អត្ថបទ

ក្រុមហ៊ុនហួវៃ​ Huawei បញ្ចេញគន្លឹះ ដើម្បីបំភ្លឺអនាគត នៅកម្មវិធី MWC

 [ទីក្រុងBarcelona​​ ប្រទេសអេស្ប៉ាញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២] នៅក្នុងកម្មវិធី MWC Barcelona ឆ្នាំនេះ ក្រុមហ៊ុនហួវៃ ជួបជាមួយប្រតិបត្តិករសកល ដៃគូឧស្សាហកម្ម និងអ្នកដឹកនាំគំនិតសំខាន់ៗ (KOLs) ដើម្បីចូលរួមពិភាក្សាលើប្រធានបទរួមមាន៖ ភាពជោគជ័យអាជីវកម្ម5G បច្ចេកវិទ្យាបៃតង (green technology) ការតភ្ជាប់+ព័ត៍មានវិទ្យា(IT) សម្រាប់ការលូតលាស់នៃអាជីវកម្មថ្មី ក៏ដូចជាផែនការនៃគន្លឹះអាជីវកម្មដោយផ្តោតលើគុណតម្លៃនៃអាជីវកម្មនិងសង្គម ក្នុងការបំភ្លឺអនាគតដ៏ភ្លឺស្វាងនៃសេដ្ឋកិច្ចឌីជីថល។

ស្តង់របស់ក្រុមហ៊ុនហួវៃ មានទីតាំងស្ថិតនៅក្នុងសាលទី១ របស់ MWC ត្រូវបានរចនាឡើងតាមបែប “DigiTelligent Forest” ដែលបង្ហាញអំពីបរិយាកាសដ៏ខៀវស្រងាត់ នៅក្នុងឧស្សាហកម្ម ICT ។​ ស្តង់ទាំងនេះបង្ហាញពីផលិតផលនិងដំណោះស្រាយទំនើបចុងក្រោយបំផុតរបស់ក្រុមហ៊ុនដូចជា​ បណ្តាញទូរស័ព្ទចល័ត gigabit (gigabit mobile networks) ​ បណ្តាញពពក (cloud-network “fast lines”) បណ្តាញគោលដៅអុបទិក(all-optical target networks) ការផ្លាស់ប្តូរ O&M និងឌីជីថល (digital and intelligent O&M transformation) និងដំណោះស្រាយអភិវឌ្ឍន៍បៃតងដ៏ឆ្លាតវៃ។ តាមរយៈការដាក់បង្ហាញនៅស្តង់នេះ ក្រុមហ៊ុនហួវៃបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះការធ្វើនវានុវត្តនភាព ដើម្បីបង្កើតគុណតម្លៃសម្រាប់អតិថិជន ក៏ដូចជាបំពេញទំនួលខុសត្រូវសង្គមរបស់ខ្លួនផងដែរ។

ស្តង់របស់ក្រុមហ៊ុនហួវៃ ស្ថិតនៅក្នុងសាលទី១ នៃMWC22 Barcelona

ផែនការនៃគន្លឹះអាជីវកម្មថ្មីៗរបស់ក្រុមហ៊ុន ហួវៃ បានផ្តល់ការគាំទ្រដល់អ្នកផ្គត់ផ្គង់សេវាបណ្តាញឌីជីថលនៅក្នុងឧស្សាហកម្ម ព្រោះក្រុមហ៊ុនបានដាក់ចេញនូវលទ្ធភាពសំខាន់ៗចំនួនប្រាំដែលប្រតិបត្តិករនឹងត្រូវអភិវឌ្ឍ ដើម្បីភាពជោគជ័យនៃអាជីវកម្មក្នុងទសវត្សខាងមុខនេះ ក្នុងនោះរួមមានការពង្រីកសេវាកម្ម នវានុវត្តនភាពប្រកបដោយប្រសិទ្ធភាព ការបង្កើនធនធាន ការប្រកួតប្រជែងលើគុណតម្លៃនិងការរួមចំណែកបម្រើដល់សង្គម។

