អត្ថបទ

ទទួលយកបទពិសោធន៍​ លេងហ្គេមដ៏អស្ចារ្យ ជាមួយគម្រោង Playgame Unlimited ថ្មី ជាមួយទិន្នន័យឥតកំណត់ ពីសែលកាត!

សែលកាត បន្តដាក់ដំណើរការសេវាកម្ម កញ្ចប់ទិន្នន័យ Playgame Unlimited សម្រាប់បណ្តាអ្នកចូលចិត្តលេងហ្គេម បន្ទាប់ពីការបើកដំណើរការ ព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងភាពជាដៃគូ​សហការជាមួយ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បើកការប្រកួតថ្នាក់ជាតិ ដំណើរឆ្នោះទៅកាន់ស៊ីហ្គេម សម្រាប់ចួលរួមការប្រកួតស៊ីហ្គេម លើកទី ៣១ ខាងមុខនេះ។

សេវាកម្ម Playgame Unlimited ដែលត្រូវបានដាក់ឱ្យដំណើរការ ក្នុងឆ្នាំ 2020 គឺជាកញ្ចប់ទិន្នន័យលេងហ្គេម និងសេវាកម្មប្រព័ន្ធអេកូសម្រាប់បណ្តា អ្នកចូលចិត្តលេងហ្គេមទាំងអស់ ដោយមិនគិតពីអាយុ ទីតាំង ឬប្រភេទស៊ីមដែលពួកគេប្រើ។ វេទិកានេះភ្ជាប់មកជាមួយ នូវការចូលប្រើប្រាស់គម្រោង ដែលមាន game store សម្រាប់បំពេញតម្រូវការ របស់បណ្តាអ្នកចូលចិត្តលេងហ្គេម រូបិយប័ណ្ណសម្រាប់លេងហ្គេម – PlayCoins ក៏ដូចជាព័ត៌មានការប្រកួត បច្ចុប្បន្នភាព និងការចុះឈ្មោះចូលប្រើប្រាស់។

អ្វីដែលពិសេសសម្រាប់វេទិកា Playgame Unlimited គឺជាកញ្ចប់ទិន្នន័យ Playgame Unlimited ដែលផ្តល់ជូននូវទិន្នន័យ លេងហ្គេមឥតកំណត់ ចំពោះវិញ្ញាសាហ្គេម ដ៏ធំបំផុតមួយចំនួន នៅក្នុងពិភពលោក។ ដំបូងរួមមានវិញ្ញាសា PUBGM, MLBB និង RoS ដែលកញ្ចប់នេះ ត្រូវបានធ្វើកំនែចុងក្រោយ និងដាក់ដំណើរការ​កាលពីចុងឆ្នាំមុន ដើម្បីរួមបញ្ចូលហ្គេម Garena Free Fire ដែលអនុញ្ញាតឱ្យអ្នកលេងហ្គេម មានទិន្នន័យលេងហ្គេមឥតកំណត់ លើហ្គេមជាច្រើនទៀត នៅក្នុងគម្រោងតែមួយ នៃការផ្តល់ជូនទិន្នន័យលេងហ្គេម ឥតកំណត់ 4-in-1។

ថ្ងៃនេះគម្រោង Playgame Unlimited បានធ្វើបច្ចុប្បន្នភាពមួយផ្សេងទៀត ដោយបង្កើនការផ្តល់ជូនរបស់វាពី 4-in-1 ទៅជា 5-in-1 ជាមួយនឹងការបន្ថែម វិញ្ញាសាហ្គេម Bullet Angel។ Bullet Angel គឺជាហ្គេមទូរស័ព្ទ FPS ដ៏ទំនើបនិងទាន់សម័យបង្កើតឡើង ដោយអ្នកអភិវឌ្ឍន៍ហ្គេម Xshot។ ដើមឡើយបានបើកដំណើរការ ជាហ្គេមកុំព្យូទ័រ វាទទួលបានការគាំទ្រយ៉ាងខ្លាំង នៅក្នុងតំបន់អាស៊ីអាគ្នេយ៏ ហើយសហគមន៍អ្នកលេងហ្គេមនេះ ក៏កំពុងកើនឡើងនៅក្នុង ប្រទេសកម្ពុជាផងដែរ។

នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត លោក Simon Perkins មានប្រសាសន៍ថា៖ “ការយល់ដឹង និងការចាប់អារម្មណ៍ ចំពោះហ្គេមទូរស័ព្ទប្រភេទនេះ បានកំពុងស្ថិតក្នុង និន្នាការកើនឡើង នៅក្នុងប្រទេសកម្ពុជា ហើយនេះ​ គឺជាការផ្តាច់ជ្ញាចិត្តរបស់យើង ក្នុងការបន្តជំរុញកំណើននោះ និងបំពេញតម្រូវការ របស់អ្នកប្រើប្រាស់ ដែលកំពុងកើនឡើង។ ទិន្នន័យគឺជាកម្លាំងជំរុញ នៃហ្គេមទូរស័ព្ទប្រភេទនេះ ហើយនេះជាមូលហេតុ ដែលយើងនៅតែបន្តធ្វើការ កែលម្អនូវកញ្ចប់ Playgame Unlimited របស់យើងឱ្យកាន់តែប្រសើរឡើង ជាមួយនឹងវិញ្ញាសាហ្គេមបន្ថែមទៀត នៅក្នុងការផ្តល់ជូនទិន្នន័យឥតកំណត់ ដែលធ្វើឱ្យបណ្តាអ្នកលេងហ្គេម ទទួលបានការផ្តល់ជូន កាន់តែពិសេស»។

គម្រោង Playgame Unlimited 5-in-1 ថ្មីគឺមានតម្លៃទាបត្រឹមតែ $1/សប្តាហ៍ ដែលភ្ជាប់មកជាមួយ 210 នាទីសម្រាប់តេ និង 210 សារក្នុងប្រព័ន្ធ ទិន្នន័យបន្ថែម 5GB សម្រាប់លេងអ៊ីនធើណិត លើសពីនេះទៅទៀត ថែមទាំងអាចលេងហ្គេម ឥតកំណត់ដូចជា PUBGM, MLBB, RoS, FreeFire និង Bullet Angel។

ការចុះឈ្មោះចូលទៅកាន់គេហទំព័រ Playgame Unlimited បើកសម្រាប់អ្នកចូលចិត្ត លេងហ្គេមទាំងអស់ ដោយមិនគិតពីប្រភេទស៊ីម ដែលកំពុងប្រើប្រាស់។ បណ្តាអ្នកចូលចិត្តលេងហ្គេមទាំងអស់ អាចចូលមើលព័ត៌មានការប្រកួត បច្ចុប្បន្នភាព និងការចុះឈ្មោះ ក៏ដូចជាទិញរូបិយប័ណ្ណ សម្រាប់លេងហ្គេម ទិញ Items ផ្សេងៗនៅក្នុងហ្គេម និងថែមទាំងអាចទទួលបាន កាដូផ្សេងទៀត បើទោះបីជាពួកគាត់ មិនបានប្រើស៊ីមសែលកាត ឬភ្ជាប់គម្រោងណាមួយក៏ដោយ។ Playgame Unlimited Shop មានការផ្តល់ជូនដូចជា PUBGM UC, RoS Diamonds, Garena Shells, Steam, Play Station Credit, Xbox Gift Cards, Nintendo eShop Gift Cards, Google Play Gift Cards, Apple Gift Cards, Netflix Gift Cards, Spotify Gift Cards, Amazon Gift cards, Roblox Gift Cards និងកាដូជាច្រើនទៀត។

សែលកាត បានចូលរួមចំនែកគាំទ្រ ប្រភេទកីឡាអេឡិចត្រូនិកក្នុងឆ្នាំ 2019 ក្នុងគោលបំណងផ្តល់ជូន សេវាកម្ម និងគាំទ្រដល់វិស័យនេះ ដែលនៅមានភាពចន្លោះ ប្រហោងនៅឡើយ។ ចាប់តាំងពីពេលនោះមក សែលកាត បានប្រកាសពីគំនិតផ្តួចផ្តើមថ្មីៗរបស់ខ្លួន ជាច្រើននៅលើទីផ្សារ ដែលបានពន្លឿនកំណើន នៃកីឡាប្រភេទនេះ និងការរីកចម្រើនរបស់សហគមន៍ រួមជាមួយនឹងភាពជាដៃគូ ផ្តាច់មុខរបស់ខ្លួន ជាមួយសហព័ន្ធកីឡា អេឡិចត្រូនិកកម្ពុជា៕

To Top