ទឹកក្រូចអាយស៍ IZE កំប៉ុងថ្មីតម្លៃ១០០០រៀល ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទើបតែបានដាក់លក់ជាផ្លូវការ នាពេលថ្មីៗនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់យុវវ័យដែលចូលរួម ក្នុងកម្មវិធីបុណ្យភូមិនៅឯ Factory ភ្នំពេញចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី៣ ខែមេសា កន្លងមកនេះ។

គ្រាន់តែឃើញទំហំកំប៉ុងថ្មី របស់ទឹកក្រូចអាយស៍ IZE ភ្លាម មានយុវវ័យជាច្រើនចាប់អារម្មណ៍ និងពេញចិត្តជាខ្លាំង ពិសេសសប្បាយចិត្ត ជាមួយនឹងតម្លៃដ៏ទាក់ទាញ ដែលក្រុមហ៊ុនផ្តល់ជូន។
ក្រៅពីនេះ យុវវ័យក៏បានចូលរួមលេងហ្គេម បង្វិលកងយករង្វាន់ពិសេសៗពីទឹកក្រូចអាយ៍ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺការសម្រុកទិញទឹកក្រូចអាយស៍ IZE កំប៉ុងថ្មីយ៉ាងច្រើនកុះករលើស ពីការរំពឹងទុករបស់ក្រុមហ៊ុន។
នេះគឺបញ្ជាក់អំពីការគាំទ្រ និងពេញចិត្តកាន់តែខ្លាំងពីយុវវ័យ មកលើទឹកក្រូចអាយស៍ IZE ដែលតែងផ្តល់ភាពរីករាយ និងឡូយ កាលីបជូនដល់អតិថិជនជានិច្ច។
ពិសាទឹកក្រូចអាយស៍ IZE ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ សប្បាយរីករាយ និងឡូយ កាលីបគ្រប់ពេល៕
ទឹកក្រូចអាយស៍ IZE WHAT THE FUN!








Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
