អ្នកជំនាញផ្នែកទីផ្សារកំពូលៗនឹងចែករំលែក ចំណេះដឹងដ៏មានសារៈសំខាន់ សម្រាប់កំណើនពាណិជ្ជកម្មជាសកល នៅក្នុងវគ្គបណ្ដុះបណ្ដាល GoGlobal របស់ក្រុមហ៊ុន Aleph ។
GoGlobal ជាកម្មវិធីបណ្ដុះបណ្ដាល ស្ដីពីយុទ្ធសាស្ដ្រទីផ្សារកំពុងវិវត្ដន៍ថ្មីៗ នៅលើវីដេអូអនឡាញរយៈពេលមួយថ្ងៃ នឹងរៀបចំឡើងជាលើកដំបូងនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១ ដោយចាប់ផ្ដើមពី ម៉ោង ៥ល្ងាច ម៉ោងនៅកម្ពុជា។ រៀបចំឡើងដោយ Aleph Holding វគ្គបណ្ដុះបណ្ដាលនេះនឹងមានវត្ដមានអ្នកជំនាញផ្នែកទីផ្សារ និងវាលឃ្មិនល្បីៗជុំវិញពិភពលោក ដែលមកពីក្រុមហ៊ុនដៃគូរបស់ Aleph រួមទាំង Facebook, Snapchat និង TikTok ជាដើម ដោយមានការចូលរួមពីសំណាក់តំណាងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមានបទពិសោធរៀបចំ វេទិការទាំងនេះប្រកបដោយជោគជ័យរួចទៅហើយ។
អ្នកទីផ្សារ និងអ្នកបម្រើការក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្ម នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានលើកទឹកចិត្ដឱ្យចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ ក៏ដូចជាស្ដាប់វាគ្មិនជំនាញជាច្រើនរូប ដែលនឹងចូលខ្លួនមកចែករំលែកចំណេះដឹងកាន់តែស៊ីជម្រៅ ដើម្បីជួយដល់ក្រុមហ៊ុនក្នុងស្រុក និងប្រចាំតំបន់ក្នុងការពន្លឿនកំណើនពាណិជ្ជកម្មរបស់ខ្លួន តាមរយៈការផ្សព្វផ្សាយលើបណ្ដាញសង្គម។
លោក Erikas Plotkinas នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Kilo Health លោក Andrej Kugonić ប្រធានទីផ្សារ និងប្រធានផ្នែកទំនាក់ទំនងទីផ្សារ និងអភិវឌ្ឍផលិតផល នៅក្រុមហ៊ុន Nordeus លោក Frederik Lucander ជាអគ្គនាយករងទទួលបន្ទុកផ្នែកទីផ្សារ នៅក្រុមហ៊ុន Wolt អ្នកស្រី Katarzyna Paliwoda ជាប្រធានផ្នែកអភិវឌ្ឍទីផ្សារ នៅក្រុមហ៊ុន Facebook ប្រចាំតំបន់អឺរ៉ុបកណ្ដាល និងខាងកើត លោក Imran Khan ជា CEO និងសហស្ថាបនិកក្រុមហ៊ុន Verishop លោក Danny Wright ជានាយកទទួលបន្ទុកផ្នែកយីហោផលិតផលនៃក្រុមហ៊ុន Adweek និងលោក Maris Naglis ជាអគ្គនាយករងទទួលបន្ទុកផ្នែក Customer Success នៅក្រុមហ៊ុន Httpool ស្ថិតក្នុងចំណោមថ្នាក់ដឹកនាំ និងអ្នកជំនាញក្នុងឧស្សាហកម្មទីផ្សារមួយចំនួន ដែលនឹងមកចែករំលែកបទពិសោធ និងចំណេះដឹងក្នុងវគ្គបណ្ដុះបណ្ដាល GoGlobal នេះ។
ក្នុងវគ្គបណ្ដុះបណ្ដាលចែករំលែកចំណេះដឹង រយៈពេលមួយថ្ងៃនេះ អ្នកចូលរួមនឹងសិក្សាស្វែងយល់ពីគន្លឹះមួយចំនួនដូចខាងក្រោម៖
- ពន្លឿនកំណើនការផ្សព្វផ្សាយពាណិជ្ជកម្ម យីហោ ផលិតផលរបស់ខ្លួន តាមរយៈយុទ្ធសាស្ដ្រផ្សព្វផ្សាយដ៏ប៉ិនប្រសព្វ
- រៀបចំមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់ និងចាប់ផ្ដើមត្រួតពិនិត្យលើការវាយតម្លៃ ពីចំណូលគោលដែលអតិថិជននឹងទទួលបាន ពីការកិច្ចសហការនេះ
- ប្រើប្រាស់ឥទ្ធិពលនៃការផ្សព្វផ្សាយយីហោ ដើម្បីជំរុញកំណើនពាណិជ្ជកម្ម
- និងយុទ្ធសាស្ដ្រផ្សេងៗទៀត
កម្មវិធីបណ្ដុះបណ្ដាលនេះ បើកទូលាយចំពោះអ្នកចូលរួមដោយឥតគិតថ្លៃ ហើយការចុះឈ្មោះចាប់ផ្ដើមពីពេលនេះតទៅសម្រាប់ អ្នកមានចំណាប់អារម្មណ៍ទាំងអស់ មិនថា ពួកគេមកពីប្រភពណាឡើយ។ សុំចូរទៅកាន់វេបសាយ https://goglobal.events/ សម្រាប់ការចុះឈ្មោះ និងព័ត៌មានលម្អិត។
