អត្ថបទ

ដីឡួត៍លំហែរភូមិចំការដូងរីសត ទំហំជាង៤០ហិកតា ចាប់ផ្តើមបើកលក់គំរោងទី៤របស់ខ្លួន

កំពង់ឆ្នាំង៖ ដោយសារទទួលបានការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋ និងវិនិយោគិនជាតិ បានធ្វើឲ្យអ្នកវិនិយោគដីឡូត៍លំហែរ ភូមិចំការដូងរីសតស ម្រេចបើកសម្ភោធលក់ គំរោងដំណាក់កាលទី៤ របស់ខ្លួនជាផ្លូវការ។ ភូមិចំការដូងរីសត ស្ថិតនៅភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

លោក ហ៊ិន រស់ អគ្គនាយកគំរោងដីឡូត៍លំហែរភូមិចំការដូងរីសត ដែលបានតស៊ូពីបាតដៃទទេ រហូតក្លាយជាម្ចាស់គម្រោងដីឡូត៍ដដ៏ធំបានមានប្រសាសន៍៍ ក្នុងពិធីសម្ភោធបើកលក់គំរោងទី៤របស់ខ្លួននាព្រឹកថ្ងៃទី២០ កុម្ភៈកន្លងមកដោយបានថ្លែងអំណរគុណដល់ភ្ញៀវជាតិ អន្តរជាតិ ដែលបានទិញដីឡូត៍ ក្នុងគំរោងរបស់លោកនាពេលកន្លងមក និងគំរោងថ្មីទី៤នេះ ដែលលោកគិតថា ការចូលរួមអភិវឌ្ឍគំរោងនេះ ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចក្នុងមូលដ្ឋាន និងផ្តល់ការងារកាន់តែច្រើនដល់ប្រជាពលរដ្ឋ។ លោកបន្តថា “ឆន្ទៈរបស់ខ្ញុំគឺចង់បង្កើតការងារជាច្រើន ដល់ប្រជាជននៅទីនេះ និងរៀបចំតំបន់ទេសចរណ៍ កែច្នៃមួយដែលផ្សារភ្ជាប់ជាមួយធម្មជាតិ”។

លោកបន្តថា “ដូងក្រអូបរបស់យើងនឹងចេញផ្លែឆាប់ៗនេះ ស្របពេលក្នុងគំរោដីឡូត៍និមួយៗ ក៏មានការដាំដើមដូងក្រអូប និងផ្តល់ការមើលថែរដល់អតិថិជនរយៈពេលពីរឆ្នាំ ដោយឥតគិតថ្លៃផងដែរ”។

នៅជាប់ជាមួយនឹងដីឡូត៍លំហែរនេះ ក្រុមហ៊ុនHin Rous Real Estate នឹងរៀបចំជារមណីយដ្ឋានលំហែរ ផ្ទះបណ្តែតទឹក និងខ្ចូសអង្គុយទទួលទានអាហារលើទឹក ដែលស្ថិតនៅលើផ្ទៃបឹងជាង១០ហិកតាផងដែរ។

លោកហ៊ិន រស់ បានបន្តថា ជាមួយគ្នានេះ លោកក៏ស្វាគមន៍ដល់អ្នកវិនិយោគ ដែលមានបំណងចូលរួមវិនិយោគលើដីរបស់លោកផងដែរ ដោយ ពួកគេអាចកាត់ដីក្នុងចំណែក ឬចំនួនឡូត៍ណាមួយ យកមកលក់ឬសហការលក់ជាមួយលោក ក្នុងតម្លៃសមរម្យ ដែលអាចរកបានផលចំណេញរួមគ្នាផងដែរ។

អភិបាលរងស្រុកសាមគ្គីមានជ័យ លោកសួន សុខារិទ្ឋី បានមានប្រសាសន៍ដោយបានសម្តែងការកោតសរសើរ ដល់លោកហ៊ិន រស់ ដែលបានតស៊ូក្នុងជីវិត បានក្លាយជាអ្នកវិនិយោគដ៏ជោគជ័យមួយរូប។ លោកបន្តថា ស្រុកសាមគ្គីមានជ័យមានភាពរីកចម្រើន ដោយបច្ចុប្បន្នមានគំរោងវិនិយោគអចលនទ្រព្យ ពិសេសដីឡួត៍លំហែរច្រើន ព្រោះស្រុកនេះមានទីតាំងជាប់នឹងខេត្តកណ្តាល កៀកនឹងរាជធានីភ្នំពេញ ពិសេសមានហេដ្ឋារចនាសម្ព័ន្ឋធ្វើដំណើរបានស្រួលនៅពេលផ្លូវជាតិលេខ៥បានបញ្ចប់។

លោកបន្តថា “សេដ្ឋកិច្ចកម្ពុជាមានភាពរីកចម្រើន ជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ ដែលធ្វើឲ្យពួកគាត់មានលទ្ឋភាពកាន់់តែច្រើន ក្នុងការទិញដីលំហែរ ហើយគំរោងភូមិចំការដូងរីសត ជាគម្រោងមួយល្អ ដែលមានធម្មជាតិខៀវស្រងាត់ និងមានផែនការអភិវឌ្ឍន៍ ប្រកបដោយភាពច្បាស់លាស់និងទទួលខុសត្រូវសង្គម”។

ជាមួយគ្នានេះ លោកវង្ស សុវណ្ណ មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុញបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍សម្តែង ការកោតសរសើរដល់លោកហ៊ិន រស់ ដែលបើទោះបីលោកពិការជើង ប៉ុន្តែលោកបានតស៊ូជម្នះគ្រប់ឧបសគ្គ រហូតទទួលបានជោគជ័យក្នុងជីវិត។

លោកបន្តថា “លោកស្គាល់លោកហ៊ិន រស់តាំងពីបំពេញការងារជាមន្រ្តីក្រោមឱវាទរបស់លោក ដែលជាអ្នកមានអត្តចរិកល្អ ទោះបីជាខ្លួនលោកពិកា តែចិត្តនិងបេះដូងលោកមិនពិការឡើយ”។ លោកបន្តថា លោកមានការចាប់អារម្មណ៍លោកហ៊ិន រស់ ដែលបានរៀបចំដីឡូត៍លំហែរបានល្អ ខណៈពេលមានវិបត្តិកូវីដ១៩កន្លងមក ប្រជាពលរដ្ឋមួយចំនួនមានលទ្ឋភាពបានចេញទៅចំការលំហែរ ដោយបានស្នាក់នៅតាមខេត្ត ហើយនៅក្នុងព្រៃលែងលឺសត្វយំ ក៏លេចលឺសម្លេងធុងបាស់ទៅវិញ។

លោកវង្ស សុវណ្ណបានបន្តថា គំរោងភូមិចំការដូងរីសត បានលក់អស់គំរោងទី១ ទី២ ទី៣ និងបើកលក់គំរោងទី៤នាពេលនេះ បង្ហាញពីភាពជោគជ័យនៃការអភិវឌ្ឍ និងរៀបចំបានល្អប្រសើរពីម្ចាស់គំរោង ហេតុនេះអតិថិជនចាស់អាចបន្តទិញ និងណែនាំអ្នកថ្មីឬសាច់ញាតិមកទិញ ដែលការទិញដីឡូត៍លំហែរបែបនេះ ក៏ជាការរួមចំណែកជួយអភិវឌ្ឍន៍មូលដ្ឋាន ក៏ដូចជា ចូលរូមជម្រុញកំនើនសេដ្ឋកិច្ចជាតិផងដែរ៕

To Top