អត្ថបទ

«អាជីវកម្ម​លក់​ផលិតផល​ចម្រុះ​​» របស់​ Facebook ស័ក្ដិសម​សម្រាប់​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​នៅកម្ពុជា​

យោងតាម​ក្រុមហ៊ុន Httpool ​ជា​ដៃគូ​លក់​ពាណិជ្ជកម្ម​ទទួល​បាន​​សិទ្ធិ​ស្រប​ច្បាប់​ពី​ក្រុមហ៊ុន Facebook ក្នុង​ប្រទេស​កម្ពុជា បាន​ឱ្យដឹងថា យុទ្ធសាស្ដ្រ​ទីផ្សារ «​អាជីវកម្ម​លក់​ផលិតផល​​ចម្រុះ» គឺជាជម្រើស​​ដ៏ល្អ​សម្រាប់​អ្នក​លក់​នៅ​លើ​បណ្ដាញ​សង្គម និង​អ្នក​ធ្វើ​អាជីវកម្ម​ខ្នាតតូច ជាពិសេស សម្រាប់​អ្នកដែល​មាន​វេបសាយ​ផ្ទាល់ខ្លួន​។

មុខងារ​​សំខាន់ៗ​​ជា​ច្រើន​របស់ Facebook ចាប់​ពី Facebook Shop រហូត​ដល់ Commerce Manager និង​សូម្បី​តែ​ Messenger ពិតជា​ស័ក្ដិសម​សម្រាប់​អ្នក​ដែល​មាន​បំណង​បង្កើត​អាជីវកម្ម​ខ្នាត​តូច និង​ខ្នាត​មធ្យម (SMBs) នៅ​កម្ពុជា​។ ហើយ​ការ​ប្រើ​ប្រាស់​ Facebook សម្រាប់​មុខ​ជំនួញ ក៏អាច​បង្កើត​ឱ្យមាន​​ការ​គ្រប់គ្រង​វេបសាយ​អាជីវកម្ម​បាន​ងាយ​ស្រួល​ផង​ដែរ។ នេះ​បើ​យោងតាមអ្នក​នាង Archana Roche ​ជា Facebook Measurement Lead ប្រចាំ​តំបន់អាស៊ី​ប៉ាស៊ីហ្វិក​របស់​ក្រុមហ៊ុន Httpool។

អ្នកនាង Archana Roche បាន​ថ្លែងថា​៖ «​ចំពោះ​អាជីវកម្ម​ខ្នាត​តូច​ វា​មិន​ងាយស្រួល​ក្នុងការដំណើរការ​​​វេបសាយ​នោះទេ​។ ប៉ុន្ដែ​លោកអ្នក​អាច​គិត​ដល់​ការ​​បង្កើត​វេបសាយ​តូចមួយ​ ដែល​បើកឱកាស​ឱ្យមុខងារ​​ស្នូល​ជា​ច្រើន​របស់​ Facebook ​​ជួយ​បង្កើន​ប្រាក់​ចំណូលប្រកប​ដោយ​សក្ដានុពល​ និងស្វែង​​យល់​​ស៊ី​​ជម្រៅ​ចំពោះ​​អាជីវកម្ម​​របស់​ខ្លួន​»។

អ្នកស្រី បាន​បន្ដថា​៖ «​ឧទាហរណ៍ ពេល​លោក​អ្នក​ប្រតិបត្ដិ​កូដ​ Facebook Pixel នៅលើ​វេបសាយ​ វា​អនុញ្ញាត​ឱ្យ​លោក​អ្នក​មើល​ឃើញថា តើ​អ្នក​ប្រើ​ប្រាស់​ធ្វើ​ការ​ទាក់ទង​ជាមួយ​វេបសាយ​​លោក​អ្នកដោយ​​របៀបណា​ ​ក្រោយ​ពី​បាន​ទស្សនា​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្មលើ​​​ Facebook របស់​លោក​អ្នក​។ ​​លោក​អ្នកក៏​​អាចកែ​លម្អ​​​​នូវ​​​​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្មសម្រាប់​ការ​លើកទឹកចិត្ដ​ឱ្យមាន​ការ​ប្រាស្រ័យទាក់ទងពីសំណាក់​អតិថិជន​​​ ដែល​មានន័យ​ថា វា​កំពុង​ប្រាប់​ Facebook ​នូវ​វិធីសាស្ដ្រ​ដែល​ព័ត៌មាន​នេះ​អាច​ជួយ​លោក​អ្នក​ដុស​ខាត់​យុទ្ធសាស្ដ្រ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ និង​ប្ដូរមកវិញ​នូវ​អត្ត​​ប្រយោជន៍​នៃការ​វិនិយោគ​ដ៏ប្រសើរ​​»។

