបង្កើត គ្រប់គ្រង និងចូលទៅកាន់កម្មវិធីផ្សាយ ពាណិជ្ជកម្មស៊ីជម្រៅ បានសម្រាប់ម៉ាកយីហោណា ដែលស្វែងរកជម្រើសផ្សាយ ពាណិជ្ជកម្មថែមទៀត។

ផ្ទាំងពាណិជ្ជកម្ម

បង្កើនវត្តមានអាជីវកម្មអនឡាញ និងពង្រីកវិសាលភាព៖ យោងតាម Datareportal ចំនួនអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម ក្នុងប្រទេសកម្ពុជាកំពុងកើនឡើង ដោយតួលេខចុងក្រោយបំផុត បង្ហាញថា ៧៣% នៃប្រជាជនសរុបប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម។ យោងតាមក្រុមហ៊ុន Httpool នេះគឺជាកត្តាគន្លឹះមួយ នៅក្នុងការទទួលយក ពាណិជ្ជកម្មឌីជីថល ដ៏ទូលំទូលាយ។ ដូច្នេះ វត្តមានអនឡាញ ដែលកំពុងកើនឡើងមានសារៈសំខាន់ ដើម្បីធានាបាននូវនិរន្តរភាពអាជីវកម្ម។ ការផ្សាយពាណិជ្ជកម្មតាម Facebook អាចជាជំហានបន្ទាប់មួយ ដើម្បីផ្សព្វផ្សាយ ទៅដល់ក្រុមអាជីវកម្មគោលដៅ កាន់តែច្រើនឡើង។ ហើយដើម្បីធ្វើដូច្នេះបាន ក្រុមហ៊ុនអាជីវកម្មចាំបាច់ ត្រូវបង្កើត Facebook Page មួយសម្រាប់អាជីវកម្ម របស់ពួកគេ។ Facebook Page អាចបន្ថែមភាពទុកចិត្តបាន ទៅដល់ការផ្សាយពាណិជ្ជកម្ម និងផ្តល់ជាទីតាំងមួយ សម្រាប់មនុស្សស្វែងយល់ បន្ថែមទៀតអំពីអាជីវកម្ម។

បន្ស៊ីការផ្សាយពាណិជ្ជកម្ម ជាមួយគោលដៅអាជីវកម្ម៖ មុនពេលអនុវត្តយុទ្ធនាការ ផ្សាយពាណិជ្ជកម្មដំបូងឡើយ ក្រុមហ៊ុនអាជីវកម្ម គួរបន្ស៊ីគោលបំណង នៃការផ្សាយពាណិជ្ជកម្មជាមួយ នឹងគោលដៅអាជីវកម្ម ដែលពួកគេចង់សម្រេចបាន។ ដូច្នេះ ប្រសិនបើអ្នកជំនួញចង់ជំរុញ ឱ្យមានអ្នកចូលមើលការបង្ហោះ នៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន ពួកគេគួរពិចារណា លើការជំរុញ (Boosting) ការបង្ហោះរបស់ពួកគេ ឬប្រសិនបើពួកគេចង់ ឱ្យអតិថិជនកាន់តែច្រើន ចូលមើលគេហទំព័ររបស់ខ្លួន ពួកគេអាចសាកល្បង ការផ្សាយពាណិជ្ជកម្ម គេហទំព័រតាមរយៈបណ្តាញ ទំនាក់ទំនងសង្គម។ ការបន្ស៊ីការផ្សាយ ពាណិជ្ជកម្មរបស់ពួកគេ បានត្រឹមត្រូវជាមួយនឹងគោលដៅអាជីវកម្ម អាចជួយឱ្យពួកគេ បាននៅក្នុងការសម្រេច បានផលចំណេញ ពីការវិនិយោគកាន់តែច្រើន។

