អត្ថបទ

នាយកដៃគូប្រចាំប្រទេសកម្ពុជា ​របស់ក្រុមហ៊ុន Httpool ផ្តល់ជូនគន្លឹះ​ល្អៗ​ ដល់​​ក្រុមហ៊ុន​កម្ពុជា​ដើម្បី​បង្កើន​​ឱកាស​ ធ្វើទីផ្សារ​តាម Spotify

ក្រុមហ៊ុន Httpool ដែលតំណាង​ឱ្យ​ក្រុមហ៊ុន Spotify សម្រាប់ការ​​លក់ការផ្សាយ​ពាណិជ្ជកម្ម​ក្នុ​ងប្រទេស​កម្ពុជា កំពុង​ផ្តល់ជូនក្រុមហ៊ុន​កម្ពុជា និង​បុគ្គល​ផ្សេងៗ ​នូវ​គន្លឹះ​អំពី​របៀប​បង្កើន​​ឱកាស​ធ្វើទីផ្សារ​ នៅ​លើ​សេវា​ជាវការ​ផ្សាយ​​ផ្ទាល់​តន្ត្រី​ ដ៏​មាន​ប្រជាប្រិយភាព​​​បំផុត​ក្នុង​ពិភពលោក។

លោក Shuhel Pistawala នាយកដៃគូ​​​របស់​ក្រុមហ៊ុន Httpool ប្រចាំ​ប្រទេស​កម្ពុជា និងឡាវ ពន្យល់​​ថា អ្នក​ផ្សាយ​ពាណិជ្ជកម្ម​អាច​ទាញ​យក​​​ប្រយោជន៍ ​នៃការ​ផ្សាយ​ពាណិជ្ជកម្មជាផ្ទាំងរូបភាព បញ្ជី​តន្ត្រី(playlist)ដែលបានឧបត្ថម្ភ និង​ឧបករណ៍​ផ្សាយ​ពាណិជ្ជកម្ម​ផ្សេង​ទៀត ដើម្បី​ផ្សព្វផ្សាយ​ដល់​អតិថិជន​​ក្នុង​ប្រទេស​កម្ពុជា។

ដូច​ដែល​លោក Shuhel Pistawala លើក​ឡើង ក្រុមហ៊ុន Spotify គឺជា​ក្រុមហ៊ុន​ផ្តល់សេវា​ជាវ​ការ​ចាក់​ផ្សាយ​​ផ្ទាល់​តន្រ្តី​ដ៏​មានប្រជាប្រិយ​​ភាព​បំផុត​ក្នុង​ពិភពលោក ដោយ​មានអ្នកប្រើប្រាស់​ចំនួន ៣៦៥​លាន​នាក់ រួមទាំង​អ្នកចុះ​ឈ្មោះ​ជាវសេវា​​(subscriber)ចំនួន ១៦៥​លាននាក់​នៅក្នុង​​ទីផ្សារចំនួន​ ១៧៨។ ទោះជា​យ៉ាងណា សមត្ថភាព​របស់​ក្រុមហ៊ុននេះ គឺមានលើស​ពីអ្វីដែលយើងបានដឹង។ ក្រៅពី​ផ្តល់​បទ​ចម្រៀង​ល្បីៗ​ពិរោះៗ​​ជូន​អតិថិជន​របស់ខ្លួន​ស្តាប់​កម្សាន្ត​នៅទូទាំងពិភពលោកទៅ ក្រុមហ៊ុន Spotify ក៏​ផ្តល់​ជូន​ភ្លែតហ្វម(platform)​​សម្រាប់​ម៉ាក​យីហោ​នានា​ ឱ្យ​ប្រតិបត្តិយុទ្ធសាស្រ្ត​ទីផ្សារ ​និង​ផ្សាយ​ពាណិជ្ជកម្ម​ដ៏អស្ចារ្យ​​ផងដែរ។

​អ្នក​ប្រើប្រាស់របស់​ក្រុមហ៊ុន Spotify បាន​កើនឡើងយ៉ាង​​ខ្លាំង​កាលពី​ឆ្នាំ​កន្លង​មក ដោយ​ចំនួន​អ្នក​ចុះ​ឈ្មោះ​​ជាវ​សេវា​សរុប​មានចំនួន ១៦៥​លាន​នាក់ (គិតត្រឹមថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២១) និង​មាន​អ្នក​ប្រើ​ប្រាស់​​សកម្ម​ប្រចាំខែ​ចំនួន ៣៦៥​លាន​នាក់​ (គិត​ត្រឹមថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២១) នៅ​ក្នុង​ទីផ្សារ​ចំនួន ១៧៨។

