អត្ថបទ

ក្រុម Sugarpads ទទួលបានរង្វាន់ទឹកប្រាក់ ៣ ០០០ដុល្លារពី Smart Axiata ក្រោយក្លាយជាជើងឯក SmartSpark ជំនាន់ទី ៨

រាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ ក្រុម Sugarpads ដែលមានគំនិតផ្តួចផ្តើមបង្កើតបន្ទះសំឡីអនាម័យជួយដល់បរិស្ថានដែលត្រូវបានផលិតចេញពីសែលុយឡូស បានឈ្នះរង្វាន់ចំនួន ៣ ០០០ដុល្លារពីក្រុមហ៊ុន Smart Axiata តាមរយៈកម្មវិធីបណ្តុះបណ្តាលសហគ្រិន SmartSpark ដែលមានគោលបំណងបង្កើតការបណ្តាក់ទុនសង្គមដ៏មានអត្ថន័យដែលនឹងរួមចំណែកដល់កម្មវិធីគោលដៅអភិវឌ្ឍន៏ប្រកបដោយនិរន្តរភាពទាំង១៧គោលដៅផងដែរ (SDGs)។

SmartSpark ដែល​ឥឡូវ​ស្ថិតក្នុងជំនាន់ទី៨របស់​ខ្លួន ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្នែកមួយ​នៃ​កិច្ច​សហប្រតិបត្តិ​ការរវាង​ក្រុមហ៊ុន Smart Axiata និង Impact Hub ភ្នំពេញ។ ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ កម្មវិធីនេះបានគាំទ្រដល់សហគ្រិនវ័យក្មេងក្នុងការស្វែងរកនិងពង្រីកអាជីវកម្មសង្គមដែលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ក្រុម Sugarpads ត្រូវបានជ្រើសរើសពីចំណោមក្រុមសរុបចំនួន៨ក្នុងកម្មវិធី SmartSpark ដែលផ្តោតលើការកសាងភាពធន់ក្នុងការរស់នៅបែបគន្លងថ្មី។ បេក្ខជនអ្នកចូលរួមត្រូវបានអញ្ជើញឱ្យស្វែងរកដំណោះស្រាយ ដែលនឹងកាត់បន្ថយភាពក្រីក្រ វិសមភាពយេនឌ័រ និងសេដ្ឋកិច្ច ភាពអត់ការងារធ្វើ និងកំណើនសេដ្ឋកិច្ចដែលនៅទ្រឹង។

បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលរយៈពេល៣ខែ ក្រុមទាំង៨ បានធ្វើការជាមួយអ្នកណែនាំនិងអ្នកបណ្តុះបណ្តាល ដើម្បីអភិវឌ្ឍការបណ្តាក់ទុនសង្គមរបស់ពួកគេ។ ក្រុមទាំង៨ បានបង្ហាញគំនិតផ្ដួចផ្ដើមរបស់ពួកគេនៅក្នុងការផ្សាយផ្ទាល់មួយនៅលើហ្វេសប៊ុក ដែលមានអ្នកចូលមើលជាង ៥ម៉ីន ៧ពាន់នាក់។

កញ្ញា ឈួរ សុច័ន្ទវិមល ប្រធានក្រុម Sugarpads បានឲ្យដឹងថា៖ «SmartSpark បាននាំយកបទពិសោធន៍និងកម្មវិធីសិក្សាដ៏គួរឱ្យចងចាំនិងគួរឱ្យរំភើបបំផុតនៅឆ្នាំនេះ។ យើងពិតជាស្ងើចសរសើរចំពោះសក្ដានុពលនិងសណ្ដានចិត្ត របស់អ្នកណែនាំទាំងអស់នោះដែលបានផ្តល់ដំបូន្មានល្អៗ ហើយគាំទ្រយើងដោយអត់ធ្មត់បំផុត។ កម្មវិធីនេះគឺជួយឲ្យយើងអភិវឌ្ឍខ្លួនឯង ដែលអាចឱ្យយើងផ្ទៀងផ្ទាត់គំនិតអាជីវកម្មរបស់យើង និងនាំយកមេរៀនអាជីវកម្មគួរឱ្យចាប់អារម្មណ៍និងទាន់សម័យ ដែលមានប្រយោជន៍សម្រាប់ពេលបច្ចុប្បន្ន និងអនាគតរបស់យើង។​ នៅក្នុងកម្មវិធី SmartSpark យើងមិនត្រឹមតែរៀនអំពីទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែយើងក៏រៀនអនុវត្តផងដែរ។»

កញ្ញា ណារ៉ា សុខេម៉ា គ្រូបង្គោល និងទីប្រឹក្សាកម្មវិធីនៅ Impact Hub ភ្នំពេញ បានមានប្រសាសន៍ថា៖ «​យើងពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះក្រុមសហគ្រិនសង្គមវ័យក្មេងទាំងអស់នេះណាស់ ដែលបានខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងដោយឆន្ទៈ និងការប្តេជ្ញាចិត្ត ដើម្បីជួយប្រទេសកម្ពុជាសម្របខ្លួនទៅនឹងការរស់នៅបែបគន្លងថ្មី តាមរយៈដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតរបស់ពួកគេ ដើម្បីធ្វើឲ្យប្រសើរឡើងផ្នែកសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត ការរៀនពីចម្ងាយប្រកបដោយប្រសិទ្ធភាព ពាណិជ្ជកម្មអេឡិចត្រូនិក និងដំណោះស្រាយទេសចរណ៍តាមប្រព័ន្ធអុីនធឺណិត។»

