អត្ថបទ

អាជីវកម្ម​​ធុនតូច និង​ធុន​មធ្យមនៅ​​កម្ពុជា​ ត្រូវបានណែនាំ​ឱ្យ​ទាញ​ យក​អត្ថ​ប្រយោជន៍ ​ពី​អ្នក​ប្រើប្រាស់​សកម្មចំនួន ២,៧​ពាន់​លាន​នាក់ ​របស់​ ​ Facebook

ក្រុមហ៊ុន Httpool ដែល​ជា​ដៃគូ​លក់​ពាណិជ្ជកម្ម​ទទួល​បាន​​ សិទ្ធិ​ស្រប​ច្បាប់​របស់​ក្រុមហ៊ុន Facebook ក្នុង​ប្រទេស​កម្ពុជា កំពុង​​ណែនាំ​​អាជីវកម្ម​​ធុនតូច និង​ធុន​មធ្យម (SMBs) ឱ្យ​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​អ្នក​ប្រើប្រាស់​សកម្ម​របស់​បណ្តាញ​សង្គម​ Facebook ដែល​មានចំនួន ២,៧​ពាន់​លាន​នាក់​នៅទូទាំង​ពិភពលោក ដើម្បីបង្កើន​ការ​នាំមុខអាជីវកម្ម និងការ​លក់​។

អ្នក​នាង Archana Roche ដែលជា Facebook Measurement Lead ប្រចាំ​តំបន់អាស៊ី​ប៉ាស៊ីហ្វិក​របស់​ក្រុមហ៊ុន Httpool ថ្លែង​ថា តាមរយៈការ​ពង្រឹង​វត្តមាន​អនឡាញ​របស់​អាជីវកម្មទាំង​នេះ ក្រុមហ៊ុន​សហគ្រាស​កម្ពុជា​អាច​មាន​លទ្ធភាព​ចូលទៅ​កាន់ទីផ្សារ​មួយ​ដែលមាន​អាជីវកម្មធុនតូច​ជាង ៩០​លាន​ ដែល​បច្ចុប្បន្ន​ប្រើប្រាស់​ផ្លែត​ហ្វមរបស់បណ្តាញសង្គម​ Facebook និង​ផលិតផល​ដែល​ពាក់​ព័ន្ធ​នានា។

អ្នក​នាង Archana Roche ណែនាំ​ថា៖ «បើ​អ្នកគឺជា​អាជីវកម្ម​ធុន​តូច និង​យល់ឃើញ​ថា​ ខ្លួន​ឯង​កំពុង​សួរ​សំណួរ​ថា តើ​ខ្ញុំ​ពង្រឹង​វត្តមានអនឡាញ​របស់​ខ្ញុំ​យ៉ាង​ដូចម្តេច? តើ​ខ្ញុំ​កសាង​ការ​យល់ដឹង​ពីម៉ាក​យីហោយ៉ាងដូចម្តេច? តើខ្ញុំ​លក់អនឡាញ​យ៉ាង​ដូចម្តេច? តើខ្ញុំ​ឈានទៅដល់អតិថិជន​យ៉ាង​ដូចម្តេច? តើខ្ញុំ​បង្កើន​អាជីវកម្ម​របស់ខ្ញុំ​យ៉ាង​ដូចម្តេច? និង​តើ​ខ្ញុំ​ទទួល​បានប្រាក់ចំណេញ​យ៉ាង​ដូចម្តេច​ជាមួយ​នឹង​ថវិកា​តិច​តួច? នៅពេល​នោះ យើង​មានចម្លើយ​សម្រាប់អ្នក»។

យោងតាម​ក្រុមហ៊ុន Httpool វត្តមានអនឡាញ​តាម Facebook គឺជា​ឧបករណ៍​ដ៏​សំខាន់​សម្រាប់​អាជីវកម្មធុនតូច​នៅក្នុងទីផ្សារ​នា​ពេល​បច្ចុប្បន្ន។ ក្រុមហ៊ុន​​ដែលមានការិយាល័យ​នៅ​កម្ពុជា​មួយ​នេះ​បាន​​​ឱ្យ​ដឹង​​ថា «ឌីជីថល​គឺជា​ចំណុច​ដំបូង​នៃ​ការ​អំពាវ​នាវ​ទៅ​កាន់​​អ្នក​ទិញ​ទំនិញ​​ដែលកំណត់​អាទិភាព​លើ​ភាព​ងាយស្រួល ហើយ​នៅក្នុង​ពិភព​លោក​ដែល​មានការ​ភ្ជាប់ទំនាក់ទំនង​គ្នា​ឥត​ឈប់ឈរ​​មួយ​នេះ ទូរស័ព្ទ​ចល័ត​បង្ហាញ​ពី​ឱកាស​ក្នុងការទិញទំនិញ​ពី​ទីកន្លែងណាក៏បាន»។