លោក Maris Naglis អគ្គនាយករងផ្នែក Customer Success នៅ Httpool ជាក្រុមហ៊ុនមួយរបស់ Aleph Holding បានថ្លែងថា៖ «GoGlobal គឺជាកម្មវិធីចែករំលែក ចំណេះដឹងដំបូងមួយរបស់ Aleph ក្នុងការជួយក្រុមហ៊ុននានា បង្កើតសក្ដានុពលទីផ្សារដ៏ល្អបំផុត តាមរយៈការធ្វើឌីជីថលភាវូប្បណិជ្ជកម្ម និងបណ្ដាញសង្គម។ កម្មវិធីនេះនឹងអនុញ្ញាតឱ្យអ្នកបម្រើការ ក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្មលើអនឡាញ បានសិក្សាពីមិត្ដរួមអាជីពឆ្នើមៗ និងតំណាងយីហោធំៗក្នុងវិស័យទីផ្សារ ក៏ដូចជាស្ដាប់និន្នាការអភិវឌ្ឍចុងក្រោយបំផុត ចំពោះការបញ្ជ្រៀបផលិតផលរបស់ខ្លួន ទៅដល់មនុស្ស ៤ពាន់លាននាក់កំពុងតែប្រើប្រាស់ បណ្ដាញឌីជីថលរៀងរាល់ថ្ងៃ»។
លោក Sunny Nagpal ជាសហស្ថាបនិក និងនាយកគ្រប់គ្រង ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Httpool បានបន្ថែមថា៖ «យើងពិតជាមានមោទនភាព ដែលបានធ្វើជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតជាមួយបណ្ដាញផ្សព្វផ្សាយ ជាច្រើនលំដាប់ពិភពលោក និងមានក្ដីសោមនស្សរីករាយក្នុងការចូលរួមចំណែកជំរុញកំណើនទីផ្សារ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យើងបានប្ដេជ្ញាចិត្ដបន្ដបេសកកម្មរបស់យើង ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែង ជាលក្ខណៈអន្ដរជាតិរបស់ក្រុមហ៊ុនដែលមានមហិច្ឆតាមោះមុត នៅក្នុងកម្រិតតំបន់អាស៊ីប៉ាស៊ីហ្វិករបស់យើង ក៏ដូចជាផ្ដល់ថាមពលដល់ពួកគេ ក្នុងការសម្រេចក្ដីសុបិនពាណិជ្ជកម្ម ប្រកបដោយភាពជោគជ័យ»។
Aleph ជាដៃគូផ្សព្វផ្សាយ លើប្រព័ន្ធឌីជីថលដ៏ធំបំផុត ក្នុងពិភពលោក ដែលមានប្រតិបត្ដិការក្នុងទីផ្សារចំនួន ៨៥ មានភារកិច្ចផ្សារភ្ជាប់ក្រុមហ៊ុនធំៗបំផុត ក្នុងវិស័យផ្សព្វផ្យាយផ្នែកឌីជីថល ជាមួយក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ដែលពឹងអាស្រ័យលើពួកគេ។ ដៃគូធំៗដ៏សំខាន់នៅតាមបណ្ដាប្រទេសផ្សេងៗ រួមមានបណ្ដាញផ្សព្វផ្សាយ Twitter, Spotify, Snapchat, LinkedIn, TikTok, Facebook, Twitch, Tripadvisor និង EA ផងដែរ។ Httpool គឺជាក្រុមហ៊ុនមួយរបស់ Aleph Holding ដែលតំណាងឱ្យបណ្ដាញ ផ្សព្វផ្សាយឌីជីថលឈានមុខ លើទីផ្សារជាង ៦០ ក្នុងតំបន់អឺរ៉ុប និងអាស៊ី។
ការប្របាច់បញ្ចូលគ្នារវាងការប្រើប្រាស់ បណ្ដាញផ្សព្វផ្សាយឌីជីថលធំៗបំផុត ប្រព័ន្ធប្រតិបត្ដិការដ៏វិសេសរបស់ក្រុមហ៊ុន ចំណេះដឹងប្រកបដោយជំនាញ អនុញ្ញាតឱ្យ Httpool និង IMS Internet Media Services គាំទ្រដល់មុខជំនួញ និងយីហោផលិតផលនានា ក្នុងការពង្រីកលទ្ធភាពផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកគេ និងជំរុញមុខជំនួញឈានឆ្ពោះភាពជោគជ័យ។
សម្រាប់ព័ត៌មានលម្អិត សុំទាក់ទង
Špela Majcen Marušič ប្រធានផ្នែកទំនាក់ទំនងសកល
អ៊ីមែលៈ marusic@httpool.com
Rucha Bhalekar នាយកទំនាក់ទំនងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក Httpool APAC
អ៊ីមែលៈ rucha@httpool.asia