រាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១ – កម្មវិធីស្ដាប់តន្រ្តីតាមអនឡាញ Pleng by Smart ត្រូវបានជ្រើសរើសដោយក្រុមហ៊ុនកូកា កូឡា ជាដៃគូសំខាន់នៅកម្ពុជាសម្រាប់យុទ្ធនាការជាសកល «បញ្ចេញភាពរស់រវើករបស់អ្នក» របស់ខ្លួន ហើយនឹងផ្តល់ជូនអ្នកចូលចិត្តតន្ត្រីនូវឱកាសឈ្នះរង្វាន់យ៉ាងច្រើន។
ពលរដ្ឋកម្ពុជាគ្រាន់តែស្កេនលេខកូដ QR នៅផ្នែកខាងក្រោម នៃដបភេសជ្ជៈកូកា កូឡា ដើម្បីមានឱកាសឈ្នះរង្វាន់មួយ ក្នុងចំណោមរង្វាន់ជាច្រើន ដូចជាទូរស័ព្ទដៃ Samsung Galaxy Note20 Ultra កាសស្ដាប់ Samsung Galaxy Buds Pro កាតកោសបញ្ចូលទឹកប្រាក់ Smart ការផ្ដល់ជូនកម្មវិធី Pleng Pro រយៈពេលបីខែ ឬបញ្ចីបទចម្រៀងដែលមានតែ នៅក្នុងកម្មវិធី Pleng ។
Pleng by Smart គឺជាកម្មវិធីស្ដាប់តន្រ្តីតាមអនឡាញ ដែលមានអ្នកទាញយកច្រើនជាងគេក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់ ប្រចាំខែចំនួនជាង ៦០មឹុននាក់ ដែលអាចចូលទៅស្ដាប់បទចម្រៀងជាង ១លានបទ ពីតារាក្នុងស្រុក និងអន្តរជាតិជាង ១ ម៉ឺននាក់។ កម្មវិធីកម្សាន្តឌីជីថលនេះក៏បានភ្ជាប់ទំនាក់ទំនងតន្ត្រីសិល្បករកម្ពុជា ជាមួយនឹងអ្នកគាំទ្រនិងស្រលាញ់តន្រ្តី ហើយអនុញ្ញាតឲ្យសិល្បករនិងអ្នកមានទេពកោសល្យ ក្នុងស្រុកទទួលបានការកោតសរសើរកាន់តែខ្លាំង។
យុទ្ធនាការរវាងក្រុមហ៊ុនឈានមុខគេ ក្នុងឧស្សាហកម្មរៀងៗខ្លួន របស់ក្រុមហ៊ុន Smart និងកូកា កូឡា បង្ហាញថាកម្មវិធី Pleng មិនត្រឹមតែត្រូវផ្តល់តម្លៃ ដោយអ្នកចូលចិត្តតន្រ្តីប៉ុណ្ណោះទេ ថែមទាំងផ្ដល់តម្លៃដោយក្រុមហ៊ុនដែលកំពុងស្វែងរក ដៃគូប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាព ដើម្បីបញ្ជូនសារគោលដៅទៅកាន់អ្នកប្រើប្រាស់របស់ពួកគេ។
យុទ្ធនាការនេះត្រូវបានរៀបចំឡើងដើម្បីទាក់ទាញអ្នកទស្សនា និងអ្នកស្តាប់ ក្នុងដំណើរឆ្ពោះទៅរកក្តីស្រមៃប្រកបដោយថាមពលខ្ពស់ ដោយក្រុមហ៊ុនកូកាកូឡាផ្លាស់ប្តូរ ពេលវេលារបស់មនុស្សដូចជា ការអង្គុយនៅក្នុងកិច្ចប្រជុំនៅការិយាល័យ ឬរង់ចាំនៅចំណតឡានក្រុង មកជាបទពិសោធន៍ នៃការរាំជាមួយតន្រ្ដីទៅវិញ។
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «យើងពិតជារំភើបខ្លាំងណាស់ ដែលបានចូលរួមសហការជាមួយ ក្រុមហ៊ុនកូកា កូឡា ដើម្បីនាំយកយុទ្ធនាការ Turn Up Your Rhythm ជាសកលមកកាន់ប្រទេសកម្ពុជា។ នេះគឺជាកិច្ចសហប្រតិបត្តិការដ៏ធំមួយរវាងក្រុមហ៊ុន កូកា កូឡា និង Pleng by Smart។ យុទ្ធនាការនេះនឹងធ្វើឱ្យអ្នកចូលចិត្តកាន់តែតន្រ្តីរំភើប ជាពិសេសដោយសារតែពួកគេ មានឱកាសស្តាប់បញ្ជីបទចម្រៀង ដែលមិនទាន់បានចេញផ្សាយ។»
