អត្ថបទ

រវល់ធ្វើការ មិនមានពេល មកធនាគារមែនទេ? អស់បារម្ភ! ធនាគារ ជីប ម៉ុង បើក៧ថ្ងៃក្នុងមួយសប្តាហ៍!

ទោះបីជាមានផលរំខានមួយចំនួន អំពីការរីករាលដាលនៃជំងឺកូវីដ-១៩ ធនាគារ ជីប ម៉ុង នៅតែបេ្តជ្ញាចិត្តក្នុងការផ្តល់សេវាកម្ម ជាពិសេសសម្រាប់អតិថិជន ដែលមមាញឹកខ្លាំងក្នុងការប្រកបរបរប្រចាំថ្ងៃ ដោយក្នុងនោះដែរ សាខាចំនួន២របស់ធនាគារ ជីប ម៉ុង គឺសាខាផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល និងសាខាមជ្ឈមណ្ឌល ជីប ម៉ុង បាក់ទូក បើកដំណើរការរហូតដល់ ៧ថ្ងៃក្នុងមួយសប្តាហ៍ ពីម៉ោង៩ព្រឹក ដល់ ៦ល្ងាច ដើម្បីឆ្លើយតបតម្រូវការអតិថិជន ដែលមិនមានពេលវេលា ក្នុងការអញ្ជើញមកទទួលសេវាកម្មធនាគារ នៅម៉ោងឬថ្ងៃដំណើរការធម្មតា។

បើតាមប្រសាសន៏លោក ចន ប៊ែល អគ្គនាយកធនាគារ ជីប ម៉ុង បានថ្លែងថា៖ ធនាគារ ជីប ម៉ុង សាខាផ្សារទំនើប​ ជីប ម៉ុង ណូរ៉ូ ម៉ល និងសាខាមជ្ឈមណ្ឌល ជីប ម៉ុង បាក់ទូក ត្រូវបានរចនាឡើងយ៉ាងពិសេស សម្រាប់អតិថិជន ដែលមានភាពមមាញឹកខ្លាំង និងចង់សម្រាកលំហែបំបាត់ ភាពនឿយហត់បន្ទាប់ពីការងារ។ ជាពិសេសក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ធនាគារយើងខ្ញុំរីករាយស្វាគមន៏អតិថិជន ដែលត្រូវការសាច់ប្រាក់សម្រាប់ប្រើប្រាស់ ឬត្រូវការផ្ទេរ និងទទួលប្រាក់ពីក្រៅប្រទេសផ្សេងៗ អញ្ចឹងអតិថិជនមិនចាំបាច់បារម្ភពីពេលវេលា ក្នុងការអញ្ជើញមកធនាគារទៀតទេ ពីព្រោះថាចេញពីធ្វើការ ឬថ្ងៃចុងសប្តាហ៏ ក៏ពួកគាត់អាចអញ្ជើញមកធនាគារបានដែរ។ 

អតិថិជនអាចអញ្ជើញមក ទទួលគ្រប់សេវាកម្ម នៅសាខាទាំង២នេះជារៀងរាល់ថ្ងៃ ដោយមានទំនុកចិត្ត និងអាចប្រឹក្សាព័ត៌មាននានា អំពីផ្នែកហិរញ្ញវត្ថុជាមួយ អ្នកជំនាញរបស់ធនាគារ។ ធនាគារ ជីប ម៉ុង គិតគូរពីពេលវេលារបស់អតិថិជន ដោយផ្តល់ជូនអតិថិជន នូវសេវាកម្មឆាប់រហ័ស និងមិនចំណាយពេលរង់ចាំយូរ។ អ្វីដែលកាន់តែពិសេសនោះ អតិថិជនមិនត្រឹមតែអាចធ្វើប្រតិបត្តិការ សេវាកម្មធនាគារមួយមុខប៉ុណ្ណោះទេ តែក៏អាចឆ្លៀតដើរកម្សាន្ត ក្នុងផ្សារទំនើបបានផងដែរ។ 

គួរបញ្ជាក់ផងដែរថាធនាគារ ធនាគារ ជីប ម៉ុង បច្ចុប្បន្នមានចំនួន១១សាខា ដោយ៩សាខាស្ថិតនៅក្នុងរាជធានីភ្នំពេញ និង៣សាខាទៀតស្ថិតនៅតាម បណ្តាខេត្តដែលមានដូចជា៖ កំពង់ចាម បាត់ដំបង និងសៀមរាប ហើយនាពេលដ៏ឆាប់ខាងមុខនេះ ធនាគារ ជីប ម៉ុង គ្រងនឹងពង្រីកសាខាថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបនឹងកំណើនអតិថិជនរបស់ខ្លួន។ សូមអតិថិជនអញ្ជើញ មកទទួលយកបទពិសោធន៍សេវាកម្មដ៏អស្ចារ្យពី ធនាគារ ជីប ម៉ុង។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​លេខ៖ 081 811 911 ឬ 066 811 911៕

To Top