អត្ថបទ

អ្នកកាសែតខ្មែរមួយរូប មកពីខេត្តព្រៃវែង លោក ហៃ ស៊ីណា ទទួលបានគ្រឿងឥស្សរិយយស មុនីសោភ័ណ្ឌ ថ្នាក់ធិបឌិន្ឌ

ព្រៃវែង៖ អ្នកកាសែតខ្មែរមួយរូប មានស្រុកកំណើត នៅភូមិនដូនដោក ឃុំជាច ស្រុកកំចាយមារខេត្តព្រៃវែង លោក ហៃ ស៊ីណា ទទួលបានគ្រឿងឥស្សរិយយស មុនីសោភ័ណ្ឌ ថ្នាក់ធិបឌិន្ឌ កាលពីខែមីនា ឆ្នាំ២០២២។

ពិធីបំពាក់គ្រឿងឥស្សរិយយសនេះធ្វើឡើង ក្នុងពិធីអបអរសាទរសមិទ្ធផលថ្មីៗលើវិស័យពុទ្ធិចក្រក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក ឆ្លងព្រះវិហារនិងសមិទ្ធផលនានា ក្នុងវត្តដូនដោកខាងលិច ស្ថិតក្នុងភូមិដូនដោក ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ។

ការបំពាក់គ្រឿងឥស្សរិយសមុន្នីសោភ័ថ្នាក់ធិបឌិន្ឌ ត្រូវបានលោក ហៃ ស៊ីណា បានបញ្ជាក់ថា នៅស្រុកកំណើតលោកស្ថិតក្នុងភូមិនដូនដោក ឃុំជាច ស្រុកកំចាយមារ ដើមឡើយ ការកសាងវត្តតាំងពីឆ្នាំ១៩៩៧ មកជួបការលំបាកខ្លាំង ដល់សព្វថ្ងៃនេះ មានព្រះគ្រូចៅអធិការវត្តរហូតដល់៩ អង្គហើយ ដែលបានគង់នៅវត្តនេះ ដើម្បីសិក្សារៀនសូត្រជាបន្តបន្ទាប់។

លោកបានរំលឹកទៀតថា ទើបតែព្រះចៅអធិការអង្គទី៩ គឺព្រះតេជគុណ ឃុត កែវមុន្នី រួមនិងពុទ្ធបរិសទ្ធ អាចារ្យ គណកម្មការវត្ត ទេ ដែលសម្រេចបានសមិទ្ធផលព្រះវិហារនេះឡើង ហើយអ្វីជាពិសេស នោះគឺ ឯកឧត្តម វង សូត្រ និងលោកជំទាវ តែម្តងបានជួយកសាងយ៉ាងច្រើននៅភូមិដូនដោក និងឃុំជាចនេះ។

លោក ហៃ ស៊ីណា បានបន្ថែមថា« ដោយចង់រួមចំណែកសម្រាប់ស្រុកកំណើតខ្ញុំនៅភូមិដូនដោកនេះ ក៏បានចំណាយថវិកា បន្តិចបន្ទួចចូលរួមកសាងព្រះវិហារនេះ ជាមួយនិងបងសម្បុរសជនជាមិត្តភក្តី ថ្នាក់ដឹកនាំ ជិតឆ្ងាយជាច្រើនទៀតបានរួមគ្នា ជាធ្លុងមួយ ទើបរហូតមកពេលនេះ យើងសម្រេចបានព្រះវិហារមួយដ៏ស្រស់ស្អាត សម្រាប់ពុទ្ធបរិសទ្ធក្នុងភូមិនិងប្រជាជន»។

ព្រះវិហារវត្តដូនដោក ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែងនេះ បានចំណាយថវិកាសាងសង់សរុបប្រមាណ ៨៤៤លានរៀល ហើយវត្តដូនដោកនេះ ក្រោមការដឹកនាំដោយព្រះតេជគុណ ឃុត កែវមុន្នី ព្រះចៅអធិការ ទើបអ្វីៗសម្រេចបានជោគជ័យនៅថ្ងៃនេះ៕

To Top