អ្នក​ប្រើប្រាស់​​​ភ្លែត​ហ្វម​ Spotify មានវត្តមាន​មួយថ្ងៃ​ពេញ រួមទាំងពេលឥឡូវនេះផងដែរ ជាពេលដែល​ពួកគេ​ស្តាប់​​​​ចម្រៀង​ដែល​ពួកគេ​ចូល​ចិត្ត មិនថា​នៅ​ផ្ទះ ពេល​ធ្វើដំណើរ ឬ​នៅ​ការិយាល័យឡើយ។ ដូច្នេះ​នេះ​គឺ​ជា​ឱកាស​របស់​អ្នក​ក្នុងការផ្សព្វផ្សាយទៅកាន់​​​ពួកគេ។ គ្រប់កន្លែង ដែលពួកគេតាំងនៅ។

តោះ​! យើង​ក្រឡេកមក​មើល​របៀបដែល​ក្រុមហ៊ុន Spotify ធ្វើ​ឱ្យ​កិច្ចប្រឹង​ប្រែង​​ផ្សាយ​ពាណិជ្ជកម្ម​របស់អ្នកកាន់តែ​មានភាព​ប្រសើរ​ឡើង​​ និង​របៀប​ជួយ​អ្នក​ឱ្យធ្វើការងារ ​ឆ្ពោះទៅ​សម្រេច​បាននូវ​​​​គោលដៅ​អាជីវកម្ម​​របស់​អ្នក។

  • ការផ្សាយ​ពាណិជ្ជកម្ម​ជាសំឡេង និងរូបភាព៖ ជ្រើស​រើស​យុទ្ធនាការ​របស់អ្នក​ប្រកបដោយភាព​ឆ្លាត​វៃ។

អ្នកអាច​រំពឹងថា ប្រិយមិត្ត​របស់​ក្រុមហ៊ុន Spotify ត្រឹមតែឆ្លើយ​តបទៅនឹង​សារ​ជាសំឡេងប៉ុណ្ណោះ ប៉ុន្តែ​តាមពិត ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ Spotify មានទម្រង់លើសពីសំលេងសារស័ព្ទទៅទៀត។

ក្រុមហ៊ុន Spotify ក៏​ផ្តល់ជូន​ការផ្សាយ​ពាណិជ្ជកម្ម​ជា​រូបភាព​ផងដែរ ដើម្បី​ផ្ញើ​សារ​អំពី​ម៉ាក​យីហោ​របស់​អ្នក ​ទៅកាន់អ្នកស្តាប់។ អេក្រង់ទូរស័ព្ទ​ចល័ត គឺជា​មធ្យោបាយ​ដ៏​សំខាន់របស់​អ្នក ដោយសារ​អ្នក​ស្តាប់​ជ្រើស​​រើស​បទ​ចម្រៀង​ដោយ​ប្រើប្រាស់​ទូរស័ព្ទ​ស្មាត​ហ្វូន​របស់​ពួកគេ។

  • ប្រើប្រាស់​ឧបករណ៍ធ្វើទីផ្សារ​របស់ក្រុមហ៊ុន Spotify ដែល​បង្កើតឡើង​ទៅ​តាម​តម្រូវ​ការ​របស់​អ្នក

ឥឡូវ​យើង​មានការ​យល់ដឹងកាន់តែ​ប្រសើរ​ អំពី​ប្រភេទ​គំនិតផ្តួច​ផ្តើម​ធ្វើទីផ្សារ​ ដែលអាច​អនុវត្តបាន​នៅ​លើ​​ភ្លែតហ្វមរបស់​ក្រុមហ៊ុន Spotify។ ដំណាក់កាលបន្ទាប់ ​គឺ​ដើម្បី​ស្វែង​រក​របៀបដែល​ធ្វើ​ឱ្យ​យុទ្ធនាការ​​របស់​យើង ក្លាយជា​យុទ្ធនាការ​ដ៏​អស្ចារ្យ​មួយ​នៅក្នុង​ពិភពលោក​ ឱ្យ​បានទាន់ពេលវេលា ប្រកប​ដោយ​ប្រសិទ្ធផល និង​សមត្ថភាព។