អ្នកនាង Archana Roche បាន​លើកឡើងថា​៖ «​Pixel ដើរ​​ដោយ​ការ​តម្លើង​​​ និង​ដាក់​ដំណើរការ​​ cookie ​ដើម្បី​តាមដាន​អ្នក​ប្រើប្រាស់​ ពេល​ពួកគេ​​ទាក់ទង​ជាមួយ​វេបសាយ​​ និង​ផ្ទាំង​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ Facebook របស់លោកអ្នក ​ក៏ដូចជា​ផ្ដល់​នូវ​ព័ត៌មាន​សម្បូរ​បែប និង​​ស៊ីជម្រៅ​ដល់​អ្នក​ដែល​បាន​ចូល​​​វេបសាយ​របស់​លោកអ្នក និង​នីតិវិធី​ដែលពួកគេប្រកាន់​យកដើម្បី​​​សម្រេចទៅ​ដល់​ទំព័រទិញ​លក់​ផលិតផល​ចុង​ក្រោយ​របស់​លោក​អ្នក​»។

យ៉ាងណាមិញ សម្រាប់​អ្នក​ដែល​មិន​មាន​វេបសាយ​ផ្ទាល់​ខ្លួន មុខងារ​​របស់ Facebook ទាំងនេះ ក៏អាច​ជួយ​ដល់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម ក្នុង​ការ​ដំណើ​រការ និង​គ្រប់​គ្រង​ជំនួញរបស់​ខ្លួន​ដែរ​។ មុខងារ​សំខាន់​របស់ Facebook ខាង​ក្រោមនេះ មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​ដល់​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​។

Facebook Shop – ជាទីកន្លែងដែល​អ្នកប្រើ​ប្រាស់​អ៊ីនធឺណិត​អាច​ចូលមើល ស្វែងរក​ និង​ទិញ​ផលិតផល​ដោយ​ផ្ទាល់​នៅ​លើ​ Facebook និង Instagram។ នេះគឺជា​ហាង​លក់​ផលិតផល​អនឡាញ និង​អាច​ត្រូវបាន​រុះរើ​​ជាប្រចាំ​ដោយការ​​កញ្ចប់​ផលិតផល​ថ្មីៗ និងតាំង​​បង្ហាញ​​​ផលិតផល​សម្រាំងពិសេស​ៗ។ ដូច្នេះ បទពិសោធ​ទិញ​ផលិតផល​លើ​ផ្សារ Facebook ពិតជា​ល្អ​​បំផុត​។

Commerce Manager – ផ្ដល់​លទ្ធភាព​ស្វែង​យល់​ស៊ីជម្រៅ​ចំពោះប្រសិទ្ធភាព​នៃ​ការ​លក់​​ ​ក៏ដូចជា​ប្រជាប្រិយភាព​នៃ​ផលិតផល​ ដែល​ជួយ​​ម្ចាស់​អាជីវកម្ម​ធ្វើ​ការកែលម្អ​​ និង​ឌីហ្សាញ​ Facebook Shop ឱ្យកាន់តែល្អ​ប្រសើរ​។

