អត្ថបទ

Pleng ប្រកាសបេក្ខភាពសិល្បករ និងសិល្បការិនី ដែលត្រូវបានជ្រើសរើសសម្រាប់​ Pleng Music Awards 2022 ដែលជាពាន​រង្វាន់តន្ត្រី ដ៏ធំប្រចាំប្រទេស​កម្ពុជា

" "

ភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ – កម្មវិធីពានរង្វាន់តន្ត្រីដ៏ធំប្រចាំប្រទេសកម្ពុជា គឺពានរង្វាន់ Pleng Music Awards 2022 ដែលនាំមកជូនដោយក្រុមហ៊ុន Smart Axiata និងរៀបចំដោយ Pleng បង្កើតឡើងដើម្បីគាំទ្រនិង លើកទឹកចិត្តស្នាដៃ​និង សមិទ្ធិផលរបស់អ្នកចម្រៀង អ្នកនិពន្ធ និង អ្នកផលិតតន្រ្តីគ្រប់ប្រភេទប្រចាំប្រទេសកម្ពុជា ​ដែលមាននៅក្នុងកម្មវិធីទូរស័ព្ទ Pleng

បទចម្រៀង «Are You Okay» ​ដោយ ​តន់ ចន្ទសីម៉ា បទចម្រៀង «Top of the Lady »​​ ដោយ ទេព បូព្រឹក្ស និង បទចម្រៀង «ខកខាន» ដោយ ស៊ូលី ផេង គឺគ្រាន់តែជាបទចម្រៀងមួយចំនួន ដែលត្រូវបានជ្រើសរើស ដើម្បីប្រកួតយកពានរង្វាន់នៅកម្មវិធីក្នុងឆ្នាំនេះ។

" "

ព្រឹត្តិការណ៍ពានរង្វាន់នាពេលខាងមុខនេះ នឹងធ្វើឡើងនៅ Phnom Penh Garden City ថ្ងៃសៅរ៍ ទី១៩ ខែ         មីនា ហើយក៏នឹងមានការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក Pleng Smart Axiata និង ទំព័រហ្វេសប៊ុករបស់ ដៃគូសហការជាច្រើនទៀតផងដែរ។

" "

កម្មវិធីពានរង្វាន់ Pleng 2022 នឹងមានការទទួលជាកម្រាលព្រំក្រហម និងការសំដែងផ្ទាល់ ដែលមានការចូលរួមពីតារាល្បីឈ្មោះ បោះសំឡេង​ សិល្បករជើងចាស់ សិល្បករជំនាន់ថ្មី និង​អ្នកល្បីរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរ និងទទួលស្គាល់ស្នាដៃរបស់សិល្បករ និងផលិតករកំពូលក្នុងឧស្សាហកម្មនេះផងដែរ។

លោក Feiruz Ikhwan នាយក​ប្រតិបត្ដិ​ស្តីទី​របស់​ក្រុមហ៊ុន Smart Axiata បាន​មាន​ប្រសាសន៍​ថា៖ «យើងដាក់ដំណើរការកម្មវិធី Pleng  ដើម្បីឱ្យតន្ត្រីករ និងសិល្បករខ្មែរ បង្ហាញទេពកោសល្យដ៏អស្ចារ្យរបស់ពួកគេទៅកាន់អ្នកស្រឡាញ់តន្ត្រីរាប់លាននាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពានរង្វាន់ Pleng Music Awards 2022 គឺជាឱកាសដ៏ល្អមួយទៀត ដែលក្រុមហ៊ុន Smart Axiata បានបង្កើត ដើម្បីត្រួសត្រាយផ្លូវសម្រាប់តារាកំពូលៗកម្ពុជាទទួលបានការទទួលស្គាល់ទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។ យើងក៏យល់ឃើញថាពានរង្វាន់ Pleng Music Awards ជាការសម្ដែងនូវអំណរគុណរបស់យើងចំពោះការរីកចម្រើនយ៉ាងខ្លាំងនៃវិស័យតន្ត្រីដែលបន្តលេចធ្លោនៅកម្ពុជា។»

