អត្ថបទ

បុណ្យណូអែល ​ដ៏អធឹកអធមមួយ បានប្រារព្ធឡើង នៅគម្រោងខុនដូ Urban Village & Factory Phnom Penh

គម្រោងខុនដូ Urban Village និងមជ្ឍមណ្ឌលច្នៃប្រឌិត Factory Phnom Penh កាលពីថ្ងៃទី២៥ និងថ្ងៃទី២៦ ធ្នូកន្លងមកនេះ​ បានរៀបចំព្រឹត្តិការណ៍ បុណ្យណូអែលដ៏ធំមួយ ក្នុងរាជធានីភ្នំពេញ ។ សកម្មភាពកម្សាន្ត និងកម្មវិធីប្លែកៗជាច្រើន ត្រូវបានរៀបចំ និងសម្តែង ដោយអ្នកសម្តែងចំរុះជាតិសាសន៍។

ក្នុងនោះផងដែរ ការសម្តែងដែលទាក់ទាញបំផុត គឺការបង្ហាញឡាស៊ែរដែលរចនា ចេញជារូបរាងតាណូអែល អមជាមួយតន្ត្រីដ៏រស់រវើក។

កម្មវិធីដ៏រំភើបជាច្រើនទៀតរួមមាន ការច្រៀងចំរៀង Christmas Carole ដែលចូលរួមដោយអ្នកចំរៀង ចំរុះជាតិសាសន៍ ការរាំបែប Flash Mob ដែលសម្តែងដោយយុវជន ពោរពេញដោយទេពកោសល្យ នៃការរាំ ការសម្តែង Latin Dance ដ៏ល្វតល្វន់ និង ការរាំបែប Hip Hop ដ៏កន្ត្រាក់អារម្មណ៍។
លើសពីនេះទៅទៀត អ្នកចូលទស្សនាបានរីករាយ ជាមួយនឹងការដាក់តាំងលក់​ ស្នាដៃសិល្បៈផ្សេងៗ ដែលសុទ្ធសឹងជាផលិតផលក្នុងស្រុក និង ការលក់ម្ហូបអាហារភេសជ្ជះដ៏សំបូរបែប និងឈ្ងុយឆ្ងាញ់។

បុណ្យណូអែលត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍មួយ ដែលគេទន្ទឹងរង់ចាំបំផុតប្រចាំឆ្នាំ នៅប៉ែកបញ្ចិមប្រទេស។ ទោះបីជាយ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្ន ប្រពៃណីដ៏កក់ក្តៅមួយនេះ បានក្លាយទៅជាទីពេញនិយម សំរាប់ប្រជាជនកម្ពុជាគ្រប់ស្រទាប់។ ទីតាំងជាច្រើនក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត បានប្រារព្ធព្រឹត្តិការណ៍មួយនេះ។ ចំណែកឯគម្រោងខុនដូ បែបសហគមន៍ Urban Village និង Factory Phnom Penh ដែលជាមជ្ឈមណ្ឌលច្នៃប្រឌិតដ៏ធំបំផុត នៅអាស៊ីអាគ្នេយ៍ ក៏បានរៀបចំព្រឹត្តិការណ៍បុណ្យណូអែល ដ៏រំភើបមួយនេះ ឲ្យកាន់តែមានភាពអធឹកអធម ដោយអាចទាក់ទាញ អ្នកចូលមកកម្សាន្តរាប់ពាន់នាក់។

គួរបញ្ជាក់ផងដែរ គម្រោងខុនដូ Urban Village ដ៏ល្បីមួយនេះ និងមជ្ឍមណ្ឌលច្នៃប្រឌិត Factory Phnom Penh តែងតែយកចិត្តទុកដាក់ រៀបចំព្រឹត្តិការណ៍ពិសេសៗ ជាញឹកញ៉ាប់ ដើម្បីធ្វើឲ្យសហគមន៍ កាន់តែមានភាពរស់រវើក និងបន្ថែមភាពរីករាយ ដល់អ្នកដែលរស់នៅ ក្នុងសហគមន៍៕

To Top