អត្ថបទ

គូស្វាមីភរិយា រហូត១០៩គូ សំណាងខ្លាំង ឈ្នះប្រាក់លាន ពីស្រាបៀរ កម្ពុជា

ស្រាបៀរ កម្ពុជានៅយប់ថ្ងៃសៅរ៍បានរកឃើញ គូស្វាមីភរិយាថ្មីកំពូលសំណាង រហូតដល់ទៅ១០៩ គូឈ្នះរង្វាន់ប្រាក់សុទ្ធចំនួន ២០លានរៀល និង ១០លានរៀល ដែលមកពីខេត្តក្រុងជាច្រើនដូចជា បន្ទាយមានជ័យ សៀមរាប ព្រៃវែង ព្រះសីហនុ កំពង់ឆ្នាំង ស្វាយរៀង កំពង់ធំ កំពត ត្បូងឃ្មុំ ក្រចេះ កណ្តាល កំពង់ស្ពឺ ឧត្តរមានជ័យ កំពង់ចាម នៅក្នុងកម្មវិធីប្រគុំតន្ត្រី BREW THE BEAT CONCERT លើកញ្ចក់ទូរទស្សន៍ហង្សមាស។

ក្នុងអំឡុងពេល២ សប្តាហ៍ក្រោយការប្រកាសឈ្មោះ ខ្មែរ ប៊ែវើរីជីស នឹងធ្វើការទំនាក់ទំនងទៅកាន់អ្នកឈ្នះជាបន្តបន្ទាប់ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ឯកសារ និងលក្ខន្តិកៈក្នុងការទទួលរង្វាន់ មុននឹងប្រារព្ធពិធីប្រគល់រង្វាន់ជូនដល់អតិថិជនទាំងអស់។

បញ្ជីឈ្មោះអ្នកឈ្នះត្រូវបានចេញផ្សាយនៅលើទំព័រហ្វ៊េសប៊ុកស្រាបៀរ កម្ពុជាហើយ ដូច្នេះគូស្វាមីភរិយាដែលបានជាវស្រាបៀរ កម្ពុជាចាប់ពី២៥កេសឡើងទៅអាចពិនិត្យមើលក្រែងឃើញឈ្មោះរបស់ខ្លួន។

ផ្ទាំងពាណិជ្ជកម្ម

ចំពោះគូស្វាមីភរិយាមានឈ្មោះឈ្នះរង្វាន់ សូមលោកអ្នកធ្វើការត្រៀមឯកសាចាំបាច់ចំនួនប្រាំរួមមាន៖ ១) លិខិតអញ្ជើញអាពាហ៍ពិពាហ៍ (ឬធៀបការ) ២) លិខិតបញ្ជាក់អាពាហ៍ពិពាហ៍ ៣) រូបថតការ ៤) អត្តសញ្ញាណប័ណ្ណរបស់ស្វាមី និងភរិយា ៥) សន្លឹកឆ្នោតដែលត្រូវរង្វាន់ ដើម្បីអាចបើករង្វាន់ពីក្រុមហ៊ុន។

គួរបញ្ជាក់ថា កម្មវិធីនេះផ្តល់ជូនសម្រាប់តែគូស្វាមីភរិយាដែលជាវស្រាបៀរ កម្ពុជាសម្រាប់ទទួលភ្ញៀវក្នុងថ្ងៃមង្គលការពិតប្រាកដតែប៉ុណ្ណោះដោយមិនអនុវត្តសម្រាប់ពិធីបុណ្យ ឬពិធីជួបជុំផ្សេងៗនោះទេ។ គូស្វាមីភរិយាមួយគូមានសិទ្ធិទទួលបានរង្វាន់តែម្តងប៉ុណ្ណោះ ទោះបីមានឈ្មោះឈ្នះប៉ុន្មានដងក៏ដោយ ចំណែកឯបុគ្គលិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសទាំងអស់ មិនអនុញ្ញាតឲ្យចូលរួមក្នុងកម្មវិធីនេះជាដាច់ខាត។

ការចាប់ឆ្នោតមានសរុបចំនួន៣លើក លើកទី១ នៅថ្ងៃទី៣០ មេសា លើកទី២ នៅថ្ងៃទី២៥ ខែមិថុនា និងលើកទី៣ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២។ ដូច្នេះគូស្វាមីភរិយាដែលមិនទាន់ត្រូវរង្វាន់ សូមកុំទាន់អស់សង្ឃឹមព្រោះការចាប់ឆ្នោតនៅសល់១លើកទៀត។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងទៅនឹងកម្មវិធីអាពាហ៍ពិពាហ៍ដ៏ទាន់សម័យរបស់ស្រាបៀរ កម្ពុជា លោកអ្នកអាចទាក់ទងទៅកាន់លេខទូរស័ព្ទ ០៦១/០៦៧/០៦៩/៩០២៩០២ ឬតាមរយៈទំព័រហ្វ៊េសប៊ុក ស្រាបៀរ កម្ពុជា https://www.facebook.com/cambodiabeer ។
ស្រាបៀរ កម្ពុជា ដើម្បីអ្នកមានស្នាដៃ
ពិសាដោយការទទួលខុសត្រូវ៕

To Top