អត្ថបទ

កក្រើកនូវព្រឹត្តិការណ៍ដ៏អស្ចារ្យ បទពិសោធន៍ខុនដូដ៏ប្រណីត នៅកណ្តាលក្រុងភ្នំពេញ                  ​​ ​

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី11 ខែមិថុនា ឆ្នាំ2022 ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានរៀបចំនូវព្រឹត្តិការណ៍ថ្មីមួយទៀតគឺបទពិសោធន៍ខុនដូដ៏ប្រណីតនៅកណ្តាលក្រុងរបស់គម្រោង អ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម ដើម្បីផ្តល់នូវបទសោធន៍ថ្មីប្លែកដល់អតិថិជនទាំងអស់ពីរូបរាងនៃ អ័រគីដេ ខុនដូ ដ៏ស្រស់ស្អាតទំនើប ស៊ីវិល័យជំនាន់ថ្មី​ និងមានកន្លែងកម្សាន្តជាង 100 កន្លែង ពិសេសស្ថិតនៅទីតាំងដែលមានសក្តានុពលទាំងចរន្តសេដ្ឋកិច្ចខ្ពស់
កណ្តាលទីក្រុង នាថ្ងៃនោះផងដែរក៏មានការប្រគុំតន្ត្រីដោយមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗដូចជា៖ កញ្ញាទេព បូព្រឹក្ស លោកថេណា កញ្ញារ៉ូលីន កញ្ញាសាន្តកុសុមៈ និង Influencer ជាច្រើនរូបទៀត។

អ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម​ មាន 6 អគារ រូបរាងស្រស់ស្អាត អណ្តែតនៅលើវេហា រំលេចទៅភាពឆើតឆាយ ដោយសង្កត់ធ្ងន់លើធម្មជាតិ និងសុខុមាលភាព រីឯលក្ខណៈពិសេស អ័រគីដេ ខុនដូ មានកន្លែងកម្សាន្ត ជាង100 ​កន្លែងដូចជា៖ អាងហែលទឹកទំហំជាង 1 ហិចតា ប្រៀបដូចជាអាងហែលទឹកបែបរមណីដ្ឋាន ហើយអាងទឹក
ស្តង់ដារនៅលើពិភពលោក និងមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា និងមានសួនច្បារនៅលើអាកាស​ ដែលផ្តល់ភាពស្រស់ស្រាយជាមួយរុក្ខជាតិចំរុះ​ ជាពិសេសគយគន់ទេសភាពទីក្រុងបានគ្រប់ទិវា។ សួនច្បារជាន់ទី 3 ជាសួនច្បារដែលមានរុក្ខជាតិចំរុះ រួមជាមួយកន្លែងកម្សាន្តលាយឡំ ដែលផ្តល់បទពិសោធន៍ថ្មីប្លែកដល់លោកអ្នក។​ ចំណុចមួយទៀតនៃបរិក្ខាររ​បស់យើង​មាន បារពន្លិចទឹក ជាបរិបទថ្មីប្លែកប្រណីត ស្តាប់តន្ត្រីបណ្តើរ ហាលទឹកបណ្តើរ មានឆ្នេរសប្បនិមិត្ត អាងហែលទឹកសម្រាប់ក្មេងៗតូច និងរីករាយជាមួយអាហារ និងភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ផងដែរ គូរបញ្ជាក់ផងដែរថា គ្រប់អគារ ខុនដូ របស់អ័រគីដេ​ គឺមាននូវកន្លែងកម្សាន្តប្លែកជាច្រើនប្រភេទ ដើម្បីឆ្លើយតបទៅនឹងការរស់នៅប្រកបដោយបរិយាកាសស្រស់ស្រាយ។

លោកស្រី ឃេលី ជានាយិកាផ្នែកលក់ និងទីផ្សារ របស់ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានមានប្រសាសន៍ថា៖ “នេះគឺជាលើកទី២ហើយ ដែលក្រុមហ៊ុនអ័រគីដេ បានរៀបចំនូវកម្មវិធីនេះឡើង ដើម្បីផ្តល់ជូននូវបទពិសោធន៍នៃការរស់នៅជំនាន់ថ្មី ប្លែកស៊ីវិល័យ មានគ្រប់នៃគ្រឿងបរិក្ខារ កន្លែងកម្សាន្តជាច្រើននិងធំជាងគេក្នុងគម្រោងអគារខុនដូនៅកណ្តាលក្រុងភ្នំពេញ និងស្តង់ដារ​អន្តរជាតិ ប្រកបដោយបរិយាកាសស្រស់ស្រាយ និងបន្ធូរអារម្មណ៍សម្រាប់ការរស់នៅ និងការងារ។”ហើយលោកស្រីក៏បានបន្តថា៖ “នេះគឺជាសហគមន៍ដ៏ប្រណីតថ្មីមួយទៀតដោយរួមបញ្ចូលគ្នានូវភាពស្រស់ស្អាតនៃធម្មជាតិជាមួយនឹងភាពប្រណីតនៃអ័រគីដេ ខុនដូ លំដាប់អន្តរជាតិ សម្រាប់ក្រុមគ្រួសារ​ក្នុងការរស់នៅ និងការកម្សាន្តនានា។”

ក្រៅពីនេះ អ័រគីដេ ខុនដូ ក៏បានផ្តល់ជូននូវសេវាកម្មគ្រប់គ្រង ជាច្រើនប្រភេទ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់អតិថិជនដែលស្នាក់នៅខុនដូទាំងមូល ក្នុងការធានាបានការស្នាក់នៅប្រកបដោយគុណភាពខ្ពស់
ស្តង់ដារ។ ចំណុចពិសេសមួយទៀតរបស់ ខុនដូ អ័រគីដេ គីមានបុគ្គលិកប្រចាំការ 24 ម៉ោង គ្រប់អគារទាំងអស់នៃ អ័រគីដេ ខុនដូ។
កាន់តែពិសេសជាងនេះទៅទៀត​ លោកអ្នកក្លាយជាម្ចាស់ខុនដូដ៏ប្រណិតពី អ័រគីដេ ខុនដូ គ្រាន់តែ បង់ត្រឹមតែ 10% ប៉ុណ្ណោះ ចូលនៅភ្លាមៗ និងទទួលយកនូវបទពិសោធន៍ដ៏ប្រណីតពី អ័រគីដេ ខុនដូ។

សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 076 879 9999 – 085 388 388 – 095 277 277 – 098 733 333 ឬ ហ្វេសប៊ុកផេក https://www.facebook.com/orkide.development

To Top