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ក្រោយបានរស់នៅជាមួយកូវីដ-១៩ អស់រយៈពេលជិតពីរឆ្នាំកនុ្លងមក ប្រទេសកម្ពុជាឥឡូវនេះកំពុងចាប់ផ្តើមបោះជំហានឆ្ពោះទៅរកការបើកសេដ្ឋកិច្ចឡើងវិញទាំងស្រុង។ ក្រុមសហគ្រិនទាំងអស់នេះស្ថិតក្នុងជំនាន់ដ៏ពិសេសមួយ ដែលអាចចាប់យកឱកាសនានា ដើម្បីផ្ដើមប្រតិបត្តិការសហគ្រាសសង្គមរបស់ពួកគេ ដើម្បីជាប្រយោជន៍រួមក្នុងសង្គមរបស់យើង។ គំនិតច្នៃប្រឌិតជាច្រើនទាំងនេះនឹងធ្វើអោយគុណភាពជីវិតរបស់មនុស្ស និងសុខុមាលភាពរបស់ពួកគេប្រសើរឡើង ដោយប្រើប្រាស់ទម្រង់ផ្សេងៗនៃបច្ចេកវិទ្យាឌីជីថល។ យើង​រំភើបណាស់​ដែល​បាន​ឃើញភាពលូតលាស់​​រីកចម្រើន ​ដែល​សហគ្រិនវ័យក្មេងទាំងនេះ​នឹង​ចាប់ផ្តើម។»

ក្រុមទាំង៨ នឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីអតីតនិស្សិតរបស់ Impact Hub – Hub Entrepreneurs Club – ហើយនឹងបន្តទទួលបានការគាំទ្រដូចជា៖ កម្មវិធីណែនាំ ថ្នាក់បង្ហាត់បង្រៀន កន្លែងសិក្សានិងអនុវត្ត និងឱកាសចូលរួមក្នុងសហគមន៍ ដែលមានអ្នកច្នៃប្រឌិត និងអ្នកដឹកនាំឆ្លាតវៃ។

ក្រុមទាំង៨ ដែលបានចូលរួមកម្មវិធី៖

  • SugarPads គឺជាបន្ទះសំឡីអនាម័យជួយដល់បរិស្ថានដែលត្រូវបានផលិតចេញពីសែលុយឡូសពី ធម្មជាតិក្នុងគោលបំណងជួយដោះស្រាយបញ្ហារលាកទ្វារមាសរបស់ស្រ្តីនិងបង្កើននូវទំនុកចិត្តជូនសុភាពនារីជាពិសេសជួុយកាត់បន្ថយនូវការប្រើប្រាស់ប្លាស្ទិច។
  • រុក្ខាលែប យកចិត្តទុកដាក់ចំពោះសុខភាព និងសម្រស់ដូច្នេះហើយយើងផ្តល់ជូននូវប្រេងធម្មជាតិសុទ្ធ១០០% សម្រាប់ផលិតផលទឹកអប់។
  • រៀនបឋម គឺជាវេទិកាសិក្សាតាមអនឡាញសម្រាប់សិស្សថ្នាក់ទី ៤-៦ ដើម្បីរៀន ហើយផ្ដល់ភាពសប្បាយរីករាយផងដែរ។
  • ម៉ាស្គីន ​(MaSkin)គឺជាស្ព្រេយសម្រាប់បាញ់កំចាត់បាក់តេរីនៅលើម៉ាស់ហើយ​អាច​​កំចាត់ក្លិនមិនល្អ​​​​​​​និងជួយទប់ស្កាត់ការកើតមុន​ រោលកន្ទួលរមាស់ផ្សេងៗ​​​​ ពីការពាក់ម៉ាស់។
  • MentalAid គឺជាវេទិកាសុវត្ថិភាពនិងគួរជាទីទុកចិត្តមួយក្នុងការជួយ និងគាំទ្រមនុស្សពេញវ័យឱ្យមានសុខភាពផ្នែកផ្លូវចិត្តល្អ និងធ្វើឱ្យសុខុមាលភាពរបស់ពួកគេកាន់តែប្រសើរឡើងតាមរយៈការផ្ដល់ជាសេវាកម្មជួយខ្លួនឯងព្រមទាំងសេវាកម្មជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។
  • លក់ដុំ គឺជាកម្មវិធីមួយដែលងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការបញ្ជាទិញផលិតផលគ្រឿងទេសគ្រប់ប្រភេទក្នុងចំនួនច្រើន​ ក្នុងតម្លៃសមរម្យ ដើម្បីប្រើប្រាស់ក្នុងផ្ទះផ្ទាល់ ឬលក់បន្ត។
  • Tussana ផ្តល់នូវបទពិសោធន៍អនឡាញដ៏រំភើប និងថ្មីសម្រាប់មនុស្សគ្រប់រូប នៅគ្រប់ទីកន្លែង។
  • InsightChopមានគោលបំណងផ្លាស់ប្តូរ និងផ្តល់តម្លៃសារជាថ្មីទៅដល់ចង្កឹះដែលបានប្រើប្រាស់រួច អោយក្លាយទៅជាវត្ថុធាតុដើមថ្មី និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃដ៏មានតម្លៃ។

សម្រាប់ព័ត៌មានបន្ថែមអំពី​កម្មវិធី SmartSpark ជំនាន់ក្រោយ ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ សូម​តាម​ដាន​ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រុម​ហ៊ុន Smart For Cambodia តាមរយៈ www.facebook.com/smartforcambodia។

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថលតាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវា SmartNas។

ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក! 

ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A, មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទ​ង

THAY Pichmony, Impact Hub Phnom Penh

Tel: +855 10 422 726

pichmony.thay@impacthub.net

KEO Priyanith, Smart Axiata

Tel: +855 10 202 157

keo.priyanith@smart.com.kh

To Top