អត្ថបទ

ពិធីសម្ពោធផ្ទះគំរូ និងបើកលក់ប្លុកថ្មីរបស់បុរី ទីលាង ដង្កោ ហ្រ្គីនផាក ទទួលបានការគាំទ្រយ៉ាងខ្លាំង ហើយក្លាយជាមុខព្រួញដ៏សំខាន់ សម្រាប់ម្ចាស់អាជីវកម្ម និងការរស់នៅ

សកម្មភាពក្នុងថ្ងៃសម្ពោធ បុរីទីលាង ដង្កោហ្រ្គីនផាក ក្នុងឱកាសដ៏វិសេសវិសាល នៃកម្មវិធីសម្ពោធផ្ទះគំរូ និងបើកលក់ប្លុកថ្មី របស់បុរី ទីលាង ដង្កោ ហ្រ្គីនផាក កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ លោកបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាទីប្រឹក្សា គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្ពោធឱ្យដាក់លក់ជាផ្លូវការ ឃើញថាទទួលបានការគាំទ្រខ្លាំង ពីសំណាក់អតិថិជន ដែលអញ្ជើញចូលរួមកម្មវិធី យ៉ាងច្រើនកុះករចាប់តាំងពី ចាប់ផ្ដើមកម្មវិធី រហូតដល់កម្មវិធីបានបញ្ចប់ជាស្ថាពរ។

លោក ម៉ែន មនោ នាយកគ្រប់គ្រងទូទៅនៃបុរី ទីលាង

តាមប្រសាសន៍របស់ លោក ម៉ែន មនោ នាយកគ្រប់គ្រងទូទៅ បានលើកឡើងថា បុរី ទីលាង ដង្កោ ហ្រ្គីនផាក ដែលមានទីតាំងស្ថិតនៅលើផ្លូវព្រៃស ភូមិព្រៃវែងខាងកើត ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចាប់ផ្ដើមកសាងឡើង​ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅលើផ្ទៃដី ២៥ ហិចតា ដែលធំជាងគម្រោងនានា នៅក្នុងតំបន់ជាមួយគ្នានេះ គិតចាប់ពី ថ្ងៃសាងសង់ មកដល់ពេលបច្ចុប្បន្ននេះ បុរី ទីលាង មានអាយុកាល១ឆ្នាំជាងហើយ។ ជាគម្រោងដែលមានទីតាំងល្អ បរិយាកាសស្រស់ស្រាយ លើផ្ទៃដីគ្រប់ដណ្ដប់ដោយសួនបៃតង ដែលធ្វើឱ្យការរស់នៅ ប្រកបដោយបរិយាកាសបរិសុទ្ធ និងជាគម្រោងអភិវឌ្ឍ លំនៅដ្ឋានច្រើនប្រភេទមានដូចជា៖ វីឡាទោល, វីឡាភ្លោះ, វីឡាកុូនកាត់ និង ផ្ទះអាជីវកម្ម ជាដើម។
លើសពីនេះទៅទៀត បុរី ទីលាង ជាទីតាំងដែលព័ទ្ធជុំវិញ ទៅដោយតំបន់សក្តានុពលធំៗ និងជាមុខព្រួញដ៍សំខាន់ សម្រាប់ម្ចាស់អាជីវកម្ម និងការស់នៅរួមមានតំបន់៖

• ផ្លូវជាតិលេខ២ និង លេខ៣ ដែលតភ្ជាប់ជាមួយខេត្តកណ្តាល ខេត្តកំពង់ស្ពឺ តាកែវ និង ខេត្តកំពត។
•ជាប់ក្រវ៉ាត់ក្រុងទី៣
•ក្បែរផ្លូវ ៦០ ម៉ែត
•ក្បែរគម្រោងផ្សារអ៉ីអន៣
•ព្រលានយន្តហោះថ្មី ដែលកំពុងសាងសង់
•ក្បែរស្តុបចម្ការដូង ។

លោកអគ្គនាយក បុរី ទីលាង

ឆ្លៀតឱកាសនេះដែរ លោកឧកញ៉ា ឡាង ទីលាង អគ្គនាយក បុរី ទីលាង បានថ្លែងអំណអរគុណ ដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលបានចូលរួម ក្នុងឱកាសដ៏ឧត្តុងឧត្ដម នៃពិធីសម្ពោធ និងបើកលក់ប្លុកថ្មីនៃបុរី ទីលាង យ៉ាងច្រើនកុះករ។

