ភ្នំពេញ៖ អង្គរវ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម នឹងបើកដំណើរការអាងពិពណ៌ត្រីទឹកសាប ទឹកប្រៃ និងសត្វជាច្រើនប្រភេទ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២២។
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-31_10-09-32-1024x683.jpg)
គម្រោងយើងបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ហើយបានបញ្ចប់ជាស្ថាពរ ដំណាក់កាលទី១ នៅក្នុងខែតុលា ឆ្នាំ ២០២២។ អាងពិពណ៌ត្រីនេះមានទំហំប្រមាណជាង ១ម៉ឺនម៉ែត្រគូប នឹងដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប និងត្រីទឹកប្រៃដែលមាន ស្រាប់ក្នុងប្រទេសកម្ពុជា និងមួយចំនួននាំចូលមកពីបរទេស។
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-31_10-09-30-1024x683.jpg)
សួនឧទ្យានយើងខ្ញុំ ក្នុងដំណាក់កាលទី១ ក៏មានតាំងពិពណ៌សត្វច្រើនប្រភេទដូចជា សត្វខ្លាមកពីប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្ដើកហ្លួង និងក្រពើភ្នំ…។ល។
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-31_10-09-28-1024x683.jpg)
គម្រោងនេះសង្កត់ធ្ងន់លើការអភិរក្ស និងអប់រំ ជាមួយនឹងកន្លែងកំសាន្តប្លែកៗ សំរាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប។ ពួកគេនឹងទទួលបាន ផលិតផលទេសចរណ៍ប្លែកមួយ ដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងអង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម។
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-31_10-09-26-1024x683.jpg)
សួនឧទ្យានយើងខ្ញុំ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ វិស័យទេសចរណ៏ ក្នុងខេត្តសៀមរាបរួមមាន៖
-បង្កើនរយៈពេលស្នាក់នៅ សំរាប់ភ្ញៀវទេសចរណ៍ ដែលមកលេងខេត្តសៀមរាប
-បង្ហាញពីភាពអស្ចារ្យ អំពីធនធានធម្មជាតិក្នុងបឹងទន្លេសាប
-ជាសួនកំសាន្តលំដាប់ស្ដង់ដារ អន្តរជាតិ
-ចូលរួមចំណែកក្នុងវិស័យអប់រំ ផ្តោតលើបរិស្ថាន និងការអភិរក្ស
-អភិរក្សសត្វដែលរងការទន្ទ្រាន ប្រភេទសត្វកម្រ ឬប្រភេទសត្វជិតផុតពូជ
-ផ្តល់ការងារដោយប្រយោល ដល់សហគមន៍ក្នុងស្រុកសូទ្រនិគម ព្រមទាំងអ្នកបើកបរ តាក់ស៊ី, ផាសអែប (PassApp) និងមគ្គុទេសទេសចរជាដើម។
-ផ្ដល់ការងារ និងចំណូលដល់សហគមន៍ ដូចជា ការដាំបន្លែ, ដំណាំអំពៅ, ឬស្សី, ដូង, ចេក។ល។
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-31_10-09-24-1024x683.jpg)
អង្គរវ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម គឺជាគោលដៅទេសចរណ៍ដ៏ល្អប្រណិត ដែលយើងទាំងអស់គ្នាស្រមៃចង់ឃើញ។ សួនឧទ្យាននេះក៏មានសកម្មភាព ដ៏អស្ចារ្យជាច្រើនទៀតដើម្បី ជាចំណេះដឹងនិងទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកទស្សនា។
ក្រៅពីការទស្សនាកំសាន្តនៅក្នុងឧទ្យាន យើងក៏មានសកម្មភាពជាច្រើនទៀត ដូចជា ផ្សារអណ្តែតទឹក ហាងលក់ទំនិញ ភោជ្ជនីយ៏ដ្ឋានសម្រាប់ទទួលទានអាហារ និងភេសជ្ជៈ និងហាងលក់វត្ថុអនុស្សាវរីយ៍ផងដែរ។ បន្ទាប់ពីបើកដំណើរការដំណាក់កាលទី១ យើងខ្ញុំនឹងបន្តសាងសង់ ដំណាក់កាលទី២ និងដំណាក់កាលបន្តបន្ទាប់ លើផ្ទៃដីសរុប ១០០ហិចតា។
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-31_10-09-22-1024x683.jpg)
អង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម មានអាសយដ្ឋាននៅតាមបណ្ដោយ ផ្លូវជាតិលេខ៦A,
ភូមិក្បូន, ឃុំខ្ចាស់, ស្រុកសូទ្រនិគម, ខេត្តសៀមរាប។
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-31_10-09-19-1024x683.jpg)
សម្រាប់ព័ត៌មានបន្ថែម ឬរូបភាព សូមទាក់ទង៖
លេខទូរស័ព្ទ៖ 081 502 555 | 012 444 568 អ៊ីម៉ែល៖ contact@awa-sr.com វិបសាយ http://www.awa-sr.com/
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-31_10-09-16-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-31_10-09-11-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-31_10-09-08-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-31_10-09-06-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-31_10-09-03-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-31_10-09-02-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-31_10-08-59-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-31_10-08-54-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-31_10-08-52-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-31_10-08-50-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-31_10-08-49-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-31_10-08-42-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-31_10-08-38-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-31_10-08-36-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-31_10-08-34-1024x558.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-31_10-08-32-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-31_10-08-30-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-31_10-08-27-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-31_10-08-25-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-31_10-08-23-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-31_10-08-21-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-31_10-08-17-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-31_10-08-03-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)