អត្ថបទ

Redmi 10 បង្ហាញវត្តមាន ក្នុងប្រទេសកម្ពុជា ទើបតែបាន ១អាទិត្យ​ តែលក់ដាច់ខ្លាំង មិនគួរឲ្យជឿ

កក្រើកទៀតហើយ! ស្មាតហ្វូន Redmi 10 របស់ក្រុមហ៊ុន Xiaomi ដែលទើបតែបើកសម្ភោធក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី ១៦ ខែ កញ្ញា កន្លងទៅ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតដល់អត្រានៃការលក់ស្ទុះឡើងខ្ពស់ លើសពីការស្មាន ទាំងនៅក្នុងទីផ្សារពិភពលោក និងក្នុងប្រទេសកម្ពុជា។

Redmi 10 កំពុងក្លាយជាទីចាប់អារម្មណ៍ ជាមួយនឹងភាពលេចធ្លោនៃរូបរាង ក៏ដូចជាជម្រើសពណ៌ ព្រមទាំងបច្ចេកវិទ្យាទំនើប និងតម្លៃសមរម្យបំផុតហួសពីការស្មាន ដែលធ្វើអោយអ្នកប្រើប្រាស់ទាំងឡាយមិនអាចទប់ចិត្តបាន ហេតុនេះទើបធ្វើអោយនៅ Redmi 10​ មានសន្ទុះលក់កើនឡើងខ្លាំង។

អ្នកដែលកំពុងប្រើប្រាស់ Redmi 10 បានបង្ហើបប្រាប់ពីបទពិសោធន៍របស់ពួកគេជាមួយស្មាតហ្វូនកំពូលនេះថា “ខ្ញុំព្យាយាមស្វែងរកទូរស័ព្ទដែលបំពាក់នូវបច្ចេកវិទ្យាទំនើប គុណភាពខ្ពស់ និងតម្លៃសមរម្យយូរមកហើយ! ទីបំផុត Redmi 10 ក៏លេចរូបរាងឡើង! សម្រាប់ខ្ញុំវាហាក់ដូចជាការរកបានកំណប់មួយអ៊ីចឹង! ហើយសំខាន់ខ្ញុំធុញបំផុតនៅពេលប្រើស្មាតហ្វូនដែលឆាប់អស់ថ្ម ព្រោះរំខានដល់ការងារមែនទែន! តែឥឡូវមាន Redmi 10 លែងបារម្ភទៀតហើយ!”

មិនតែប៉ុណ្ណោះអ្នកល្បីៗដែលមានឥទ្ធិពលខាងបច្ចេកវិទ្យាក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនមិនខុសពីអ្នកប្រើប្រាស់ផ្សេងៗទៀតដែរ គឺពួកគាត់ពេញចិត្តខ្លាំងទៅលើបច្ចេកវិទ្យាទំនើបដែលមាននៅលើស្មានហ្វូនមួយនេះ ជាពិសេសគឺគុណភាពរបស់កាមេរ៉ា ព្រោះវាជាចំណែកមួយយ៉ាងធំនៅក្នុងជីវិតពួកគាត់ ដែលត្រូវបំពេញការងារ ថតរូប ថតវីដេអូជាប្រចាំ។ ពួកគាត់ក៏បន្ថែមទៀតថា ពួកគាត់មិនចម្លែកចិត្តទេដែលសន្ទុះ នៃការលក់របស់ Redmi 10 ស្ទុះឡើងលឿនបែបនេះព្រោះពួកគាត់ទទួលដឹងនូវគុណភាពដ៏មហិមាររបស់ស្មាតហ្វូននេះតាំងពីបានឃើញលើកដំបូងនៅក្នុងកម្មវិធីសម្ភោធមកម្ល៉េះ។

Redmi 10 គឺជាស្មាតហ្វូនកម្រិតមធ្យម បំពាក់ដោយបន្ទះឈីប MediaTek Helio G88 ដែលទើបចេញថ្មីៗនេះ។ វាក៏ប្រើប្រាស់នូវអេក្រង់កម្រិត FHD+ ទំហំ 6.5អ៊ីញមានកម្រិត refresh rate 90Hz មានប្រព័ន្ធកាមេរ៉ាក្រោយ 4 គ្រាប់ទំហំ 50MP Main + 8MP Ultra-wide+ 2MP Macro+2MP Depth sensor និងកាមេរ៉ាសែលហ្វីមួយ គ្រាប់ជាលែនទំលុះអេក្រង់ទំហំ 8MP។ ទូរស័ព្ទឆ្លាតស៊េរីថ្មីនេះក៏នឹងមានភ្ជាប់មកជាមួយរ៉េម ទំហំ 4GB និង 6GB ជាមួយម៉េមូរីក្នុងម៉ាស៊ីនទំហំចាប់ 64GB ដល់ 128GB។  មានថ្មទំហំ 5,000mAh កំលាំងសាកថ្ម 18W ប្រតិបត្តិការដោយ MIUI12.5 នៅលើ Android 11។

Redmi 10 ក៏មានសែនស័រស្កែនក្រយ៉ៅ ដដោះសោរសុវត្ថិភាព នៅជាប់ជាមួយប៊ូតុងបិទបើកលើស៊ុមខាងស្តាំ និងមុខងារស្កេនមុខ រួមទាំងរន្ធដោតកាស 3.5mm, ប្រើស៊ីមកាត 4G LTE  បានពីរ, Wi-Fi 5, IR Blaster, GPS និងរន្ធសាកថ្ម USB-C។ ជាមួយជម្រើសពណ៌ដល់ទៅបីគឺ ប្រភេះ ស និងទឹកសមុទ្រ។ សម្រាប់តម្លៃគឺត្រឹមតែ $159 សម្រាប់ទំហំ RAM 4GB និងមេម៉ូរី 64GB និងជម្រើសមួយទៀត RAM 6GB ជាមួយមេម៉ូរីដល់ទៅ 128GB តម្លៃត្រឹមតែ $189 ប៉ុណ្ណោះ។

ដូច្នេះសម្រាប់អតិថិជនដែលកំពុងស្វែងរកស្មាតហ្វូន ដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យបំផុត នៅចាំអីទៀត…! អាចស្វែងរក Redmi 10 បាននៅតាមបណ្តារហាងលក់ទូរស័ព្ទនៅក្នុងប្រទេសកម្ពុជា!

To Top