អត្ថបទ

ចំណេញ​រហូត​ដល់ ៥​ដុល្លារ​នៅផ្សារ​ម៉ាក្រូ នៅ​ពេល​ទូទាត់​ថ្លៃ​ទំនិញ​​​តាម​ TrueMoney Wallet

ភ្នំពេញ៖ ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា​ កំពុង​ផ្តល់​ជូន​​អ្នកទិញទំនិញ​ នូវប្រម៉ូសិនសម្រាប់ចុងសប្តាហ៍ នូវ​​​ប្រាក់​ត្រលប់មកវិញរហូត​ដល់ ៥ដុល្លារ​ សម្រាប់​រាល់​ការ​ចំណាយ​ចាប់ពី ២៥​​ដុល្លារ​ឡើងទៅ ពី​កិច្ចសហប្រតិបត្តិការ​របស់​ ក្រុមហ៊ុន​​ជា​មួយ​នឹង​​ផ្សា​​ម៉ាក្រូ (Makro)។

ការ​ផ្តល់​ជូន​ពិសេស​នេះ គឺ​ជា​ការ​ចាប់ផ្តើម​នៃ​កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន ទ្រូម៉ាន់នី និងផ្សារ​ម៉ាក្រូ ដែល​ក្រុមហ៊ុនទាំង​ពីរ​នេះ​មានប្រភព ពីក្រុមហ៊ុនមេតែមួយ ពោលគឺ​​ជាផ្នែក​មួយ​នៃ​ក្រុមហ៊ុន CP Group។ អតិថិជន​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី ដែល​ធ្វើការ​ទូទាត់​ប្រាក់​សម្រាប់​រាល់​ ការ​ទិញ​ទំនិញ​របស់​ពួកគេ​នៅផ្សារ​ម៉ាក្រូ​ ដោយ​​ប្រើប្រាស់​កម្មវិធីទូទាត់ TrueMoney Wallet មាន​សិទ្ធិ​ទទួល​បានទឹក​ប្រាក់រហូតដល់ ៥​ដុល្លារ ត្រលប់មកវិញនៅថ្ងៃចុងសប្តាហ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ការ​ផ្តល់​ជូន​នេះ​ចាប់​ផ្តើម​ពី​ថ្ងៃនេះតទៅ​​រហូត​ដល់​ថ្ងៃ​ទី៣១​ ខែកក្កដា ឆ្នាំ២០២២។ កិច្ចព្រមព្រៀង​ផ្លូវការ​រវាង​ក្រុមហ៊ុន ទ្រូម៉ាន់នី និង​ផ្សារ​ម៉ាក្រូ ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី ២៨ ខែ​មិថុនា ឆ្នាំ​២០២២។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកា​គ្រប់​គ្រង​ផ្នែក​យុទ្ឋសាស្រ្ត​នៃ​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មាន​​ប្រសាសន៍​ថា៖ «ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុង​​​ផ្តល់ជូន​​​​គុណ​តម្លៃ និងអត្ថប្រយោជន៏ក្នុងការចំណេញ​ប្រាក់ (value for money) សម្រាប់​អតិថិជន​របស់​យើង។ ជា​មួយ​នឹង​កិច្ចព្រមព្រៀង​ចុង​ក្រោយ​បំផុតនេះ ក្រុមហ៊ុន​ទ្រូម៉ាន់នី​កំពុងផ្តល់ជូន​​នូវដំណោះស្រាយក្នុងការទិញទំនិញនៅ ផ្សារម៉ាក្រូដែលជាមជ្ឈមណ្ឌលបោះដុំ ទំនិញជាច្រើនមុខនៅ​​ក្នុង​ប្រទេស។ ដោយអត្ថប្រយោជន៏មួយដែលទ្រូម៉ាន់នី ផ្តល់ជូនអតិថិជននោះគឺ ការចំណេញសាច់ប្រាក់មកវិញពេលទិញទំនិញនៅ Makro ដោយធ្វើការ​ទូទាត់តាម​ TrueMoney Wallet»។