នេះគឺជា​ដំណាក់កាលដែល​ភ្លែតហ្វម និង​ឧបករណ៍របស់ភ្លែតហ្វមដើរតួនាទីសំខាន់។ Spotify គឺជា​ឧបករណ៍​ដ៏ល្អ​មួយ ​សម្រាប់ការ​ធ្វើទីផ្សារ និង​ការ​ផ្សាយ​ពាណិជ្ជកម្ម។ មាន​ឧបករណ៍​ល្អៗ​ប្លែក​ពី​​គេ​សម្រាប់​​សមាសធាតុ​នីមួយៗ​ នៃការ​ផ្សាយ​ពាណិជ្ជកម្ម​នៅលើ​ភ្លែតហ្វម Spotify ដូចជា​ឧបករណ៍​ជាក់​លាក់​សម្រាប់យុទ្ធនាការ​ផ្សាយ​ពាណិជ្ជកម្មជា​សំឡេង និង​រូបភាព​ជា​ដើម។

ចូរ​មានភាព​ច្នៃ​ប្រឌិត៖ បង្កើត​ប្រូ៉ហ្វាលម៉ាកយីហោ និង​បញ្ជី​តន្ត្រីរបស់​អ្នក

ម៉ាក​យីហោ​របស់អ្នក​មាន​អត្តសញ្ញាណ​ខុស​ប្លែកពីគេ។ វា​មាន​សំឡេង វិធីសាស្រ្ត​ប្រតិបត្តិការ និង​វិធីបង្ហាញ​ខ្លួន​ឯង​ទៅកាន់អ្នកស្តាប់។ គ្រប់សកម្មភាពដែលអ្នកបង្ហាញ ត្រូវតែស្របទៅតាមអត្តសញ្ញាណម៉ាករបស់អ្នក ដែលអ្នកចង់បង្ហាញទៅកាន់ប្រិយមត្តិ។

ពង្រីកអត្តសញ្ញាណ​​ម៉ាក​យីហោ​នេះ​ នៅលើ​ Spotify តាមរយៈ​ការ​បង្កើត​បញ្ជីតន្ត្រី​ប្លែក​ពីគេ​របស់អ្នក ដើម្បីចែករំលែកជាមួយ​អ្នក​ស្តាប់​គោលដៅ​របស់​អ្នក។ ក្រៅពី​បទចម្រៀង បញ្ជីតន្ត្រីដែល​បង្កប់ម៉ាកនេះ ក៏រួម​បញ្ចូលទាំង ​ឡូហ្គោ​ម៉ាកយីហោ​របស់​អ្នក និង​ចែករំលែក​វា​តាមរយៈ​កូដ Spotify  ដើម្បី​ប្រើប្រាស់​​សម្រាប់​ទំនាក់ទំនង​បន្ថែមទៀត ទៅថ្ងៃមុខ។

ពិត​ណាស់ ចម្រៀង​ដែលអ្នកបានជ្រើស​រើស​គួរតែ​ឆ្លុះ​បញ្ចាំង​ពី​បុគ្គលិកលក្ខណៈ​​ម៉ាក​យីហោ​របស់​អ្នក ហើយ​អ្នក​នឹង​ឮ មើលឃើញ និង​ទទួលបាន​ការ​ស្រលាញ់​ពី​អ្នក​ដែល​ចូល​ចិត្ត​​ស្ទីល​ដូច​អ្នក​ដែរ បើ​ទោះ​ជាកន្លង​មក​ពួក​គេ​មិន​មានទំនាក់ទំនង​​ជាមួយ​នឹង​ម៉ាកយីហោ​របស់​អ្នក​ក៏ដោយ។

តន្រ្តី​ធ្វើ​ឱ្យ​មនុស្ស​រួប​រួមគ្នា និង​ផ្សារភ្ជាប់ទំនាក់ទំនង​នឹង​គ្នា។ តន្រ្តី​គ្រប​ដណ្តប់​គំនិតរបស់​យើង និងឆ្លើយឆ្លងគ្នា ជាមួយនឹងអារម្មណ៍​របស់​យើង។ តន្រ្តី​គឺជា​អ្វី​ដែល​មនុស្ស​ជាច្រើនត្រូវ​ការ ​ដើម្បី​ស្តាប់កម្សាន្ត​លម្ហែ​អារម្មណ៍ ​​​បន្ទាប់​ពី​រួចដៃពីការងារ​ដ៏​មមា​ញឹក។

ដូច្នេះ​ ​ម៉ាកទាំងឡាយ​ដែល​ទាញ​យក​ប្រយោជន៍​ពី​អំណាច​ដ៏ធំធេង​នៃការ​ផ្សាយ​ពាណិជ្ជកម្ម​តាម​ Spotify អាច​​ឈោង​ចាប់​អតិថិជនគោលដៅ​របស់​ពួកគេបាន ​​តាម​មធ្យោបាយជាច្រើន​ដែល​​ពួកគេ​មិន​ធ្លាប់មានលទ្ធភាពធ្វើ​​ពីមុន​មក៕

To Top