បាងកក៖ ការរៀបចំរចនាសម្ព័ន្ធក្នុងតំបន់ ក្រុមហ៊ុនអាកាសចរណ៍ ថៃវៀតចេតបានប្រកាស នូវជើងហោះហើរថ្មី ពីរាជធានីភ្នំពេញទៅទីក្រុងបាងកក ដែលជារាជធានីនៃប្រទេសថៃ ចាប់ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២២ នេះតទៅ។
លោក Woranate Laprabang ដែលជានាយកប្រតិបត្តិ នៅក្រុមហ៊ុនអាកាសចរណ៍ ថៃវៀតចេតបានមានប្រសាសន៍ថា “ពួកយើងពិតជារីករាយដែលបាន ភ្ជាប់ទំនាក់ទំនងរវាងប្រទេសថៃ និង ប្រទេសកម្ពុជា ហើយបានផ្តល់ឱកាសអោយ ប្រជាជនថៃបានហោះហើរ ទៅប្រទេសកម្ពុជា ក៏ដូចជាស្វាគមន៍អ្នកដំណើរនិងអ្នកជំនួញ នៃប្រទេសកម្ពុជាមកទស្សនា និងទទួលយកបទពិសោធន៍ ពីភាពស្រស់ស្អាតនៃប្រទេសថៃ បន្ទាប់ពីការរីករាលដាលពី ជម្ងឺទូទាំងសាកលអស់រយៈពេល យូរមកហើយ។
ជើងហោះហើរទៅកាន់គោលដៅ ប្រទេសទាំង២នេះ ក៏ជាចំណែកមួយដែលអាចជួយ អោយសេដ្ឋកិច្ចនៅក្នុងប្រទេសទាំង២ មានភាពប្រសើរឡើងវិញ និង ធ្វើអោយតម្រូវការនៃការធ្វើដំណើរ តាមផ្លូវអាកាសមានការកើនឡើង ព្រមទាំងជំរុញអោយមានមាន ទំនាក់ទនងផ្នែកទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំង២ ផងដែរ ដើម្បីបញ្ជាក់ពីគោលដៅ ក្នុងការពង្រីកបណ្តាញទំនាក់ទំនង និងបំពេញតម្រូវការរបស់ភ្ញៀវទេសចរណ៍។
ជើងហោះហើរអន្តរជាតិថ្មីរវាង ភ្នំពេញ-បាងកក (សុវណ្ណភូមិ) នឹងដំណើរការ ១សប្តាហ៍ ៣ដង នៅរៀងរាល់ថ្ងៃច័ន្ទ ថ្ងៃពុធ និង ថ្ងៃសុក្រ ជាមួយនឹងរយៈពេលហោះហើរ ១ម៉ោង១០នាទី។ អ្នកអាចស្វែងរកកាលវិភាគហោះហើរ ក្នុងរូបខាងក្រោម៖
លើសពីនេះទៅទៀត ជើងហោះហើរថ្មី ពីរាជធានីភ្នំពេញទៅទីក្រុងបាងកក រួមជាមួយនឹងបណ្តាញរបស់ក្រុមហ៊ុន ថៃ វៀតចេត បានបន្ថែមកាលវិភាគជើងហោះហើររវាង បាងកក-ហូជីមិញ សរុបរហូតទៅដល់៦ដងក្នុង ១សប្តាហ៍ ដើម្បីផ្តល់ជូននូវជម្រើសដ៏ល្អបំផុត ដល់ភ្ញៀវក្នុងប្រទេសទាំង២នេះ។ ក្នុងរយៈពេលខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត សង្ឃឹមថា នឹងអាចពង្រីក និងបន្ថែមបណ្តាញជើងហោះហើរ អន្តរជាតិរបស់ខ្លួន ទៅកាន់គោលដៅជាច្រើនបន្ថែមទៀត ជាពិសេសនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិច ដូចជា ប្រទេសវៀតណាម ប្រទេសសិង្ហបុរី កោះតៃវ៉ាន់។ល។
ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត មានយន្តហោះសម្រាប់ដឹកអ្នកដំណើររហូតទៅដល់ ១៦ គ្រឿង ដែលក្នុងនោះមាន Airbus A320-200 ចំនួន ១០ គ្រឿង, Airbus A321-200 ចំនួន ៦ គ្រឿង ជាមួយនឹង ភាគរយនៃអាត្រាការអនុវត្តទាន់ពេលវេលា (OTP) រហូតដល់ ៩៧.២៩% ភាពជឿជាក់នៃបច្ចេកទេស ៩៩.៧៣% និង មានអ្នកដំណើរសរុបជិត ១១ លាននាក់ បន្ថែមជាមួយនឹងការបន្តពង្រីកបណ្តាញរបស់ខ្លួន ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីត១៩ បានធ្វើអោយក្រុមហ៊ុន ថៃ វៀតចេត ជោគជ័យដោយទទួលបានពានរង្វាន់ជា “ក្រុមហ៊ុនដឹកអ្នកដំណើរមានតម្លៃទាប ដែលរីកលូតលាស់លឿនបំផុតប្រចាំឆ្នាំ” (The Fastest Growing Low-cost Carrier of the 2020) ពីទស្សនាវត្ដី Global Business Outlook 2020។ ក្រុមហ៊ុន ថៃ វៀតចេត ក៏បានទទួលពានរង្វាន់ជាក្រុមហ៊ុនអាកាសចរណ៍ ដែលមានបាហុនិការរួសរាយ រាក់ទាក់ជាងគេ (Most Passenger-Friendly Cabin Crew – 2021) ពីទស្សនាវដ្ដី International Finance ដោយសង្កត់ធ្ងន់លើជំហររបស់ខ្លួនជា “ក្រុមហ៊ុនអាកាសចរណ៍នៃបដិសណ្ឋារកិច្ច” ដោយពង្រឹងតម្លៃស្នូលនៃ មិត្តភាព និង ភាពសប្បាយរីករាយ រួមជាមួយនឹង សុវត្ថិភាព ពេលវេលា និង តម្លៃសមរម្យ។
ទីក្រុងភ្នំពេញគឺជារាជធានីនៃប្រទេសកម្ពុជា ដែលពោរពេញទៅដោយទេសភាព ដ៏ស្រស់ស្អាតជាច្រើន និង កន្លែងទេសចរណ៍បែបប្រវត្តិសាស្ត្រ មានដូចជា ព្រះបរមរាជវាំងដ៍អស្ចារ្យ សារមន្ទីជាតិដែលជាកន្លែងថែរក្សា និង ប្រមូលផ្តុំសិល្បៈគ្រប់ទម្រង់របស់ខ្មែរ និងរូបចម្លាក់ច្រើនជាងគេលើសកលលោក រួមទាំងមានសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែងផងដែរ។ ចំណែកឯទីក្រុងបាំងកកវិញ មានទេសភាពដ៏ស្រស់ស្អាត របស់ទូកទេសចរណ៍ នៅតាមដងទន្លេ ចៅ ប្រាយ៉ា ព្រះបរមមហារាជវាំងដ៏ស្អាតអស្ចារ្យ និងមានផ្សាររាត្រីអ៊ូរអរជាច្រើន។
