អត្ថបទ

ពិធីចុះហត្ថលេខា លើកិច្ចសន្យារវាង JARDINE SCHINDLER and WONDER DEVELOPMENT

ភ្នំពេញ៖ ក្រុមហ៊ុនWONDER DEVELOPMENT, ដែលជាអ្នកអភិវឌ្ឍន៍ អចលនទ្រព្យអាគារខុនដូរ ដ៏ខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា នោះគឺMESONG អាគារមេសុង បានប្រកាសពីការចាប់ផ្តើម នូវភាពជាដៃគូ ជាមួយក្រុមហ៊ុន JARDINE MATHESON ដែលជាក្រុមហ៊ុនមកពីប្រទេសអង់គ្លេស និងធំជាងគេប្រចាំតំបន់អាស៊ី ។

ការចុះហត្ថលេខាលើ កិច្ចសន្យាសហការណ៏ជាមួយក្រុមហ៊ុន ផ្គត់ផ្គង់ជណ្តើរយន្តដ៏ល្បីបំផុតគឺ Jardine Schindler ដែលពិធី នេះដែលបានធ្វើឡើងនា មជ្ឃមណ្ឌលតាំងបង្ហាញ និងលក់នៃគម្រោងអាគារមេសុង នាថ្ងៃ១៤ ខែមករា ឆ្នាំ២០២២។ កិច្ចសន្យាព្រមព្រៀងនេះនឹងផ្តល់ឲ្យ អាគារមេសុង នូវបច្ចេកវិទ្យាជណ្តើរយន្ត លំដាប់ពិភពលោក ជាមួយនឹងភាពរឹងមាំ និងគុណភាព ខ្ពស់ពី JARDINE SCHINDLER។ ជាកិត្តិយសនៃកម្មវិធីក្រោមវត្តមាន លោកBen Chin ប្រធានគម្រោង និងជាប្រធាន ផ្នែកសាងសង់នៃ WONDER DEVELOPMENT ,លោកស្រី Rachel Thu អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន JARDINE SCHINDLER ព្រមទាំងមន្រ្តីជាន់ខ្ពស់ ទាំងអស់ដៃគូអាជីវកម្ម ភ្ញៀវកិត្តិយសជាច្រើនពី ស្ថាបន័ក្រុមហ៊ុនអន្តរជាតិនានា ។

ព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ បានឆ្លុះបង្ហាញនូវគុណតម្លៃ និងប្រណិតភាពនៃគម្រោង អាគារមេសុង។ លោកស្រី Gigi Chan ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន WONDER DEVELOPMENT រួមជាមួយលោក Peter Beynon ប្រធានគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុន Jardine Matheson បានផ្តើមថ្លែងសុន្ទរកថា ជាវីដេអូនៅក្នុងព្រឹត្តិការណ៍នោះ ក្នុងបំណងអបអរសាទរលើ កិច្ចផ្តើមសហការណ៍លើ គម្រោងអាគារខ្ពស់ជាងគេ នៅប្រទេសកម្ពុជា។

“ចក្ខុវិស័យរបស់យើង គឺដើម្បីក្លាយជាអាគារដ៏ល្អប្រណិត និងខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា ហើយលើសពីនេះទៅទៀតបេសកកម្ម របស់យើងគឺដើម្បីនាំវិនិយោគិន និងប្រជាជន នូវការរស់នៅលើស្តង់ដារខ្ពស់ ដែលមិនត្រឹមជាសន្ឋាន នៃសមិទ្ធិផលស្ថាបត្យកម្មតែ ប៉ុណ្ណោះទេ តែក៏មានជាគុណភាព និងបែបបទនៃជីវិតនាពេល អនាគតកាលក្នុងប្រទេសកម្ពុជា’’ នេះជាសារថ្លែងដោយលោកស្រី Gigi Chan ។

Jardine Schindler, ក្នុងនាមក្រុមហ៊ុនផលិត និងផ្គត់ផ្គង់ជណ្តើរយន្ត ជាមួយកេត្តិនាមល្បីរន្ទឺ និងបទពិសោធន៍យូរឆ្នាំក្នុងវិស័យ ផ្គត់ផ្គង់ចល័តភាពដ៏គួរជា ទីទំនុកចិត្តលើអាគារគ្រប់ប្រភេទ ដែលរាប់ពីអាគារខ្ពស់ៗ ផ្សារទំនើប លំនៅដ្ឋាន អាគារពាណិជ្ជកម្ម រួមទាំងគម្រោងល្បីៗជាច្រើនដូចជា ICC & One Island Eastនៅទីក្រុងហុងកុង, NagaWorld, សណ្ឋាគារ Marriott នៅទីក្រុងភ្នំពេញ។ “គម្រោងអាគារ MESONG ដែលនឹងផ្តល់ការ អភិវឌ្ឈន៍យ៉ាងល្អឥតខ្ចោះ ជាមួយនឹងបរិក្ខារប្រើប្រាស់ ល្អលេខ មួយនៅកោះពេជ្រ។

ដែលនេះ ពិតណាស់ថាជាការរួមគ្នាល្អឥតខ្ចោះលើទីដ៏វិសេស ហើយដែល Jardine Schindler នឹងអាច បម្រើប្រជាជនដែលនៅក្នុងអាគារទាំងពីរ និងផ្សារទំនើបនៃអាគារមេសុង។ ហើយនេះជាអនាគតនៃ ការរស់នៅក្នុងព្រះរាជាណាចក្រ កម្ពុជា ហើយខ្ញុំពិតជាមានមោទនភាពណាស់ ដែលត្រូវបានផ្សារភ្ជាប់ជាមួយ នឹងចក្ខុវិស័យរបស់ WONDER DEVELOPMENT’’ នេះជាប្រសាសន៍របស់លោក Peter Beynon តាមរយៈវីដេអូសុន្ទរកថារបស់លោកក្នុងពិធីនោះ។ “មិនត្រឹមតែប្រសិទ្ធភាពនៃ ល្បឿន និងភាពងាយស្រួលរបស់ជណ្តើរយន្តប៉ុណ្ណោះទេ តែចំនុចមួយដែលជា កត្តាសត្យានិម័តសំខាន់នោះគឺ Wonder Development ជ្រើសយកដំណោះ ស្រាយសម្រាប់ដំណើរការ ដោយគិតលើសុវត្ថិភាពជាចំបង’’ នេះគឺគូសបញ្ជាក់ ដោយលោក Maverick Hui នាយកគ្រប់គ្រង WONDER DEVELOPMENT៕

To Top