អត្ថបទ

ត្រឡប់មកវិញហើយ ជាមួយកម្មវិធី Flash Sales របស់អ័រគីដេ ទទួលបានការបញ្ចុះតម្លៃ រហូតដល់១១%++ !

ភ្នំពេញ៖ ​អ្វីដែលលោកអ្នកទន្ទឹមរង់ចាំ នឹងមកដល់ក្នុងពេលឆាប់ៗនេះ នោះគឺ កម្មវិធី Flash Sales របស់ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន ជាមួយនឹងការផ្តល់ជូនយ៉ាងអស្ចារ្យសម្រាប់គម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ និងគម្រោងអ័រគីដេ ដឹពោធិ៍ចិនតុង ដែលមានត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះគឺចាប់ពីថ្ងៃទី ១៨-១៩-២០ ខែមីនា ឆ្នាំ២០២២។  

សម្រាប់កម្មវិធី Flash Sales នេះផងដែរ អតិថិជនទាំងអស់អាចទទួលបានការបញ្ចុះតម្លៃរហូតដល់ទៅ ១១% បូកនឹងរង្វាន់ផ្សេងៗបន្ថែមទៀតផងដែរ ដែលមានឱកាសចំណេញរហូតដល់ ១៤០,០០០ ដុល្លារ សម្រាប់គ្រប់ប្រភេទគេហដ្ឋានទាំងអស់ដែលមានក្នុងគម្រោងដូចជា៖ វីឡាទោល(ខ្នាតតូច-ធំ) – វីឡាភ្លោះ – វីឡាកូនកាត់ ផ្ទះប្រកបអាជីវកម្មហ្ស៊បហោសន៍ – អគារពាណិជ្ជកម្ម- និង ដីឡូត៍ គ្រប់ប្រភេទសមស្របទៅតាមតម្រូវការរបស់អតិថិជន។

ក្រៅពីនោះ អតិថិជន ក៏អាចមានជម្រើសក្នុងការបង់ប្រាក់ត្រឹមតែ ១០% នឹងអាចចូលរស់នៅបានភ្លាមៗសម្រាប់ប្រភេទ វីឡាភ្លោះផ្លាមឺរៀហ្គ្រែន – វីឡាភ្លោះ សាគូរ៉ាហ្គ្រែន – និងវីឡាកូនកាត់រត្ថិកា របស់ក្នុងគម្រោង ដឹប៊ូតានិចស៊ីធី ផងដែរ។

ប្រញ៉ាប់ឡើង ! ការផ្តល់ជូននេះ មានត្រឹមតែរយះពេល ៣ថ្ងៃនេះតែប៉ុណ្ណោះ ! កុំអោយឱកាសដ៏កម្រនេះកន្លងផុតទៅអោយសោះ !

សម្រាប់ព័ត៌មានលម្អិត អតិថិជនក៏អាចអញ្ជើញទៅទស្សនាផ្ទាល់ និងសាកសួរព័ត៌មាន នៅគម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ ៦អា សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ធ្វើដំណើរត្រឹមតែជាង ៧គ.មប៉ុណ្ណោះពីស្ពានជ្រោយចង្វារ រួចបត់ស្តាំតាមស្តុំអ័រគីដេ ឬ ទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 076 879 9999 – 085​ 388 388 – 095 277 277 – 098 733 333 ឬហ្វេសប៊ុកផេក https://www.facebook.com/orkide.development

To Top