Messenger Chatbots – ការប្រើ​ប្រាស់​ Facebook Messenger Solution អាជីវកម្មអាច​បង្កើតជា​​បទពិសោធ​ដ៏អស្ចារ្យ​សម្រាប់​អតិថិជន​ និង​ប្រែក្លាយ​រាល់​ការ​សន្ទនា​ទៅជាឱកាស​លក់​ផលិតផល​ ដោយ​គ្រាន់តែ​ចុច​ពាក្យ «Click to Messenger» ក្នុងពេល​​​ប្រាស្រ័យ​ទាក់ទង​​គ្នា​​ និង​ផ្សារភ្ជាប់​​ជាមួយ​អតិថិជន​ជាលក្ខណៈ​ឯកជន​។

Facebook Live – អនុញ្ញាតឱ្យ​មាន​ការ​ផ្សាយ​ផ្ទាល់​នូវ​​សកម្មភាព​អាជីវកម្ម​​លក់ដូរ​ទៅដល់​សហគមន៍កាន់តែ​​ធំទូលំទូលាយ​ ដែលពួកគេ​​អាច​​ទស្សនានៅលើ​ទូរស័ព្ទដៃ កុំព្យូទ័រ ឬ​​​ភ្ជាប់ទៅកាន់​​​ទូរទស្សន៍ថែមទៀត​​។

Facebook Marketplace – ជា​ទីកន្លែង​លក់ដូរ​ផលិតផល​ដែល​ត្រូវបាន​រាយ​នាម​នៅ​លើ​ Facebook នៅតាម​​សហគមន៍​ក្នុង​ស្រុក​ដែល​សកម្មភាពអាជីវកម្ម​នោះស្ថិត​នៅ​​។ Marketplace អនុញ្ញាត​​ឱ្យ​ផលិតផល​សម្រាប់​លក់​បាន​ទៅដល់អតិថិជន ដែល​មាន​បំណង​ចង់​ទិញ​ស្រាប់​​ និង​កំពុង​តែ​ស្វែង​រក​ទិញ​ផលិតផល​នោះ​។ បើ​ម្ចាស់​អាជីវកម្ម​អាច​ផ្ដល់​ចម្លើយ​ឆាប់​រហ័ស​តាម​រយៈការ​ប្រើ​ប្រាស់​​មធ្យោបាយ​តបសារ​ភ្លាមៗ​ជាមួយ​ការ​បង្ហាញ​តម្លៃ​ត្រឹមត្រូវ និង​សំណេរ​ខ្លីៗ​ស្ដីពី​ផលិតផល​ អ៊ីចឹង​ លទ្ធភាពនៃការលក់​ចេញ​ប្រាកដជា​មាន​។ ចាប់​ពី​អាជីវករ​​លក់​រាយ​រហូត​ដល់​ភ្នាក់ងារ​អចលនទ្រព្យ និងចាប់​ពី​​ក្រុមហ៊ុន​លក់​រថយន្ដ រហូត​ដល់​ទីភ្នាក់ងារ​ជ្រើសរើស​បុគ្គលិក​ ​ទីកន្លែង​​​លក់ដូរ​​គឺ​ជា​ឈ្នាន់​ជាន់​​​ឆ្ពោះ​គោលដៅ​នៃការ​លក់​។

អ្នក​នាង Archana Roche ​ជា Facebook Measurement Lead ប្រចាំ​តំបន់អាស៊ី​ប៉ាស៊ីហ្វិក​របស់​ក្រុមហ៊ុន Httpool បា​នលើកឡើងថា​៖ «មាន​មុខងារសំខាន់ៗ​របស់​ Facebook ទាំងនេះ​ក្នុង​ដៃ ឥឡូវ​ដល់​ពេល​ត្រូវបោះ​ជំហានទៅមុខ​ជាមួយ​ការ​បង្កើត​មាតិកា​ដ៏គួរ​ឱ្យទាក់ទាញ និង​ចាប់អារម្មណ៍​សម្រាប់​អាជីវកម្ម ផលិតផល ឬ​យីហោ​របស់​លោក​អ្នក​។ ភាពច្នៃ​ប្រឌិត​គឺជាអ្វីៗ​គ្រប់​យ៉ាង ដែល​មាន​អានុភាព​​ក្នុង​ការបង្កើត​ ឬលើកតម្កើង​យីហោ​ឱ្យកាន់តែល្បីល្បាញ​​​​​ ក៏ដូចជា​ជួយ​លោក​អ្នក​មាន​មុខ​មាត់​លេច​ធ្លោរ​ផុត​ពី​អ្នកដទៃ​»។

