ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងបើកដំណើរការជាសាធារណៈ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ជាមួយនឹងវត្តមានហាងម៉ាកល្បីៗជាច្រើន មកពីជុំវិញពិភពលោក ដូចជា ភោជនីយដ្ឋាន ហាងលក់សម្លៀកបំពាក់ ហាងលក់គ្រឿងបរិក្ខារអេឡិចត្រូនិក និងហាងលក់ផលិតផល ក៏ដូចជាសេវាកម្មជាច្រើនទៀត។

ក្រោមទឹកប្រាក់វិនិយោគប្រមាណជាង ១៥០ លានដុល្លារអាមេរិក ពីក្រុមហ៊ុន ជីប ម៉ុង រីថែល ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល បានទាក់ទាញដៃគូពាណិជ្ជកម្មជាច្រើន ដែលសុទ្ធសឹងជាម៉ាកលំដាប់ថ្នាក់ជាតិ និងអន្តរជាតិ តួយ៉ាងដូចជា H&M, Adidas, Calvin Klein, Parfumerie, Converse, Fila, Nine West, Starbucks, Brown Coffee and Bakery, Ice-Watch, TEN11, Kohnan Japan, Miniso, Chip Mong Supermarket ជាដើម។
ផ្សារទំនើបដែលត្រូវបានសាងសង់ អស់រយៈពេលជាង ៤ ឆ្នាំនេះ មិនត្រឹមតែបម្រើតម្រូវការដ៏ច្រើនលើសលប់ របស់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការបង្កើនទំនាក់ទំនងជិតស្និទ្ធ រវាងដៃគូពាណិជ្ជកម្ម ជាពិសេសរវាងកម្ពុជា និងវិនិយោគិនបរទេស បង្កើនជីវភាពរស់នៅបែបស៊ីវីល័យ និងថែមទាំងបង្កើតនូវឱកាសការងារ យ៉ាងសម្បូរបែបជូនដល់ប្រជាពលរដ្ឋទៀតផង។
និយាយអ៊ីចឹង តើអ្នកស្គាល់ទីតាំងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ហើយឬនៅ? ផ្សារទំនើបខ្នាតយក្សនេះមានទីតាំង ស្ថិតនៅក្នុងគម្រោងលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន (https://goo.gl/maps/K1bohZAZaG3Gbn3D9) ស្ថិតនៅក្បែរផ្លូវសំខាន់ៗដូចជា ផ្លូវ២៧១ ផ្លូវ៣៧១ និងផ្លូវ៦០ម៉ែត្រ ដែលជាតំបន់ដ៏មានសក្ដានុពល។
សូមកុំភ្លេចរង់ចាំការបើកដំណើរការ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ទាំងអស់គ្នាណា៎! សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://facebook.com/chipmong271megamall/៕





