ភ្នំពេញ៖ H&M – ជាយីហោម៉ូដសម្លៀកបំពាក់អន្តរជាតិ ដ៏ធំបំផុតមួយរបស់ពិភពលោក គ្រោងនឹងបើកហាងដំបូង របស់ខ្លួននៅផ្សារទំនើប AEON Mall 1 ក្នុងទីក្រុងភ្នំពេញ នៅថ្ងៃសុក្រ ទី 18 ខែមីនា ២០២២ខាងមុខនេះ។
(យោងតាមសេចក្ដីប្រកាសពត៌មានរបស់ H&M) ហាងម៉ូដសម្លៀកបំពាក់អន្តរជាតិ ដែលលោកអ្នកបានទន្ទឹងរង់ចាំ ជាយូរមកហើយ នឹងបើកបង្ហាញខ្លួននៅផ្សារទំនើប AEON Mall 1 ក្នុងរាជធានីភ្នំពេញ។ ហាងនេះមានផ្ទៃក្រឡាទំហំ 1,798 ម៉ែត្រការ៉េ ដែលលាតសន្ធឹងខាងលើ 2 ជាន់។ ហាងថ្មីនេះនឹងមានម៉ូដសម្លៀកបំពាក់ ជាច្រើនសម្រាប់ បុរស-ស្ត្រី យុវវ័យ និងកុមារ។ អតិថិជននឹងរីករាយក្នុងការទិញទំនិញ បណ្ដុំទៅដោយម៉ូដជាច្រើនចុងក្រោយបំផុតប្រចាំ និទាយរដូវ និងរដូវក្ដៅក្នុងឆ្នាំ 2022នេះ។
“H&M មានសេចក្តីសោមនស្ស រីករាយក្នុងការបើកហាង ដំបូងគេនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា និងជំរុញអតិថិជនដែលនិយម ម៉ូដសម្លៀកបំពាក់របស់យើង នៅក្នុងទីក្រុងភ្នំពេញ ដើម្បីបង្កើតស្ទាយផ្ទាល់ខ្លួនរបស់ពួកគេ ហើយស្របតាមការសន្យារបស់អតិថិជន H&M ម៉ូដ និងគុណភាពក្នុងតម្លៃល្អបំផុត ប្រកបដោយនិរន្តរភាព” នេះបើតាមការបញ្ជាក់របស់ លោកPhilippe Lassaux នាយកប្រតិបត្តិ និងជាអ្នកគ្រប់គ្រងប្រចាំប្រទេសនៃ H&M កម្ពុជា និងប្រទេសថៃ។
សម្រាប់អតិថិជនមួយ នាក់ដំបូងគេនឹងទទួលបានប័ណ្ណ(voucher rewarded)ដែលមានតម្លៃស្មើនឹង 1,000 ដុល្លារសម្រាប់ការទិញទំនិញនៅក្នុងហាង។ អតិថិជនទី 2 និងទី 3 នៅក្នុងជួរនឹងទទួលបានរង្វាន់តម្លៃ 500 ដុល្លារសម្រាប់ការទិញទំនិញនៅក្នុងហាង។ អតិថិជនទីបួនដល់ទីប្រាំមួយ នៅក្នុងជួរនឹងទទួលបានរង្វាន់ ជាប័ណ្ណដែលមានតម្លៃ 300 ដុល្លារសម្រាប់ការទិញទំនិញនៅក្នុងហាង។ អតិថិជនទីប្រាំពីរដល់ទីដប់ប្រាំមួយ នៅក្នុងជួរនឹងទទួលបានប័ណ្ណដែលមានតម្លៃ 100 ដុល្លារ សម្រាប់ការទិញទំនិញនៅក្នុងហាង។ លើសពីនេះទៅទៀត អតិថិជនទីដប់ប្រាំពីរ ដល់សាមសិបប្រាំមួយនៅក្នុង ជួរនឹងទទួលបានប័ណ្ណដែលមានតម្លៃ 25 ដុល្លារ ហើយអតិថិជន 250 នាក់បន្ទាប់នឹងទទួលបាន ប័ណ្ណដែលមានតម្លៃ 15 ដុល្លារសម្រាប់ការទិញទំនិញនៅក្នុងហាង។ បើកពីម៉ោង 9:00 ព្រឹក ដល់ 10:00 យប់ ជារៀងរាល់ថ្ងៃ។ https://www.facebook.com/hmcambodiaofficial/