អត្ថបទ

«ទឹកចិត្តកម្ពុជា» បរិច្ចាគទឹកបរិសុទ្ធជាង ២ ម៉ឺនកេស ចូលរួមជាមួយក្រុមគ្រូពេទ្យ ប្រយុទ្ធនឹងជំងឺកូវីដ-១៩

ចាប់តាំងពីដើមឆ្នាំ២០២១ រហូតមកទល់ពេលបច្ចុប្បន្ននេះ យុទ្ធនាការសប្បុរសធម៌ «ទឹកចិត្តកម្ពុជា» បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជាប្រមាណជាង ២ ម៉ឺនកេស ដើម្បីចូលរួមទប់ទល់ ការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖«ការបរិច្ចាគនេះ ជាកាយវិការដ៏ល្អក្នុងការលើកទឹកចិត្ត និងចូលរួមចំណែកមួយផ្នែក ក្នុងការខិតខំរបស់ក្រុមគ្រូពេទ្យ ដែលបានលះបង់ពេលវេលា ក្តីសុខផ្ទាល់ខ្លួន ហើយពេលខ្លះលះបង់អាយុជីវិត ដើម្បីថែទាំអ្នកជំងឺ និងសង្គ្រោះជីវិតពលរដ្ឋក្នុងសម័យកូវីដ-១៩នេះ។ អ្វីដែលយើងគ្រប់គ្នាអាចធ្វើបាន គឺលើកទឹកចិត្តពួកគាត់មិនថា ក្រោមរូបភាពណាមួយនោះទេ»។

លោកបណ្ឌិត បានបន្ថែមថា គោលតម្លៃដ៏សំខាន់របស់ ខ្មែរ ប៊ែវើរីជីស គឺការបរិច្ចាគត្រលប់ទៅសង្គមវិញ ដូច្នេះយុទ្ធនាការសប្បុរសធម៌ «ទឹកចិត្តកម្ពុជា» នឹងនៅបន្តបរិច្ចាគទឹកបរិសុទ្ធ កម្ពុជាបន្ថែមនាពេលខាងមុខ។

ផ្ទាំងពាណិជ្ជកម្ម

យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានផ្តល់ទឹកបរិសុទ្ធ កម្ពុជាជាង២ ម៉ឺនកេសនេះ ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ២០ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ក្នុងនោះ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនទើបបានបញ្ចប់ ការប្រគល់ទឹកបរិសុទ្ធ កម្ពុជាដំណាក់កាលទី២ចំនួន ២០០០ កេសជូនដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ២០ រួមមាន៖

មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យកុមារជាតិ, មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន, មណ្ឌលសុខភាពផ្សារដើមថ្កូវ, មណ្ឌលសុខភាព ទួលគោក, មន្ទីពេទ្យបង្អែកចតុមុខ, មណ្ឌលសុខភាព សាមគ្គី, មណ្ឌលសុខភាព បឹងធំ, មណ្ឌលសុខភាពស្ទឹងមានជ័យ, មណ្ឌលសុខភាព ព្រៃវែង, មណ្ឌលសុខភាព ពញាពន់, មន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ, មណ្ឌលសុខភាព គីឡូម៉ែត្រលេខ៩, មណ្ឌលសុខភាព ព្រែកឯង, មន្ទីរពេទ្យបង្អែកអង្គស្នួល, មណ្ឌលសុខភាពចាក់អង្រែ, មន្ទីរពេទ្យគន្ធបុប្ផា, មណ្ឌលសុខភាព ជ្រោយចង្វារ, មណ្ឌលសុខភាព ឃ្មួញ និង មន្ទីរពេទ្យ កាល់ម៉ែត។

To Top
×