អ្នកស្រី បាន​បន្ថែមថា​៖ «​នេះជា​មូលហេតុដ៏សំខាន់ ដែល​លោកអ្នក​គួរ​សិក្សាស្វែងយល់​​ឱ្យ​បាន​ហ្មត់​ចត់​ និង​រិះរក​វិធីសាស្ដ្រ​ដ៏​ល្អ​បំផុត​ ដែល​អាច​ធ្វើ​ទៅបាន​ដើម្បី​ផ្សារ​ភ្ជាប់​ទៅកាន់​អតិថិជន​ជាមួយ​​​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់ Facebook​»។

ផ្ទាំងពាណិជ្ជកម្ម

យោងតាម​ Httpool បាន​បង្ហាញថា ក្រុមហ៊ុន​នានា​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ដែលធ្វើ​អាជីវកម្ម​​មិនប្រើ​ប្រាស់​ Facebook អាច​នឹង​បាត់​ឱកាសជំនួញ​ និង​ការ​លក់​ផលិតផល​របស់ខ្លួន​ផង​ដែរ៕

FACEBOOK’S ‘ONE-STOP SHOP’ IDEAL FOR CAMBODIAN SOCIAL SMBs

Facebook’s ‘one stop shop’ approach to marketing is ideal for Cambodia’s social sellers and small businesses – especially for those who have their own website, according to Httpool, which represents Facebook for ad sales in Cambodia.

According to Httpool APAC Facebook Measurement Lead Archana Roche, Facebook’s impressive array of tools – from Facebook Shop to Commerce Manager and even Messenger – are ideal for anyone wishing to set up a small or medium sized business in Cambodia. And using Facebook for business can also make managing a business website easier too.

“For small businesses, it’s not always easy to build a website. But you may want to consider building a simple one, given the many Facebook tools helping unlock potential revenue and insights for your business,” advises Httpool APAC Facebook Measurement Lead Archana Roche. “For example, when you implement the Facebook Pixel on your website, it allows you to see how people interact with your website after viewing your Facebook ad. It also allows you to optimize your ads for conversions that means it is telling Facebook how this information can help you refine your ad strategy and get a better return on your investments. The Pixel works by placing and triggering cookies to track users as they interact with your website and your Facebook ads and provides a goldmine of information and deeper insights into those who visited your website and the journey they took to reach your final purchase page.”

However, for those who do not have their own websites, Facebook tools can also help small and medium sized businesses to launch and manage their businesses. The following tools, in particular, are geared towards helping small and medium sized businesses –

Facebook Shop – where people can browse, explore and purchase products directly through Facebook and Instagram. This is an online storefront and can be customised regularly with new collections and showcase featured products so that the Facebook shopping experience is completely seamless.

Commerce Manager – gives access to insights on the performance of sales and the popularity of products which helps businesses to customise and design their Facebook Shop accordingly.

Messenger chatbots – using the Facebook Messenger Solution, businesses can create excellent customer experiences and turn any conversation into conversion by simply including CLICK TO MESSENGER in their communications and connect with customers on a more personal level.

Facebook Live – allows a business to live stream an event and reach a wider community who can watch from their phone, computer, or even connected TV.

​“Armed with all these tools, it is now time to put your best foot forward by creating the most inviting and appealing content for your business, product or brand. Creativity is everything, it can make or break a brand and help you stand out from the rest,” advises Httpool APAC Facebook Measurement Lead Archana Roche. “This is why it’s crucial to do your homework and explore the best ways you can to relate to your customers with Facebook advertising”.

According to Httpool, companies in Cambodia that are not making the most of Facebook applications could be missing out on business opportunities and sales.

To Top
×