ពានរង្វាន់ដែលអាចអោយទស្សនីយជនចូលរួមបោះឆ្នោតដើម្បីស្វែងរកជ័យលាភីទាំងអស់មានចំនួន ៧​ ប្រភេទ រួមមាន៖      «បទចម្រៀងប្រចាំឆ្នាំ» «បទចម្រៀងរួមគ្នាប្រចាំឆ្នាំ» «សិល្បការិនីប្រចាំឆ្នាំ» «សិល្បករប្រចាំឆ្នាំ» «សិល្បករ សិល្បការិនីថ្មីប្រចាំឆ្នាំ» «វីដេអូចម្រៀងប្រចាំឆ្នាំ» និង «ក្រុមតន្ត្រីប្រចាំឆ្នាំ»។ ពានរង្វាន់ពិសេសចំនួន ៣ ប្រភេទដ៏ទៃទៀត រួមមាន «បទចម្រៀងមានអ្នកស្ដាប់ច្រើនបំផុត» «សិល្បការិនីស្តាប់ច្រើនជាងគេ » «សិល្បករស្តាប់ច្រើនជាងគេ» និង «ពានរង្វាន់សមិទ្ធិផលដ៏អស្ចារ្យនៃជីវិត»។

ជ័យលាភីពានរង្វាន់ទាំង៧ នឹងត្រូវបានកំណត់ដោយការបោះឆ្នោតរបស់សាធារណជន (ស្មើរនឹង 40 ភាគរយនៃពិន្ទុសរុប) ដោយការដាក់ពិន្ទុពីអ្នកជំនាញក្នុងវិស័យតន្រ្តី (ស្មើរនឹង 40 ភាគរយនៃពិន្ទុសរុប) និងចំនួនសរុបនៃការស្តាប់របស់សិល្បករ សិល្បការនី និង បទចម្រៀងនៅលើ Pleng app (ស្មើរនឹង 20 ភាគរយនៃពិន្ទុសរុប) ។

អ្នក​គាំទ្រ​អចចាប់ផ្តើមបោះឆ្នោត​គាំទ្រ​នៅក្នុង​ Pleng app ​ដោយគ្រាន់​តែចុះ​ឈ្មោះ​ជាមួយលេខ​ទូរសព្ទ​របស់​ពួក​គេ (អាចចូលរួមបោះឆ្នោតបានគ្រប់ប្រព័ន្ធទូរសព្ទទាំងអស់) ហើយ​ក៏​អាចបន្តស្ដាប់បទចម្រៀង​របស់​សិល្បករ​​ សិល្បការិនី ​ដែល​ពួកគេ​ចូល​ចិត្តបន្ថែម​ (ដើម្បីបង្កើនចំនួននៃការគាំទ្រ)។

ការបោះឆ្នោតគាំទ្រនេះចាប់ផ្តើមឡើងកាលពី នៅថ្ងៃទី១៦ ខែកុម្ភៈ ហើយនឹងបិទបញ្ចប់នៅ ថ្ងៃទី៧ ខែមីនា សម្រាប់ប្រភេទពានរង្វាន់ទាំងអស់។​

ពាន​រង្វាន់ ​ Pleng Music Awards ឆ្នាំ​នេះ មានច្រើនពានរង្វាន់ ហើយ​បេក្ខភាពក្នុង​វគ្គ​ផ្ដាច់ព្រ័ត្ររួមមាន៖

ពានរង្វាន់ «បទចម្រៀងប្រចាំឆ្នាំ»

  • ប្រហុក – ព្រាប សុវត្ថិ & តន់ ចន្ទសីម៉ា
  • ខកខាន – ស៊ូលី ផេង
  • ឆ្ពោះទៅមុខរួមគ្នា​ – ស៊ូលី ផេង,  វុទ្ធា,  ប្រុសឡា, REEZY, សាំង សុខសេរី, ចិត្ត កញ្ចនា, 4T5, DJ Chee, ក្រុមតូច, និង RuthKo
  • រកស៊ីជាមួយយក្ស​ – ព្រាប សុវត្ថិ & តន់ ចន្ទសីម៉ា
  • ពេលដែលអូនភ្ញាក់ពីគេង – អ៊ុក សុវណ្ណារី
  • Bad Boy – Tempo Tris
  • Are You Okay? – តន់ ចន្ទសីម៉ា
  • Top of The Lady – ទេព បូព្រឹក្ស

ពានរង្វាន់ «សិល្បករប្រចាំឆ្នាំ»

  • ខេម
  • ស៊ូលី ផេង
  • Tempo Tris
  • ប្រុសឡា
  • ហេង ពិទូ

ពានរង្វាន់ «សិល្បការិនីប្រចាំឆ្នាំ»