ប្រូម៉ូសិន «បញ្ចេញភាពរស់រវើករបស់អ្នក» នឹងធ្វើឡើងរហូតដល់ចុង ខែតុលា។
ប្រធានគ្រប់គ្រងយីហោជាន់ខ្ពស់ប្រចាំ កូកា កូឡាកម្ពុជា កញ្ញា លីម លីណាបានមានប្រសាសន៍ថា៖ «យើងមានក្តីសោមនស្សរីករាយ ដែលអាចធ្វើជាដៃគូជាមួយកម្មវិធីតន្ត្រី សម្រាប់ស្ដាប់តាមអនឡាញឈានមុខគេនៅកម្ពុជា ដើម្បីផ្តល់ឱ្យអតិថិជនរបស់ក្រុមហ៊ុនកូកា កូឡា ទទួលបានឱកាសក្នុងការស្ដាប់បញ្ជីចម្រៀង ដែលមិនធ្លាប់ឮពីមុនមក។ យើងក៏រីករាយផងដែរ ដែលអាចផ្តល់ជូនអតិថិជនរបស់ពួកយើងនូវឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យ។
កម្រងបទចម្រៀងមិនធ្លាប់បានឮជាពិសេស ពីសំណាក់សិល្បករល្បីៗ នៅក្នុងឆាកតន្ត្រីខ្មែររួមមាន ក្រុម Kmeng Khmer កញ្ញា ចិត្ត កញ្ជនា Bross La 4T5 និងស្តេចជី លោក វុទ្ធា កញ្ញា អ៊ុក សុវណ្ណារី លោក អូន លោកTempo Tris និង លោក Sai។
ក្រុម Kmeng Khmer បានឲ្យដឹង «ជំងឺកូវីដ១៩ បានបង្ហាញអំពីបញ្ហាប្រឈម យ៉ាងខ្លាំងសម្រាប់សិល្បករនៅកម្ពុជា ក៏ដូចជា សិល្បករដ៏ទៃទៀតនៅជុំវិញពិភពលោក។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលPleng by Smart និង ក្រុមហ៊ុនកូកា កូឡា បានផ្តល់ឱកាសឱ្យយើង ដើម្បីបង្ហាញតន្រ្តីរបស់យើង ហើយកំពុងគាំទ្រយើងនៅពេលនេះ។ យើងមានកិត្តិយស ដែលបានចូលរួមក្នុងយុទ្ធនាការតន្ត្រីដ៏អស្ចារ្យនេះ ជាមួយសិល្បកររួមការងាររបស់យើង។»
អតិថិជន ឫអ្នកស្តាប់អាចរីករាយជាមួយ និងបណ្ណាល័យតន្ត្រី និងបញ្ចីបទចម្រៀងរបស់កម្មវិធី Pleng by Smart ឥតគិតថ្លៃឬ ពួកគេអាចក្លាយជាអតិថិជន Pleng Pro ដោយចំណាយត្រឹមតែ ៩៩ សេនក្នុងមួយខែ។ អតិថិជន ដែលប្រើប្រាស់កម្មវិធី Premium អាចរីករាយការស្ដាប់តន្រ្តីដោយគ្មានការផ្សាយពាណិជ្ជកម្មជាមួយ និងគុណភាពសម្លេងដ៏ល្អ។ អតិថិជន Pleng Pro ក៏អាចទាញយកបទចម្រៀងដោយគ្មានកំណត់ សម្រាប់ស្ដាប់ដោយមិនចាំបាច់ ភ្ជាប់ជាមួយប្រព័ន្ធអិុនធឺណិត ដូច្នេះពួកគេអាចបន្តស្តាប់តន្ត្រី ដែលពួកគេចូលចិត្ត ទោះបីជាមិនមានអិុនធឺណិតក៏ដោយ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុក Pleng តាមរយៈ www.facebook.com/plengby smart ឫចូលទៅកាន់ www.smart.com.kh.