អត្ថបទ

ធនាគារ ហ្វីលីព និងក្រុមហ៊ុន មាស ប្រផឹធី ចុះអនុស្សរណៈយោគយល់គ្នា លើសេវាកម្មឥណទាន

" "

ភ្នំពេញ៖ ធនាគារ ហ្វីលីព ភីអិលស៊ី ដែលជាធនាគារពាណិជ្ជ ដែលមានម្ចាស់ភាគហ៊ុនសញ្ជាតិសិង្ហបុរី នៅថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២២ បានធ្វើការចុះអនុស្សរណៈយោគយល់គ្នា លើសេវាកម្មឥណទាន ជាមួយក្រុមហ៊ុន មាស ប្រផឹធី មេនេចម៉ិន ឯ.ក ដែលជាក្រុមហ៊ុនគ្រប់គ្រង អចលនទ្រព្យមួយនៅកម្ពុជា។

តាមរយៈកិច្ចសហការនេះ រាល់អាជីវករទាំងអស់​ ដែលមានចំណាប់អារម្មណ៍ ក្នុងការទិញទីតាំងស្តង់ ដែលស្ថិតនៅក្នុងផ្សារសហគមន៍ ហ្រ្គីនម៉ល និងផ្សារឃ្លាំងរំសេវថ្មី សែនសុខ ដែលមានទីតាំងនៅក្នុង (ជិតផ្សារទំនើប AEON II) ស្ថិតនៅខណ្ឌសែនសុខ នឹងអាចស្នើសុំ ឥណទានពីធនាគារ ហ្វីលីព ជាមួយនឹងអត្រាការប្រាក់ពិសេសផងដែរ។

" "

លោក ចាន់ ម៉ាច មានប្រសាសន៍បន្ថែមថា “បន្ថែមលើការផ្តល់ឥណទាន សម្រាប់អាជីវករគ្រប់រូប ធនាគារក៏មានផ្តល់នូវដំណោះស្រាយ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ រួមមានសេវាអេធីអឹម ដែលស្ថិតនៅក្នុងផ្សារសហគមន៍ ហ្រ្គីនម៉លសេវាទូទាត់ប្រាក់ តាមរយៈការស្កេនកូដ QR របស់ធនាគារ ហ្វីលីព សេវាផ្ទេរប្រាក់តាមរយៈប្រព័ន្ធបាគង សេវាកម្មផ្សេងៗទៀតជាច្រើន។”

" "

លោក សោម កែវម៉ាលីដា (អេនឌី) នាយកប្រតិបត្តិក្រុមហ៊ុន មាស ប្រផឹធី បានមានប្រសាសន៍ថា ក្រុមហ៊ុន មាស ប្រផឹធី ពិតជាមានសេចក្តីរីករាយខ្លាំងណាស់ ដែលបានចុះអនុស្សរណៈយោគយល់គ្នា លើសេវាឥណទានជាមួយ ធនាគារ ហ្វីលីព ក្នុងនោះដែរ ការសហការគ្នានេះគឺជាផ្នែកមួយដ៏សំខាន់ ក្នុងការជួយដល់បងប្អូន អាជីវករយើងខ្ញុំ ដើម្បីពង្រីកមុខរបរ ដើមទុន អោយកាន់តែមានភាពល្អប្រសើរឡើង។ ជាពិសេសអាជីវករ និងដៃគូអាជីវកម្មរបស់ក្រុមហ៊ុន មាស ប្រផឹធី ទាំងអស់ទទួលបានការលើកទឹកចិត្ត​ ទៅសេវាឥណទាននេះ យ៉ាងច្រើនផងដែរ។

អាជីវកររបស់ផ្សារសហគមន៍ ហ្រ្គីនម៉ល និងផ្សារឃ្លាំងរំសេវថ្មី សែនសុខ ដែលមានបំណង ស្នើសុំឥណទានពីធនាគារ ហ្វីលីព អាចធ្វើការទំនាក់ទំនង តាមរយៈបុគ្គលិករបស់ក្រុមហ៊ុន មាស ប្រផឹធី ០១២ ៧៥ ៧៨ ០៨/០១៥ ៧៥ ៧៨ ០៨ ឬធ្វើការទំនាក់ទំនងដោយផ្ទាល់ មកកាន់សេវាបម្រើអតិថិជន របស់ធនាគារ ហ្វីលីព តាមរយៈលេខទូរស័ព្ទ៖ ០៨៦ ៩៣០ ០០០/០៨៩ ៩៨៩ ៨១៨ (២៤/៧)៕

To Top