អត្ថបទ

ងាយស្រួលម្លេះ! បង់ត្រឹមតែ ១០% នៃតម្លៃផ្ទះក្នុងគម្រោងបុរី Orkidé Development  (អ័រគីដេរ ឌីវែឡុបម៉ិន) លោកអ្នកអាចចូលរស់នៅបានភ្លាមៗតែម្តង!

ភ្នំពេញ៖ គម្រោងបុរី Orkidé Development បានប្រកាសផ្តល់ជូន និង សម្រួលអោយ អតិថិជននូវការទិញផ្ទះកាន់តែមានលក្ខណៈងាយស្រួលជាងពេលណាៗទាំងអស់សម្រាប់ អតិថិជន ដែលចាប់អារម្មណ៍ និង មានបំណងចង់រស់នៅក្នុងគម្រោងអភិវឌ្ឍន៍ របស់ខ្លួន ទោះមិនទាន់ មានប្រាក់គ្រប់ចំនួនសរុបក្តី ហើយការផ្តល់ជូននេះគឺសម្រាប់ម៉ូដផ្ទះ និង ខុនដូ គ្រប់ប្រភេទតែម្តង។ 

លោកស្រី Kelly Cheng នាយិការផ្នែកលក់ និង ទីផ្សារ បានមានប្រសាសន៍ថា “យើង សម្រេចផ្តល់ជូននូវការបង់ប្រាក់ ត្រឹមតែ ១០% នៃតម្លៃផ្ទះសរុប ហើយអនុញ្ញាតអោយ ម្ចាស់ផ្ទះអាចចូលរស់នៅបាននេះ ក្នុង គោលបំណងជួយសម្រេចក្តីស្រម៉ៃរបស់អតិថិជន យើង ដែលប្រាថ្នាចង់រស់នៅក្នុងគេហដ្ឋាន ដែលរចនាបថល្អប្រណិតបែបទាន់សម័យ សុវត្តិភាព គុណភាព និង ទីធ្លាធំទូលាយ ហើយម្យ៉ាងវិញទៀតយើងក៏យល់អំពី ការលំបាក អតិថិជនរបស់យើង លើផ្នែកហិរញ្ញវត្ថុនាពេលបច្ចុប្បន្ននេះផងដែរ។”

នាងខ្ញុំសង្ឃឹមថា ការផ្តល់ជូននេះ នឹងធ្វើអោយអតិថិជន ក៏ដូចជាប្រជាជនកម្ពុជា កាន់តែ ងាយស្រួលសម្រេចចិត្ត ក្នុងការជ្រើសរើសទីតាំងណាមួយរបស់គម្រោងអភិវឌ្ឍន៍ Orkidé Development ជាគេហដ្ឋានដ៏ មានសុភមង្គលសម្រាប់ក្រុមគ្រួសាររបស់ពួកគេ។

សូមបញ្ជាក់ផងដែរថា ចំនួនទឹកប្រាក់ ៩០% ទៀត នៃតម្លៃផ្ទះ អតិថិជន អាចស្នើរសុំកម្ចី និង បង់រម្លោះផ្ទាល់ជាមួយដៃគូរហិរញ្ញវត្ថុរបស់យើងគឺ ធនាគារ FTB ក្នុងកម្រិតអត្រាការប្រាក់ សមរម្យបំផុត ឬអតិថិជនអាចស្វែងរកកម្ចីពីធនាគារណាមួយដែលពួកគេអាចទទួលបាន។ 

សម្រាប់ពត៌មានបន្ថែម លោកអ្នកអាចធ្វើការទំនាក់ទំនងផ្ទាល់ជាមួយក្រុមការងារដែលមាន ទីតាំងការិយាល័យផ្នែកលក់ អ័រគីដេ ដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ តាមបណ្តោយ ផ្លូវជាតិលេខ៦A ហួសស្ពានជ្រោយចង្វារ៧គ.ម បត់ឆ្វេងតាមស្តុបអ័រគីដេ

-ឬការិយាល័យលក់ អ័រគីដេ ដឹពោធិ៍ចិនតុង តាមបណ្តោយផ្លូវវត្តតាំងកសាង ទល់មុខព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ឬទំនាក់ទំនងតាមរយះលេខទូរស័ព្ទ 098 73 3333 – 095 277 277 – 085 388 388 – 076 879 9999 ឬ ហ្វេសប៊ុកផេក https://www.facebook.com/orkide.development

To Top