លោក JARERNSUK Yuttapoom នាយកគ្រប់គ្រងក្រុមហ៊ុន ​ម៉ាក្រូ​ ខេមបូឌា ​បាន​មាន​ប្រសាសន៍​ថា៖ «យើង​បាន​ដឹង​អំ​ពី​ការ​រីក​ចម្រើន​ដ៏​គួរឱ្យ ​ចាប់​អារម្មណ៍​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ ហើយ​​យើង​មាន​សេចក្តីសោមនស្សរីករាយ ដែលអាចផ្តល់ជូន​ផលិតផលមាន​គុណភាព ​របស់​​ផ្សារ​ម៉ាក្រូ​ដល់​​អតិថិជន TrueMoney ដែលស្ថិត​ក្រោម​កិច្ចព្រមព្រៀងពិសេសនេះ»។

គួរបញ្ជាក់ផងដែលថា បច្ចុប្បន្នផ្សារម៉ាក្រូបានបើកដំណើរការ ចំនួនពីរសាខាររួចមកហើយ ដែលសាខាទី១មានទីតាំង​នៅខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ និងសាខាទី២​នៅ​ខេត្តសៀមរាប។ ហើយក្រុមហ៊ុននឹងបន្តបើកដំណើរការ ជាច្រើនសាខាបន្ថែមទៀតនាពេលខាងមុខ។ ផ្សារ​ម៉ាក្រូ​គឺជា​មជ្ឈមណ្ឌល​លក់​ទំនិញ បោះដុំ​សម្រាប់អ្នក​ប្រកប​អាជីវកម្ម​ជំនាញ និង​ផ្តល់​ជូនផលិតផល​តម្លៃ​ បោះដុំ​ទៅកាន់​សហគ្រិន ភោជនីយដ្ឋាន អ្នក​ផ្តល់សេវាផ្គត់​ផ្គង់​ម្ហូប​អហារ​ដល់​សណ្ឋាគារ ស្ថាប័ន​ផ្សេងៗ និង​ហាក់​លក់ទំនិញខ្នាតតូច។

ក្រុមហ៊ុន ទ្រូម៉ាន់នី ​គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ឈាន​មុខ​គេ​មួយ​នៅ​​កម្ពុជា។ ក្រុមហ៊ុន ទ្រូម៉ាន់នី បាន​បង្កើន​ចំនួន​គណនី​ថ្មីទ្វេដង​ ក្នុង​ឆ្នាំ២០២១ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ និង​បង្កើន​ប្រតិបត្តិការ​របស់​អតិថិជន ៤០​ភាគរយ ​ក្នុង​រយៈ​ពេល​ដូចគ្នា ។

ទ្រូម៉ាន់នី គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ហិរញ្ញវត្ថុ​អន្តរជាតិ​ឈាន​មុខគេ និង​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Ascend Money ដែល​ជា​ក្រុមហ៊ុនផ្ដល់​សេវា​ហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែល​ជា​ក្រុមហ៊ុន​​ពីរ​ធំ​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ី។  TrueMoney Group គឺជាភ្លែត​ហ្វម​ហិរញ្ញវត្ថុ ​ដ៏ពេញ​និយម​បំផុត​មួយនៅ​អាស៊ីអាគ្នេយ៍យ៍ នា​ពេល​បច្ចុប្បន្ន។ ទ្រូម៉ាន់នី បាន​ពង្រីក​វត្តមាន​ក្នុង​ទីផ្សារ​របស់​ខ្លួន​ពី ១ប្រទេស ទៅជា ៦ប្រទេស​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត។

បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​​ប្រតិបត្តិការ​យ៉ាង​រឹងមាំ នៅក្នុង​ប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និង​ហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាង​គេ​បង្អស់​​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​មាន ៦៥.០០០ ភ្នាក់ងារ និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើន​ជាង​គេ​បង្អស់ ពោល​គឺ​ចំនួន​ ៨​​ពាន់​លាន​ដុល្លា​អាមេរិក ក្នុង​ឆ្នាំ២០១៩។ លើស​ពីនេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet ឈរ​​នៅ​លំដាប់ទី១ នៃ​កម្មវិធី E-wallet ទាំង​អស់​ក្នុង​ប្រទេស​ថៃ៕

To Top