អត្ថបទ

អ័រគីដេ ដឹរ៉ូយ៉ាល់ បញ្ចប់ការសាងសង់ ក្លឹបហាត់ប្រាណ និងដាក់អោយប្រើប្រាស់ ក្នុងពេលឆាប់ៗនេះ

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការសាងសង់ គម្រោងអ័រគីដេ ដឹរ៉ូយ៉ាល់ ផ្លូវ២០០៤ ទល់មុខសាលាអន្តរជាតិ ស៊ី-អាយ-អេ និងមានអតិថិជន ចូលស្នាក់នៅយ៉ាងច្រើនកុះករ ពេលនេះគម្រោងអ័រគីដេ ដឹរ៉ូយ៉ាល់ ក៏បានបញ្ចប់ការសាងសង់ ក្លឹបហាត់ប្រាណ ដែលមាននៅក្នុងគម្រោងរបស់ខ្លួន សម្រាប់អតិថិជនប្រើប្រាស់ ក្នុងពេលឆាប់ៗនេះ ។

ក្លឹបហោស៍ របស់គម្រោងអ័រគីដេ ដឹរ៉ូយ៉ាល់ រួមមាន៖ អាងហែលទឹកដ៏ធំទូលាយ​ (សម្រាប់កូនក្មេង និងមនុស្សធំ) កន្លែងហាត់ប្រាណ ដែលមានឧបករណ៍ទំនើប និងសម្បូរបែប បន្ទប់ស្ទីម សោណា សួនច្បារដ៏ស្រស់បំព្រង កន្លែងក្មេងលេង និងផ្សារទំនើបឡាក់គី អ៊ីចប្រេស ដែលកាន់តែផ្តល់ភាពងាយស្រួល ដល់អតិថិជនដែលស្នាក់នៅ ក្នុងគម្រោងផងដែរ។

គម្រោងអ័រគីដេ ដឹរ៉ូយ៉ាល់ ស្ថិតនៅលើផ្ទៃដីជាង ៣៦ហិចតា ដែររួមមាន វីឡាទោលឃីង វីឡាទោលឃ្វីនវីឡាភ្លោះ វីឡាកូនកាត់ និង ផ្ទះប្រកបអាជីវកម្មហ្ស៊បហោសន៍ ដែលទទួលបានជោគជ័យ ពីការលក់ និងបញ្ចប់ការសង់សង់១០០% ហើយបច្ចុប្បន្នក៏មានអតិថិជន ចូលមកស្នាក់នៅ និងប្រកបរបរផងដែរ។

គ្រប់គម្រោងរបស់ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន តែងតែគិតគូរទៅដល់សុខមាលភាព នៃការរស់នៅរបស់អតិថិជនគ្រប់រូប និងផ្តល់អោយអតិថិជននូវការរស់នៅ ដ៏មានសុភមង្គលនៃបែបផែនជីវិត ដ៏ស្រស់បំព្រង៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top