អត្ថបទ

តោះនៅចាំអីទៀត! ថ្ងៃសម្រាកចុងសប្ដាហ៍នេះ ទៅបោះតង់លំហែកាយ នៅរមណីយដ្ឋានព្រៃស្នួល ទាំងអស់គ្នា

ភ្នំពេញ៖ ហត់នឿយនឹងការងារ ប្រចាំថ្ងៃមែនទេ? តោះថ្ងៃសម្រាកចុងសប្ដាហ៍នេះ ទៅកម្សាន្ត និងបោះតង់លំហែកាយ នៅរមណីយដ្ឋានទេសចរណ៍ ធម្មជាតិ ព្រៃស្នួលទាំងអស់គ្នា ។ លោក អ្នក អាចនឹងទទួលបានអារម្មណ៍ប្លែក ស្រស់ស្រាយ ជាមួយទេសភាពបែបស្រុកស្រែ ។

ជាពិសេសរមណីយដ្ឋាន ព្រៃស្នួល Preh Snuol Resort យើងខ្ញុំក៏ចាប់ផ្តើមទទួល ភ្ញៀវពីថ្ងៃនេះតទៅ ដោយពុំមានគិតថ្លៃសេវាផ្សេងៗទាំងអស់។ ភ្ញៀវកិត្តិយសទាំងអស់ អាចមកពិសារអាហារ ឬសម្រាកបោះតង់នាពេលរាត្រី ក្រោយពន្លឺព្រះចន្ទបានផងដែរ ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់មកកាន់លេខទូរសព្ទ: 078 722 337, 012 685 046,012 951 565,087 231 813, ឬអាចមើលតាមផែនទី: https://goo.gl/maps/ua89panwd5VSVkbk7 ។

រមណីយដ្ឋានទេសចរណ៍ ធម្មជាតិភូមិព្រៃស្នួល មានទីតាំងស្ថិតនៅភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។ រមណីដ្ឋានទេសចរណ៍នេះ បានប្រែមុខមាត់ថ្មី ពីទីកន្លែងភូមិដ្ឋានស្ងាត់ជ្រងុំ អសន្តិសុខ មកក្លាយជា ទីភូមិដ្ឋានអ៊ូអរអឺងកង ជារមណីយដ្ឋាន ទេសចរណ៍ធម្មជាតិមួយកន្លែង ដែលស្ថិតខាងលិច ភ្នំជីសូរ គឺជាតំបន់បិតិកភ័ណ្ឌជាតិចម្ងាយ ៥គីឡូម៉ែត្រ ៕

To Top