អត្ថបទ

ការចូលរួម​គ្រប់គ្រង​ កាក​សំណល់ និងប្រយុទ្ធ​ប្រឆាំង​កូវីដ ១៩ នៅកម្ពុជា ជា​កាតព្វ​កិច្ច​យើង​ទាំង​អស់គ្នា

ការ​ដោះស្រាយ​ញ្ហា​ផ្លាស្ទីក គឺ​ជា​ជំហាន​ដ៏ចម្បង​ក្នុង​ដំណើរ​ឆ្ពោះ​ទៅកាន់​ការ​គ្រប់គ្រង​កាក​សំណល់ នៅរាជ​ធានីភ្នំ​ពេញ និងប្រទេស​កម្ពុជាទាំងមូល​​ឲ្យមានរបៀបរៀបរយព្រមទាំងធានាបាននូវសោភ័ណ្ឌភាពទីក្រុង។

បើយោង​ទៅ​តាម​របាយ​ការណ៍របស់​កម្ម​វិធី​អភិវឌ្ឍ​របស់អង្គ​ការ​សហ​ប្រជាតិ​ជាតិ ហៅ​កាត់ថា UNDP ដែល​ចេញផ្សាយ​កាលពី​​ចុង​ឆ្នាំ​២០១៩ នៅ​ភ្នំ​ពេញតែ​ឯង ថង់ផ្លាស្ទីក​ប្រមាណ​ជា​១០លាន​ថង់ ត្រូវ​បាន​ប្រើប្រាស់ជា​ប្រចាំ​ថ្ងៃ​។ ហេតុនេះ រាជធានីភ្នំ​ពេញ កំពុង​តែ​ជួប​ប្រទះ​នឹង​បញ្ហាប្រឈម​ដ៏​ធំ​ ក្នុងការ​គ្រប់គ្រង​កាក​សំណល់ ដោយ​សារ​តែ​ការ​កើន​ឡើង​អត្រា​ប្រជា​ជន​យ៉ាង​ឆាប់រហ័ស​។

ដោយយល់​ឃើញ​ថា បញ្ហា​នេះ គួរ​តែ​មាន​ការសហ​ការ​គ្នា​ទាំងក្រុមហ៊ុន​ឯក​ជន រដ្ឋ និង​សា​ធារណៈ​ជន​ទូទៅ ក៏ដូច​ជា​ដើម្បីចូលរួម​ជាមួយ​នឹង​សា​លារាជ​ធានីភ្នំ​ពេញ​ ដើម្បី​គ្រប់​គ្រង​កាក​សំណល់ foodpanda បច្ចុប្បន្ន បាន​ផ្តួច​ផ្តើម​ឲ្យ​មាន​ការ​គ្រប់គ្រង​កាក​សំណល់ តាមរយៈ​ការ​នាំយក​ធុង​សំរាម ទៅ​ចែក​ជូន​រដ្ឋបាល​ខណ្ឌ​ទាំងអស់ទូទាំងរាធានីភ្នំពេញ។

គិតត្រឹមខែមករានេះ foodpanda បាន​ផ្តល់ជូនធុងសម្រាមដល់ខណ្ខចំនួន១៤ លើសង្កាត់១០៤ ក្នុងរាជធានីភ្នំពេញ ។ ធុងសម្រាមនេះដែរជាប្រភេទធុងដែលមានបីថត ងាយស្រួលបែងចែកកាកសំណល់តាមប្រភេទនីមួយៗដូចជា សំណល់ផ្លាស្ទិក សំណល់គ្រោះថ្នាក់ និង សំណល់សរីរាង្គ។​ ជាមួយគ្នានេះ ក្រុមហ៊ុន​ក៏បាន​ចូលរួមទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ១៩ តាមរយៈការផ្តល់ជូនសម្ភារៈ​បរិក្ខា ដូចជា អាល់កុល ម៉ាស និងការផ្តល់ជូនជាអាហារ ដល់វីរជនជួរមុខតាមមន្ទីរពេទ្យ និងស្ថាប័ណ្ណនានាដែលបានបន្តបេសកកម្មប្រយុទ្ធប្រឆាំងការរីករាលដាលនៃចំងឺកូវីដ១៩ ផងដែរ ។

អ្នក​តំណាង​ឲ្យក្រុមហ៊ុន foodpanda បាន​ឲ្យដឹង​ថា «មូលហេតុដែលយើង​ផ្តួច​ផ្តើម​ឲ្យមាន​ការ​គ្រប់គ្រង​កាក​សំណល់ ពីព្រោះ​យើង​ចង់​បង្កើត​ឲ្យ​មាន​ការ​យល់​ដឹង​​​ជា​សកល ហើយ​យើង​ចង់បំផុស​សកម្មភាព​នេះក្នុង​សហ​គមន៍ ក៏ដូច​ជា​ផ្តល់​ភាព​ងាយ​ស្រួល និង​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​គ្រប់គ្រង​កាក​សំណល់​រឹង​ដើម្បី​សហ​គមន៍​ស្អាត និង​មាន​អនាម័យ​​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អាហារ ការផ្តោត​លើ​បរិស្ថាន​ស្អាត និង​ការ​គ្រប់គ្រង​កាកសំណល់​តែង​តែ​ជា​បេសកកម្ម​ស្នូល​ជានិច្ច​របស់ក្រុមហ៊ុន​»​។

អ្វីដែលកានតែពិសេសនោះគឺក្រុមហ៊ុនប្តេជ្ញាចិត្តបន្តបេសកកម្មក្នុងការចូលរួមលើកស្ទួយការយល់ដឹងអំពីការការពារបរិស្ថាន និងការចូលរួមប្រយុទ្ធប្រឆាំងការរីករាលនៃជំងឺកូវីដ១៩តាមរយៈការបន្តសកម្មភាពមនុស្សធម៍នេះទៅបណ្តាខេត្តនានាក្នុងប្រទេសបន្ថែមទៀតក្នុងឆ្នាំ២០២២នេះ។

បច្ចុប្បន្ន​​ foodpanda ​កំពុង​ដំណើរ​ការ​សេវាដឹកជញ្ជូន​យ៉ាង​សកម្មលើសពីអាហារ ​នៅស្ទើរ​ទូទាំងប្រទេស​កម្ពុជា ដែលរួមមាន​នៅ ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កំពត កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍​សាត់ កំពង់ស្ពឺ ​កំពង់​ឆ្នាំង ស្វាយរៀង តាកែវ​ និងកោះកុង។​

សូមចុច Subscribe Channel Telegram របស់ foodpanda KH៖ https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មាន និងប្រូម៉ូសិនពិសេសៗជាច្រើន៕

To Top