អត្ថបទ

រកឯណាបាន ខុនដូប្រណីត បំពាក់គ្រឿងសង្ហារឹមហើយស្រាប់ មានត្រឹម១០% អាចចូលនៅបានភ្លាម

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យណូអែល និងឆ្លងឆ្នាំសកល ខាងមុខនេះ ក្រុមហ៊ុនអ័រគីដេ មានការផ្តល់ជូនយ៉ាងពិសេសសម្រាប់អតិថិជនដែលកំពុងស្វែងរកកន្លែងស្នាក់នៅប្រកបដោយផាសុខភាព នឹងមានទីតាំងនៅទីប្រជុំជន និងក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលបំពាក់ជូននូវសម្ភារៈ និងគ្រឿងសង្ហារឹមគ្រប់ប្រភេទរួចជាស្រេច (Fully Furnished) ដោយក្នុងនោះលោកអ្នកមានត្រឹមតែ១០% តែប៉ុណ្ណោះ លោកអ្នកនឹងក្លាយទៅជាម្ចាស់ខុនដូដ៏ប្រណីត និងអាចចូលស្នាក់នៅបានភ្លាមៗ។

ខុនដូអ័រគីដេ ដឹរ៉ូយ៉ាល់ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ២០០៤ (ផ្លូវម៉ៃដា) ជាប់សាលាអន្តរជាតិណតប្រ៊ីត រួមមានចំនួន ៦អគារ (Tower A-B-C-D-E-F) និងមានជាប្រភេទយូនីត Studio បន្ទប់គេង១ បន្ទប់គេង២ បន្ទប់គេង៣ ពេលនេះបានបញ្ចប់ការសាងសង់អគារ A ហើយកំពុងមានអតិថិជនជាច្រើនចូលមកស្នាក់នៅ។
ជាមួយនឹងការស្នាក់នៅខុនដូអ័រគីដេ លោកអ្នក នឹងអាចរីករាយជាមួយកន្លែងកម្សាន្តរហូតដល់ទៅជាង ១០០ កន្លែងរួមមាន៖ អាងហែលទឹកទំហំជាង១ហិចតា, កន្លែងសម្រាប់ស្រូបខ្យល់បរិសុទ្ធ, កន្លែងសម្រាប់រត់ហាត់ប្រាណ, កន្លែងផ្សងព្រេង, កន្លែងសមាធិ, កន្លែងជួបជុំមិត្តភក្តិជជែកលេងកម្សាន្ត និងញុំអាហារ, កន្លែងដែលពោរពេញទៅដោយធម្មជាតិបៃតង, កន្លែងហែលទឹកសម្រាប់កុមារ, កន្លែងក្មេងលេង និង កន្លែងហាត់ប្រាណខ្នាតអន្តរជាតិដែលមានឧបករណ៍ដ៏ទំនើប និងទាន់សម័យ បន្ទប់ស្ទីម-សោណា និងកន្លែងផ្សេងៗទៀតជាច្រើន។

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទៅសាកសួរនៅការិយាល័យលក់ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ២០០៤ (ផ្លូវម៉ៃដា) ជាប់សាលាអន្តរជាតិណតប្រ៊ីត និងទល់មុខសាលាអន្តរជាតិ ស៊ី-អាយ-អេ ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 098 73 3333 – 095 277 277 – 085 388 388 – 076 879 9999 ឬហ្វេសប៊ុកផេកhttps://www.facebook.com/orkide.development

To Top