លោកឧកញ៉ា ក៏មានប្រសាសន៍បន្តទៀតថា ឆ្លងតាមរយៈបទពិសោធន៍ជាច្រើន លើវិស័យជំនួញ និងអាជីវកម្មក្នុងស្រុក និងការមើលឃើញពីភាពរីកចម្រើន លើវិស័យអចលនទ្រព្យនៅកម្ពុជា និងមានចក្ខុវិស័យ ចង់អភិវឌ្ឍសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ឱ្យកាន់តែមានភាពប្រសើរឡើង ក៏បានជម្រុញចិត្តឱ្យរូប លោកចាប់ផ្ដើមកសាងបុរី ទីលាង ឱ្យលេចរូបរាងឡើងក្នុងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។ ដើម្បីចូលរូមចំណែកមួយដ៏សំខាន់ ដល់ការកសាងសេដ្ឋកិច្ចជាតិ ផ្ដល់ការងារដល់ប្រជាជនខ្មែរ កែប្រែមុខមាត់ទឹកដីព្រៃស ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចធំជាងគេ និងដើម្បីប្រកួតប្រជែង លើទីផ្សារជាតិ និងអន្តរជាតិ ឱ្យកាន់តែមានភាពប្រសើរឡើង។

លើសពីនេះទៅទៀត បុរីទីលាង មានចក្ខុវិស័យចូលរួមចំណែក ផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ជៀសឆ្ងាយពីការធ្វើចំណាកស្រុក ទៅប្រទេសដទៃទៀត និងក្លាយជាក្រុមហ៊ុន អភិវឌ្ឍអចលនទ្រព្យធំជាងគេ និងល្អផ្ដាច់គេមួយនៅក្នុងស្រុក ដើម្បីលើកមុខមាត់ថ្មី ដល់កម្ពុជា។ គ្រប់ប្រភេទផ្ទះទាំងអស់ របស់បុរីទីលាង ត្រូវបានសាងសង់ឡើង គឺប្រកបដោយគុណភាពល្អ និងអនុលោមទៅតាមបទដ្ឋាន​នៃការសាងសង់យ៉ាងត្រឹមត្រូវ និងការយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយសោភ័ណភាព គុណភាព អមជាមួយនឹង សំណង់ហេដ្ឋារចនាសម្ព័ន្ធ មានសួនច្បារបៃតង ប្រកបដោយបរិយាកាសបរិសុទ្ធ សាលារៀននអន្តរជាតិ ផ្សារទំនើប អគារពាណិជ្ជកម្ម និងសន្តិសុខសុវត្ថិភាព ២៤ម៉ោង ដល់អ្នករស់នៅក្នុងបុរី ។

លោកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង

នាឱកាសនោះដែរ លោកបណ្ឌិត ស៊ាង ប៊ុនលាង​​ ក៏បានលើកឡើង ក្នុងពិធីសម្ពោធផ្ទះគំរូនេះថា បុរី ទីលាង ដង្កោ ហ្គ្រីនផាក ជាបុរីមួយឈានមុខគេ ក្នុងតំបន់ព្រៃស ស្ថិតនៅលើទឹកដី មានសក្ដានុពលខ្លាំង មានហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់ និងងាយស្រួល ដល់ការរស់នៅរបស់ប្រជាជន ជាពិសេសនោះគឺថា បុរី ទីលាង ស្ថិតក្នុងតំបន់ អចលនទ្រព្យឡើងថ្លៃឥតឈប់ឈរ ជារៀងរាល់ឆ្នាំ ជាឱកាសដ៏ល្អសម្រាប់ការរស់នៅ និងប្រកបអាជីវកម្មផងដែរ៕

សកម្មសកម្មភាពនានា ក្នុងការកម្មពិធីសម្ពោធផ្ទះគំរូ និងបើកលក់ប្លុកថ្មី

Facebook Page : https://web.facebook.com/BoreyTyLeang
Telegram Channel : https://t.me/boreytyleangdangkorgreenpark
ទតាំងការិយាល័យគម្រោង ៖ Google Map: https://lnkd.in/gRv2j-kQ
Contact : 061 35 7777

To Top