ក្រុមហ៊ុន ថៃ វៀតចេត បានបង្កើតឡើងក្នុងឆ្នាំ២០១៤ ហើយបានសហការជាមួយក្រុមហ៊ុន វៀតចេត អ៊ែរ ដើម្បីពង្រីកបណ្តាញហោះហើររបស់ខ្លួន និងផ្តល់ឱកាសកាន់តែច្រើន សម្រាប់អ្នកធ្វើដំណើរទៅកាន់ប្រទេសថៃ និងប្រទេសជាច្រើនទៀតប្រកបដោយ សេវាកម្មរួសរាយរាក់ទាក់ និងសប្បាយរីករាយ។ ដោយផ្តោតលើសមត្ថភាពគ្រប់គ្រងការចំណាយ ប្រតិបត្តិការដែលប្រកបដោយប្រសិទ្ធភាព និងការអនុវត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ យើងអាចផ្តល់ជូននូវការ ហោះហើរដោយសន្សំសំចៃ និងតម្លៃដែលអាចផ្លាស់ប្ដូរទៅតាមកាលទេសៈ ព្រមទាំងសេវាកម្មជាច្រើនទៀត ដើម្បីសម្របតាមតម្រូវការរបស់អតិថិជន។
ថៃ វៀតចេត ទទួលបានពានរង្វាន់ ក្រុមហ៊ុនដឹកអ្នកដំណើរដែលមានតម្លៃទាប និងរីកលូតលាស់លឿនបំផុតនៃឆ្នាំ២០២០ ដោយទស្សនាវដ្តី Global Business Outlook។ ក្រុមហ៊ុនកំពុងបន្តពង្រីកបណ្តាញហោះហើរ របស់ខ្លួនទាំងក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាពង្រីកងារជាក្រុមហ៊ុន ក្មេងជាងគេដែលមានយន្តហោះទំនើបៗ ដោយមានយន្តហោះ Airbus A320 និង A321។ ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត ក៏បានទទួលពានរង្វាន់ ជាក្រុមហ៊ុនអាកាសចរណ៍ ដែលមានបាហុនិការរួសរាយ រាក់ទាក់ជាងគេ ពីទស្សនាវដ្ដី International Finance ដោយសង្កត់ធ្ងន់លើជំហររបស់ខ្លួនជា “ក្រុមហ៊ុនអាកាសចរណ៍នៃបដិសណ្ឋារកិច្ច” ដោយពង្រឹងតម្លៃស្នូលនៃ មិត្តភាព និងភាពសប្បាយរីករាយ រួមជាមួយនឹង សុវត្ថិភាព ពេលវេលា និង តម្លៃសមរម្យ។
បច្ចុប្បន្នក្រុមហ៊ុន ថៃ វៀតចេត ប្រទេសថៃបានប្រតិបត្តិការជើងហោះហើរក្នុងស្រុកចំនួន ១៤ ជើង ក្នុងនោះរួមមានជើងហោះហើរពីទីក្រុងបាងកក (សុវណ្ណភូមិ) ទៅ ឈៀងម៉ៃ ឈៀងរ៉ៃ ភូកេត ក្រាប៊ី អ៊ូដនថានី ហាតយ៉ៃ ខនខេន ណាខនស៊ី ថាម៉ារ៉ាត់ អ៊ូបន់ រ៉ាត់ឆាថានី និង ស៊ូរ៉ាត់ ថានី។ ចំណែកឯជើងហោះហើរឆ្លងតំបន់មាន ពីភូកេតទៅឈៀងរ៉ៃ ឈៀងម៉ៃ និង អ៊ូដុន ថានី រួមទាំងជើងហោះហើរត្រង់ពី ហាត់យ៉ៃ ទៅ ឈៀងរ៉ៃ ផងដែរ។
ក្រុមហ៊ុនក៏កំពុងតែពង្រីកបណ្តាញហោះហើរអន្តរជាតិរបស់ខ្លួនយ៉ាងសកម្មទៅកាន់គោលដៅជាច្រើននៅទូទាំងអាស៊ីប៉ាស៊ីហ្វិក ដោយភ្ជាប់ប្រទេសថៃជាមួយ វៀតណាម តៃវ៉ាន់ សិង្ហបុរី និងគោលដៅកំពូលផ្សេងទៀតនៅក្នុងតំបន់។ សម្រាប់ពត៌មានបន្ថែម www.vietjetair.com ៕