ក្រុមហ៊ុនគាំទ្រដល់យុទ្ធសាស្រ្តអភិវឌ្ឍន៍បៃតងរបស់ប្រតិបត្តិករទាំងអស់។​ ជាមួយនឹងដំណោះស្រាយបៃតងដ៏ពេញលេញរបស់ខ្លួន រួមមានតំបន់បៃតង បណ្តាញបៃតងនិងប្រតិបត្តិការបៃតង ក្រុមហ៊ុនហួវៃ តម្រង់សំដៅក្នុងការជួយប្រតិបត្តិករ បង្កើនសមត្ថភាពបណ្តាញនិងកាត់បន្ថយការប្រើប្រាស់ថាមពលក្នុងមួយប៊ីតៗ ដើម្បីសម្រេចបាននូវ “ការប្រើប្រាស់ថាមពលវ៉ាត់តិច ប៉ុន្តែទទួលបានប៊ីតច្រើន More Bits, Less Watts” ។

ក្រុមហ៊ុនហួវៃ ធ្វើការជាមួយប្រតិបត្តិករនិងដៃគូនៅជុំវិញពិភពលោក ដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធ ICT ដ៏សាមញ្ញ បៃតង និងឆ្លាតវៃ ដែលអនុញ្ញាតឱ្យប្រតិបត្តិករដាក់ពង្រាយបណ្តាញ 5G ឈានមុខគេ។ លទ្ធផលតេស្តរបស់ភាគីទីបីបានបង្ហាញថាបណ្តាញបច្ចេកវិទ្យា 5G ដែលបានផ្តល់ដោយក្រុមហ៊ុន ហួវៃ សម្រាប់អតិថិជននៅក្នុងប្រទេសចំនួន១៣ រួមមាន៖ ប្រទេសស្វីស អាល្លឺម៉ង់ ហ្វាំងឡង់ ហូឡង់ កូរ៉េខាងត្បូង និងអារ៉ាប៊ីសាអូឌីតជាដើម សុទ្ធតែផ្តល់នូវបទពិសោធន៍ដ៏ល្អប្រសើរបំផុត។

ក្រុមហ៊ុនបានចុះហត្ថលេខាលើកិច្ចសន្យាច្រើនជាង ៣០០០ កុងត្រារួចមកហើយសម្រាប់កម្មវិធីឧស្សាហកម្ម 5G ដែលជាកន្លែងដែលពួកគេអាចសហការជាមួយប្រតិបត្តិករនិងដៃគូសហការមកពីឧស្សាហកម្មនានា ដើម្បីទទួលបាននូវបទពិសោធដ៏អស្ចារ្យនៅក្នុងកម្មវិធីឧស្សាហកម្មនេះ។ ក្រុមហ៊ុន ហួវៃ បាននិយាយថាខ្លួនចង់ជួយប្រតិបត្តិករឱ្យទទួលបានឱកាសថ្មីបន្ថែមទៀតពីឌីជីថលឧស្សាហកម្មដោយផ្តល់នូវដំណោះស្រាយនវានុវត្តនភាពXtoB ដែលរួមបញ្ចូលនូវបច្ចេកវិទ្យា5G, បន្ទាត់ឯកជនធានារ៉ាប់រង (premium private lines) បណ្តាញពពកឆ្លាតវៃ (intelligent cloud networks) មជ្ឈមណ្ឌលទិន្នន័យ( data centers) និងបច្ចេកវិទ្យា cloud ។

MWC22 Barcelona ដំណើរការចាប់ពីថ្ងៃទី២៨ កុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។ ក្រុមហ៊ុន​ហួវៃ​​ បានដាក់បង្ហាញនូវផលិតផលនិងដំណោះស្រាយរបស់ខ្លួននៅស្តង់ 1H50 ក្នុង Fira Gran Via Hall 1 ។ រួមគ្នាជាមួយប្រតិបត្តិករសកល អ្នកជំនាញឧស្សាហកម្ម និងមេដឹកនាំគំនិត យើងចូលរួមពិភាក្សានិងចែករំលែកទៅលើប្រធានបទដូចជា៖ និន្នាការឧស្សាហកម្ម គន្លឹះទៅអនាគត និងការអភិវឌ្ឍបៃតង ដើម្បីព្យាករណ៍មើលទៅចក្ខុវិស័យនៃបណ្តាញឌីជីថលនាពេលអនាគត។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://carrier.huawei.com/en/events/mwc2022

To Top