ស្វែងរកអតិថិជនថ្មី៖ ដោយសារការរាតត្បាតជំងឺកូវីដ-១៩ វិស័យពាណិជ្ជកម្មអេឡិចត្រូនិចកម្ពុជា បានមើលឃើញកំណើនយ៉ាងខ្លាំង។ ដោយពិចារណាទៅលើការប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម ក្នុងប្រទេស មានអតិថិជនថ្មី ដ៏មានសក្ដានុពលយ៉ាងច្រើន សម្រាប់រាល់អាជីវកម្មទាំងអស់។ ដើម្បីចាប់យកអតិថិជនថ្មី ក្រុមហ៊ុនអាជីវកម្មអាចប្រើប្រាស់ ឧបករណ៍នានាដូចជា Lookalike Audiences ជាដើម។ Lookalike Audiences អាចត្រូវបានបង្កើតឡើង ដោយផ្អែកលើអ្នកគាំទ្រ ឬ Facebook Page ឬពី Custom Audience ដែលត្រូវបានបង្កើតឡើង តាមរយៈការទាញចូល (Upload) បញ្ជីអតិថិជន។ Lookalike Audience ដំណើរការតាមរយៈ ការកំណត់គុណភាព មនុស្សប្រហាក់ប្រហែលគ្នា ក្នុងអតិថិជនគោលដៅ (ឧ. អ្នកដែលចុចចូលចិត្ត (Like) Facebook Page) ហើយក្រោយមកស្វែងរក អ្នកដែលប្រហាក់ប្រហែលនឹង (ឬ “ដូច”) ពួកគេ។ អ្នកជំនួញម្នាក់ អាចកំណត់ទិសដៅ ការផ្សាយពាណិជ្ជកម្មឆ្ពោះទៅ Lookalike Audiences ទាំងនេះបាន ដើម្បីពង្រីកវិសាលភាព អាជីវកម្មរបស់ពួកគេ ស្វែងរកអតិថិជនថ្មី និងធ្វើឱ្យអាជីវកម្មរីកលូតលាស់។

ស្វែងយល់បន្ថែមទៀតពីអតិថិជន៖ ការស្វែងយល់ពីអតិថិជន និងតម្រូវការរបស់ពួកគេ ជានិច្ចកាលអាចជួយដល់អាជីវកម្ម ឱ្យរីកលូតលាស់បន្ថែមទៀតបាន។ នៅពេលក្រុមហ៊ុនអាជីវកម្ម ផ្សាយពាណិជ្ជកម្មនៅលើ Facebook ក្រុមហ៊ុនអាជីវកម្មនោះ អាចចូលទៅមើល ការផ្សាយពាណិជ្ជកម្ម របស់ពួកគេបានតាមរយៈ ad centre tab ឬ Ads manager របស់ទំព័រហ្វេសប៊ុករបស់ពួកគេ។ ម្ចាស់អាជីវកម្មនឹងអាចមើលឃើញ ការធ្វើបច្ចុប្បន្នថា តើការផ្សាយពាណិជ្ជកម្មនោះ ដំណើរការយ៉ាងដូម្តេច។

ឧទាហរណ៍ ម្ចាស់អាជីវកម្ម អាចមើលឃើញថា តើអ្នកមើលឆ្លើយតបយ៉ាងដូចម្តេច ទៅកាន់ការផ្សាយពាណិជ្ជកម្មនោះ ទីកន្លែងរបស់អ្នកមើល ប្រជាសាស្រ្តអាយុរបស់ពួកគេ និងផ្សេងៗទៀត។ ម្ចាស់អាជីវកម្ម ក៏នឹងមើលឃើញទិន្នន័យ ពាក់ព័ន្ធនឹងគោលដៅ នៃកាផ្យាយពាណិជ្ជកម្ម របស់ពួកគេផងដែរ។ ឧទាហរណ៍ ប្រសិនបើពួកគេជំរុញ (Boost) ការបង្ហោះរបស់ពួកគេ ពួកគេអាចតាមដានចំនួន អ្នកចូលមើលការបង្ហោះរបស់ពួកគេ ដែលអ្នកទាំងនោះ បានមើលការផ្សាយពាណិជ្ជកម្ម របស់ពួកគេ។ នៅពេលដែលពួកគេចាប់ផ្តើម តាមដានការផ្សាយពាណិជ្ជកម្មរបស់ខ្លួន ពួកគេអាចទាញយក​ អត្ថប្រយោជន៍ ពីទិន្នន័យទាំងនោះ ដើម្បីធ្វើសេចក្តីសម្រេចចិត្តអាជីវកម្ម ប្រកបដោយការយល់ដឹងច្បាស់លាស់ ដូចជាប្រភេទមនុស្ស ដែលពួកគេចង់ផ្តោតទិសដៅលើ និងរបៀបផ្តោតទិសដៅជាដើម។

យោងតាមក្រុមហ៊ុន Httpool បច្ចេកវិទ្យាថ្មីៗ ឥរិយាបថថ្មីៗក្នុងការទិញទំនិញ និងអតិថិជនថ្មី កំពុងចូលក្នុងទីផ្សាររៀងរាល់ថ្ងៃ។ ការផ្លាស់ប្តូរនេះកំពុងបើកចំហរ ឱ្យមានឱកាសធំៗ សម្រាប់អាជីវកម្មទំនិញប្រើប្រាស់ ដែលអាចផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ទៅកាន់វិធីធ្វើទីផ្សារថ្មីៗ៕

To Top
×