  • តន់ ចន្ទសីម៉ា
  • អ៊ុក សុវណ្ណារី 
  • ចិត្ត កញ្ចនា
  • ទេព បូព្រឹក្ស
  • មាស​​ សុខសោភា
  • រ៉ាប៊ី

ពានរង្វាន់ «សិល្បករ​​​ និងសិល្បការិនីថ្មីប្រចាំឆ្នាំ»

  • អ៊ុក សុវណ្ណារី 
  • KingChi
  • MC Sey
  • Reezy
  • លាន បញ្ចនីត
  • RuthKo

ពានរង្វាន់ «បទចម្រៀងរួមគ្នាប្រចាំឆ្នាំ»

  • ប្រហុក – ព្រាប សុវត្ថិ & តន់ ចន្ទសីម៉ា
  • ឆ្ពោះទៅមុខរួមគ្នា​ – ស៊ូលី ផេង,  វុទ្ធា,  ប្រុសឡា, REEZY, សាំង សុខសេរី, ចិត្ត កញ្ចនា, 4T5, DJ Chee, ក្រុមតូច, និង RuthKo
  • រកស៊ីជាមួយយក្ស​ – ព្រាប សុវត្ថិ & តន់ ចន្ទសីម៉ា
  • Sorry Dad I’m Bad – 4T5 ft Jennie_Vee
  • ទេព ធីតា​ – Ran ft HENG
  • អាណាចក្រអ្នកចម្បាំង – ចិត្ត កញ្ចនា – G-Devith – 4T5

ពានរង្វាន់ «វីដេអូចម្រៀងប្រចាំឆ្នាំ»

  • Are You Okay? – តន់ ចន្ទសីម៉ា
  • Top of The Lady – ទេព បូព្រឹក្ស
  • ឆ្ពោះទៅមុខរួមគ្នា​ – ស៊ូលី ផេង,  វុទ្ធា,  ប្រុសឡា, REEZY, សាំង សុខសេរី, ចិត្ត កញ្ចនា, 4T5, DJ Chee, ក្រុមតូច, និង RuthKo
  • RIP – អ៊ុក សុវណ្ណារី,​ RAWYER, និង​ SNOOGA
  • Bad Boy – Tempo Tris
  • សាធុ – Reezy ft Sievphin Chong
  • ទទួលការពិត – ស៊ីន សេដ្ឋសុជ្ឈតា
  • ផ្កាក្នុងរបង – ក្រុមតូច

ពានរង្វាន់ «ក្រុមចម្រៀងប្រចាំឆ្នាំ»

  • ក្មេងខ្មែរ
  • ក្រុមតូច
  • ICE Band
  • Suffer
  • X-BRO Band
  • Rizer Band

ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩​ កម្មវិធី Pleng បានក្លាយជាបណ្ណាល័យកម្សាន្តឌីជីថលធំជាងគេបង្អស់នៅកម្ពុជា ដោយមានបទចម្រៀងខ្មែរ និងអន្តរជាតិចំនួនជាង ១​ លាន បទសម្រាប់ឲ្យអ្នកប្រើប្រាស់រីករាយកំសាន្ត។ លើសពីនេះ អតិថិជន Pleng Pro អាចទាញយកបទចម្រៀងដោយគ្មានកំណត់សម្រាប់ស្ដាប់ដោយមិនចាំបាច់ភ្ជាប់ជាមួយប្រព័ន្ធអិុនធឺណិត និងអាចស្ដាប់តន្រ្តីនិងវិទ្យុដោយគ្មានការផ្សាយពាណិជ្ជកម្មជាមួយនិងគុណភាពសម្លេងដ៏ល្អបំផុត។​

បន្ទាប់ពីបានប្តូរម៉ាកយីហោពី Smart Music កម្មវិធី Pleng ត្រូវបានរៀបចំឡើងកាន់តែទំនើប និងប្រសើរឡើងជាងមុន ហើយទៀងទាត់ជានិច្ច ជាមួយការកែលម្អបច្ចេកទេសជាច្រើន ដែលធ្វើឱ្យកម្មវិធីនេះកាន់តែលឿន  កាន់តែស្ទុះជាងមុខ និងងាយស្រួលប្រើប្រាស់។

សម្រាប់ព័ត៌មានបន្ថែមអំពី កម្មវិធីពានរង្វាន់ Pleng Music Awards 2022 សូមចូលទៅកាន់ smart.com.kh/pleng-music-awards/ ហើយតាមដានទំព័រហ្វេសប៊ុក Pleng តាមរយៈ facebook.com/PlengBySmart

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៧.៥ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក! 

To Top