អត្ថបទ

ពេលចេញលេង «តោះដល់ម៉ោងផឹក IZE» បញ្ចេញស្តាយឡូយកាលីប ជាមួយមិត្តភក្តិ

«តោះដល់ម៉ោងផឹក IZE» រំលឹកពេលវេលាចេញលេង នៅម៉ោង១០ព្រឹក និងម៉ោង ២ រសៀល។ ពេលវេលាចេញលេង កាន់តែសប្បាយ ព្រោះមានទឹកក្រូច អាយស៍ IZE នៅក្បែរអ្នក។

ម៉ោងចេញលេង គឺជាពេលវេលាដ៏សប្បាយរីករាយ សម្រាប់សិស្សានុសិស្សគ្រប់រូប ក្នុងការលំហែអារម្មណ៍ លេងហ្គេមកម្សាន្ត ពិសេសញុំាអាហារឆ្ងាញ់ៗ និងទឹកក្រូច អាយស៍ IZE ជាមួយមិត្តភក្តិ ក្រោយប្រឹងប្រែងស្តាប់លោកគ្រូ អ្នកគ្រូបង្រៀន អស់ជាច្រើនម៉ោង នេះគឺជាទិដ្ឋភាពដែលមាន ក្នុងស្ពតពាណិជ្ជកម្មថ្មី របស់ទឹកក្រូច អាយស៍ IZE ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ។

ពេលដល់ម៉ោង១០ព្រឹកភ្លាម កណ្តឹងចាប់ផ្តើមរោទិ៍ សិស្សនាំគ្នាបិទសៀវភៅ រត់ទៅជួបមិត្តភក្តិ ឬឯដៃស្រវ៉ាចាប់កាន់កំប៉ុង និងដបទឹកក្រូច អាយស៍ IZE រួចញុំាអាហារឆ្ងាញ់ៗ បន្ទាប់មកបញ្ចេញក្បាច់រាំ ដ៏ឡូយកាលីបរៀងៗខ្លួន ជាមួយនឹងឯកសណ្ឋាន យ៉ាងស្រស់ស្អាត។

លុះដល់ម៉ោង ២រសៀល កណ្តឹងក៏ចាប់ផ្តើមរោទិ៍ម្តងទៀត ពេលវេលាសប្បាយរីករាយ ក៏បានមកដល់ម្តងទៀត ហើយក៏ដល់ម៉ោងផឹក IZE ផងដែរ។ ទស្សនាស្ពតពាណិជ្ជកម្មថ្មី របស់ទឹកក្រូច អាយស៍ IZE ដើម្បីដឹងកាន់តែច្បាស់។ ទឹកក្រូច អាយស៍ IZE និមិត្តរូបនៃភាពស្រស់ស្រាយ សប្បាយ ឡូយកាលីប! WHAT THE FUN!


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top