អ្នក​ Archana Roche បាន​បន្ថែម​ថា៖ «វត្តមានអនឡាញតាម​ Facebook មិនត្រឹមតែអាច​ជួយ​អ្នក​ឱ្យ​បង្កើន​ការ​យល់ដឹង​សម្រាប់អាជីវកម្មរបស់​អ្នក ស្វែង​រក​អតិថិជន​បន្ថែម និងបង្កើន​ការលក់​ខាង​ក្រៅ និង​អនឡាញ​​​ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ក៏​ជួយ​បង្កើន​ភាពអាចជឿទុក​ចិត្ត​​បាន​ចំពោះម៉ាកយីហោ​របស់​អ្នក​ផង​ដែរ។  អាជីវកម្ម​មួយ​ចំនួន​ថែម​ទាំង​សម្រេច​បាន​កិច្ចព្រមព្រៀ​តាំង​ពី​ពេលចាប់​ផ្តើម​រហូត​ដល់​ទី​បញ្ចប់ ដោយ​ប្រើ​ Facebook ទាំង​ស្រុង​​ប្រកប​ដោយ​​តម្លាភាព និងឆាប់​រហ័ស។ Facebook មានសក្តានុពល​ពេញ​លេញ​ក្នុង​​ការផ្លាស់ប្តូរ​ទៅ​កាន់​មជ្ឈមណ្ឌលទីផ្សារ​កណ្តាល និង​ពង្រីកអាជីវកម្ម​ទៅ​ក្នុង​ទីផ្សារ​ថ្មី និងអតិថិជន​ប្រហាក់ប្រហែល​នេះ ដោយគ្រាន់តែ​រង់ចាំ​ស្វែងរក និង​ផ្តល់អនុសាសន៍​ដល់​ផលិតផល​របស់អ្នក​តែប៉ុណ្ណោះ»។

យោង​តាម​ក្រុមហ៊ុន Httpool អ្វីដែលអ្នកត្រូវ​ធ្វើ​​ដើម្បី​ចាប់​ផ្តើម​ជាមួយ​នឹង Facebook គឺ​ត្រូវ​បង្កើន​ទំព័រ​ Facebook មួយ ដែល​នឹង​ជា​បេះដូងនិងជា​​ដួង​ព្រលឹង​នៃ​វត្តមានរបស់​អ្នក​នៅលើ​បណ្តាញសង្គម​នេះ និង​ជួយ​ឱ្យ​អតិថិជន​ចង​ចាំ​ម៉ាក​យីហោ​របស់​អ្នក នៅពេល​មានការ​ទិញ។ ក្រុមហ៊ុន Httpool បាន​ណែនាំ​ថា ទំព័រ​អាជីវកម្ម​គឺ​សម្រាប់​ម៉ាក​យីហោ​និង​អាជីវកម្ម​ ហើយ​ទំព័រ​នេះ​ដំណើរ​ការ​ស្រដៀង​គ្នា​ទៅនឹង​ទំព័រ​ប្រូហ្វាល​ប្រចាំ​របស់​មនុស្ស​ម្នាក់​ដូច្នេះដែរ លើក​លែងតែ​ភាពខុសគ្នា​នៃការ​បញ្ជូន​ការ​ស្នើសុំធ្វើ​ជា​​មិត្ត (friend requests) ដែល​អ្នក​ប្រើប្រាស់​ត្រូវ​ចុច​ “ចូលចិត្ត” ឬ “តាមដាន” ទំព័រ​ដើម្បីមើលឃើញ​ការ​បង្ហោះ​របស់​ទំព័រ​នោះ។

លើស​ពី​នេះ​ទៀត អតិថិជនសក្តានុពល និង​អតិថិជន​ដែលមានស្រាប់ អាច​ស្វែង​រក​ព័ត៌មានសំខាន់ៗ​អំពី​អាជីវកម្ម​របស់​អ្នកបាន រួមទាំង​តំណ​ភ្ជាប់ទៅ​កាន់គេហទំព័រ​របស់អ្នក ម៉ោង​បើកដំណើរការអាជីវ​កម្ម ទីតាំង​របស់អ្នក និងជម្រើស​ចែកចាយទំនិញ​ដែល​មាន។

ជាផ្នែកមួយនៃការ​ណែនាំ​នេះ អាជីវកម្ម​ធុនតូច​និង​ធុន​មធ្យម​ (SMBs) នៅកម្ពុជា​ត្រូវបានណែនាំ​ឱ្យ​រក្សា​​ភាព​សកម្ម​​នៅលើ​ទំព័រ Facebook របស់​ពួក​គេ ដើម្បី​រក្សា​ការ​ភ្ជាប់ទំនាក់ទំនង និង​ការ​ចូល​រួម​របស់​​​​អ្នក​មើល និងអតិថិជនរបស់ពួកគេ។ តាមរយៈការ​រក្សា​ភាពសកម្ម​នេះ ដូច្នេះម៉ាក​យីហោមួយ​​មាន​ឱកាស​​កាន់តែ​ប្រសើរ​ក្នុង​ការ​ស្ថិត​នៅក្នុង “ចិត្ត​​ខ្លាំងជាងគេ” របស់​អតិថិជន៕

To Top