អត្ថបទ

ចាប់ផ្តើមទាំងអស់គ្នា នៅចាំអ្វីទៀត ចង់សាករស់ជាតិប្លែកទេ តោះយើង ទាំងអស់គ្នា ទៅស្គាល់ហាង BBQ នោះតែម្តង ធានាថាប្លែក ប្លែកទាំងរស់ជាតិ ប្លែកទាំងអារម្មណ៍ បើប្រិយមិត្តមិនបានភ្លក់រស់ជាតិបែបនេះទេ តិចប្រយ័ត្នស្តាយក្រោយ

តោះ! យើងក្រឡេកទៅមើលហាង BBQ វិញម្តង ហាងនោះមានឈ្មោះ K&B BBQ អស់ទាស់ពិតៗ ដូចជាគេនិយាយមែន គ្រាន់តែឃើញប្រិយមិត្តពិតជាចង់ញុាំ មានជាប្រភេទឈុតទី១ ប្រភេទឈុតទី២ និងថែមទាំងអាចកម្មង់ជាមួយមុខៗ បានថែមទៀត តម្លៃក៏សមរម្យដែរ ហើយហាងសាច់អាំង K&B BBQ ដែលមានទីតាំងនៅបុរីប៉េងហ៊ួតហួត គម្រោងទី៧ បឹងស្នោរ ហាងគឺមានផាសុខភាព ពោពេញទៅដោយអនាម័យ សេវាកម្មល្អរហ័សទាន់ចិត្ត ប៉ុន្តែហាង K&B BBQ តម្រូវភាគច្រើនជាភ្ញៀវប្រជាពលរដ្ឋខ្មែរតែប៉ុណ្ណោះ។

ម្ចាស់ហាង K&B BBQ បានបញ្ជាក់ពី គន្លឹះមួយចំនួនដែលធ្វើឱ្យ K&B BBQ ទទួលបានការគាំទ្រជាច្រើនពីភ្ញៀវដែលបានអញ្ជើញមកពិសា “គាត់បានបង្ហាញអារម្មណ៍ថា គឺរស់ជាតិប្លែកឆ្ងាញ់បែបកូរ៉េតែម្តង ដូចជាការតុបតែង គ្រាន់តែចាក់ទឹកទៅចេញជាផ្សែង ជុំវិញម្ហូប អាចជាភាពមួយទាក់ទាញមួយសម្រាប់ភ្ញៀវ ព្រមទាំងតម្លៃវិញគឺសមរម្យក្នុងការពិសារ”។

ផ្ទាំងពាណិជ្ជកម្ម

បងប្រុស ម៉េង ដែលជាម្ចាស់ហាង គាត់បានបញ្ជាក់ពីម្ហូបជាប្រភេទឈុតទី១ តម្លៃត្រឹមតែ 15ដុល្លារ ចំណែកប្រភេទឈុតទី២ តម្លៃ 29ដុល្លារ សម្រាប់ភ្ញៀវដែលបានបង្ហាញនៅព័ត៌មានផ្សព្វផ្សាយពីហាង K&B BBQ នឹងទទួលបានការបញ្ចុះតម្លៃចំនួន 20% មិនត្រឹមតែប៉ុណ្ណឹងនោះទេ មានថែមជាប្រភេទគីមឈី ជ្រក់ឆៃថាវ បើនិយាយពីទឹកជ្រលក់មាន ៤ប្រភេទ ជារស់ជាតិបែបកូរ៉េ ភ្ញៀវអាចមកពិសាជាលក្ខលៈ ក្រុមគ្រួសារ គូស្នេហ៍ មិត្តភិក្ត និងក្រុមការងារ អាចញុាំបណ្តើរពិភាក្សាការងារបណ្តើរ។

កុំភ្លេចទាំងអស់គ្នាណា ចង់បានរស់ជាតិប្លែក បែបកូរ៉េ ម្ហូបឆ្ងាញ់ ត្រជាក់កាយ តម្លៃសមរម្យ អញ្ជើញនាំគ្នាទៅពិសាអាហារប្រភេទ BBQ បែបកូរ៉េ មានតែមួយគត់នៅហាង K&B BBQ ដែលមានទីតាំងស្ថិតនៅ បុរីប៉េងហួត បឹងស្នោរ គម្រោងទី៧ ផ្លូវប៉ូឡារីស ផ្ទះលេខ១២០ ទំនាក់ទំនងលេខទូរស័ព្ទ : 089 866 669៕

To Top
×