អត្ថបទ

JCI Breakfast Talk 2022 បានមកដល់ហើយ!!

យើងសូមណែនាំអំពីកម្មវិធីមួយ ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១៤ និងរៀបចំដោយ សភាយុវពាណិជ្ជករកម្ពុជា សាខា ភ្នំពេញដែលមានឈ្មោះថា JCI Breakfast Talk ដែលជាកម្មវិធីប្រមូលផ្តុំ ទៅដោយម្ចាស់អាជីវកម្ម សហគ្រាស សហគ្រិន អ្នកជំនាញពាណិជ្ជកម្ម និងអ្នកធ្វើការតាមស្ថាប័ននានា និងនិស្សិតដែលចង់ចាប់ផ្តើមអាជីវកម្ម។

អ្នកដែលចូលរួមនឹងទទួលបាន អត្ថប្រយោជន៍៣ធំៗ៖

-ទី១៖ ការចែករំលែកចំណេះដឹង ទាក់ទងនឹងពាណិជ្ជកម្ម អាជីវកម្ម ពីវាលគ្មិនល្បីៗដែលពោរពេញទៅដោយ បទពិសោធន៍ខាងផ្នែកអាជីវកម្ម។
-ទី២៖ ការបង្កើនទំនាក់ទំនង ផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ក៏ដូចជាដំណោះស្រាយដែលឆ្លើយតប ទៅនឹងបញ្ហាប្រឈមផ្សេងៗ។
-និងទី៣៖ ការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមក្នុងកម្មវិធីនេះ។

កម្មវិធីBreakfast Talkនឹងមកដល់សារជាថ្មី ហើយនឹងធ្វើឡើងនៅក្រោមប្រធានបទ សំខាន់ៗដែលទាក់ទងទៅនឹង ការអភិវឌ្ឍសមត្ថភាព និងការស្វែងយល់អំពី ការធើ្វអាជីវកម្មដូចជា៖

• សហគ្រិនភាព
• ឌីជិថលនីយកម្ម
• ការចាប់ផ្តើមឡើង ក្រោយបិទបញ្ចប់កូវីដ-19

ពួកយើងក៏មានការលក់សំបុត្រ សម្រាប់អ្នកចូលរួមមួយរដូវកាល មានតម្លៃ 18$ និងមានជាកញ្ចប់ មានការបញ្ចុះតម្លៃសម្រាប់ការជាវ ៤រដូវកាល ត្រឹមតែ53$តែប៉ុណ្ណោះ។

អ្នកចូលរួមអាចទទួលបាន អត្ថប្រយោជន៍ជាច្រើនដូចជា៖
១. វិញ្ញាបនបត្រនៃការទទួលស្គាល់
២.អាហារពេលព្រឹកនិងភេសជ្ជៈ
៣. ឳកាសក្លាយជាសមាជិករបស់ សភាយុវពាណិជ្ជករកម្ពុជា សាខា ភ្នំពេញ និង ក្រុមប្រឹក្សាភិបាល។

សម្រាប់ព័ត៌មានបន្ថែម: ០២៨៦៧៧៩២៨
Telegram: https://t.me/+-cJ8al7B7rIwN2M1

To Top