អត្ថបទ

សាកលវិទ្យាល័យបៀលប្រាយ សូមស្វាគមន៍និស្សិតថ្មី ជំនាន់ទី២២ វគ្គទី២ ឆ្នាំទី១ មាសទី១ នៃឆ្នាំសិក្សា២០២១-២០២២ សម្រាប់វេនសៅរ៍-អាទិត្យ

នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ សាកលវិទ្យាល័យបៀលប្រាយ សូមស្វាគមន៍និស្សិតថ្មី ជំនាន់ទី២២ វគ្គទី២ ឆ្នាំទី១ មាសទី១ នៃឆ្នាំសិក្សា២០២១-២០២២ សម្រាប់វេនសៅរ៍-អាទិត្យ នៅបន្ទប់២០២ ជាន់ទី២ អគារ B ដើម្បីផ្សព្វផ្សាយពីការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការសិក្សាក្នុងបរិបទថ្មី សម័យកូវីដ-១៩ ដើម្បីឆ្ពោះទៅមុខ គឺជាការសិក្សារដោយផ្ទាល់ខ្លះ និងដោយប្រយោលខ្លះ គឺសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning)។

តាមកម្មវិធីបែបចម្រុះ១. ការសិក្សានៅក្នុងថ្នាក់ (On Campus Learning) ២. ការសិក្សាតាមអនឡាញ (Online Learning)៣. ការសិក្សាក្នុងថ្នាក់ និងតាមអនឡាញ (Blended Learning)។កម្មវិធីបវេសនកាល និងតម្រង់ទិសនិស្សិតថ្មីនេះ មានគោលបំណងពន្យល់ណែនាំ អំពីចក្ខុវិស័យ បេសកកម្ម គោលដៅ របស់សាកលវិទ្យាល័យ រួមទាំងដំណើរការកម្មវិធីបណ្តុះបណ្តាលអប់រំ និងគោលការណ៍ផ្សេងៗ របស់សាកលវិទ្យាល័យ និងរបៀបសិក្សានៅថ្នាក់ឧត្តមសិក្សា ដើម្បីនិស្សិតត្រៀមលក្ខណៈមុន នឹងចាប់ផ្តើមចូលទៅសិក្សាតាមមហាវិទ្យាល័យរៀងៗខ្លួន។(និស្សិតដែលបានចូលរួម ត្រូវបង្ហាញប័ណ្ណចាក់ Vaccine ពាក់ម៉ាស់ និងវាស់កម្តៅនៅច្រកចូល)

បញ្ជាក់៖សម្រាប់បងប្អូនមិនទាន់បានចុះឈ្មោះសូមអញ្ជើញមកសាកសួរព័ត៌មាននិងរួសរាន់ចុះឈ្មោះសិក្សាឲ្យបានមុនថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីទទួលបាន អាហារូបករណ៍សិក្សា ២០%?ពត៌មានលម្អិតសូមទាក់ទង ៖ 023 987 700 ?012 682 777 ?015 682 777

Register Online : https://bit.ly/3dxAMWL

Location: https://bit.ly/353VQCg

To Top