អត្ថបទ

សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ផ្តល់ការអប់រំស្ដង់ដារ ចក្រភពអង់គ្លេស នៅកម្ពុជា

ភ្នំពេញ ៖ ថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ២០២២ សាលា Shrewsbury ដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស មានមោទនភាព ក្នុងការនាំយកនូវស្តង់ដារអប់រំ របស់ចក្រភពអង់គ្លេស មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ យ៉ាងឆាប់រហ័ស នៃវិស័យអប់រំនេះ និងកិច្ចលើកកម្ពស់ ប្រព័ន្ធអប់រំ របស់ប្រទេស ឱ្យស្រប ជាមួយនឹងកម្រិតតំបន់ និងកម្រិតពិភពលោក ។ ក្រុមការងារសាលា កំពុងបើកទទួលពាក្យ សុំចុះឈ្មោះចូលរៀន ចាប់ពីពេលនេះតទៅ ។

សាលាអន្តរជាតិ Shrewsbury ភ្នំពេញ នឹងផ្តល់ជូន នូវការផ្តល់ការអប់រំ និងបទពិសោធន៍ ដល់សិស្សនៅកម្រិតមួយ ដែលមិនធ្លាប់មាន ពីមុនមកនៅក្នុងប្រទេសនា ពេលបច្ចុប្បន្ននេះ ។ សំណួរ ដែលគេអាចសួរ នៅត្រង់ចំណុចនេះគឺ «តើមានកត្តាអ្វីខ្លះ ធ្វើឱ្យការអប់រំ របស់អង់គ្លេសអស្ចារ្យ យ៉ាងនេះ»?

ការអប់រំ របស់ចក្រភព អង់គ្លេស ត្រូវបានគេទទួលស្គាល់ ជាសាកលជាយូរយារណាស់មកហើយថា ជាឧស្សាហកម្ម «ស្តង់ដារមាស» ហើយក៏មាន ហេតុផល ជាច្រើនសម្រាប់រឿងនេះផងដែរ ។ ដោយសារការអប់រំ របស់ចក្រភពអង់គ្លេស ប្រព្រឹត្ត ទៅដោយប្រើ ភាសាអង់គ្លេស ហើយភាសាអង់គ្លេស គឺជាភាសាទំនាក់ ទំនងទូទៅ នៅលើពិភពលោក សម័យទំនើប និង ជាភាសាសម្រាប់អាជីវកម្មអន្តរជាតិផងដែរ ដូចនេះវាប្រាកដ ជាមានអត្ថប្រយោជន៍ សម្រាប់អ្នកដែលរៀនចប់ ពីសាលាហើយអាចធ្វើទំនាក់ទំនងទាំងបែបផ្លូវការ និងក្រៅផ្លូវការជាភាសាអង់គ្លេស ដ៏ស្ទាត់ជំនាញនោះ ។

លោក Toby Waterson នាយកស្ថាបនិក បានគូសបញ្ជាក់ថា សាលា Shrewsbury នៅក្នុងប្រទេសអង់គ្លេស មានអាយុកាលជាងបួនរយហាសិបឆ្នាំ មកហើយ  និងមានកេរ្តិ៍ឈ្មោះល្បីល្បាញផ្នែកឧត្តមភាព នៃការអប់រំ ។ សាលាបានឈ្នះពានរង្វាន់ សាលាឯករាជ្យក្នុងឆ្នាំ 2020។ កាលពីជាង 20 ឆ្នាំមុនសាលា Shrewsbury Bangkok ត្រូវបានបង្កើតឡើងក្នុងទម្រង់តែមួយ ។ ក្រោយមកក៏មានShrewsbury ហុងកុង ហើយឥឡូវនេះសាលាShrewsbury បានមកដល់ទីក្រុងភ្នំពេញហើយ ។

លោក ថបប៊ី បានមានប្រសាសន៍បន្ថែមទៀតថា៖ «ក្នុងនាមជានាយក នៃសាលាដ៏ថ្មីស្រឡាងនៅកម្ពុជា ខ្ញុំគិតគូរពីការរងឥទ្ធិពល ក៏ដូចជាការជះឥទ្ធិពល និងបំលាស់ប្ដូរក្នុងសង្គម និងសេដ្ឋកិច្ចនៃការបង្កើត និងការលូតលាស់រីកចម្រើន របស់សាលា ។ សាលាអន្តរជាតិ Shrewsbury Phnom Penh គឺជាសាលាលំដាប់ខ្ពស់ដំបូងគេ ដែលមានស្ដង់ដារអប់រំ មកពីចក្រភពអង់គ្លេស នៅក្នុងប្រទេសកម្ពុជា» ។

លោកបានគូសបញ្ជាក់ បន្ថែមផងដែរថា ដោយសារតែសាលាអន្តរជាតិ Shrewsbury ភ្នំពេញ នឹងផ្តល់ការស្នាក់ក្នុង ពេលសិក្សាដ៏មានស្តង់ដារខ្ពស់ ដូច្នេះប្រទេសកម្ពុជា នឹង ចាប់ផ្តើមឃើញថា ក្រុមគ្រួសារ នឹងជ្រើសរើស បញ្ជូនកូនរបស់ពួកគេទៅសាលា ដោយពុំបាច់បញ្ជូនកូនៗ ក្រៅប្រទេស ដើម្បីទទួលបានការសិក្សាស្តង់ដារ អន្តរជាតិនោះទេ។

«Shrewsbury International School Phnom Penh ទន្ទឹងរង់ចាំ ក្នុងការធ្វើជាផ្នែកមួយ នៃដំណើរនេះ មិនត្រឹមតែបម្រើ ដល់អ្នកដែលជាផ្នែកមួយ នៃសហគមន៍សិក្សា របស់សាលាប៉ុណ្ណោះទេ ប៉ុន្តែក៏បម្រើដល់ដៃគូ និងទីភ្នាក់ងារនានា ក្នុងប្រទេសទាំងមូលផងដែរ ។ ហើយខ្ញុំទន្ទឹងរង់ចាំក្នុង ការជួបអ្នកដែលចាប់អារម្មណ៍ ក្នុងការធ្វើជាផ្នែកមួយ ឬធ្វើការជាមួយសហគមន៍ សាលាអន្តរជាតិ Shrewsbury ភ្នំពេញដូចគ្នាដែរ។ ដូចដែលខ្ញុំ បាននិយាយអញ្វឹងថា នេះគឺជាពេលវេលា ដ៏គួរឱ្យរំភើបមួយក្នុងការចូលរួមក្នុងវិស័យអប់រំ នៅក្នុងប្រទេសកម្ពុជា» នេះជាការលើកឡើងរបស់លោក ថបប៊ី ។

សម្រាប់កម្មវិធីសិក្សា របស់អង់គ្លេសមានមូលដ្ឋាន ទូលំទូលាយ ហើយមិនត្រឹមតែផ្តល់នូវភាពម៉ត់ចត់ និងការអភិវឌ្ឍន៍ក្នុងមុខវិជ្ជាស្នូល និងសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសំបូរទៅ ដោយជម្រើស និងផ្លូវផ្ទាល់ខ្លួន ដែលអនុញ្ញាតឱ្យសិស្ស ទទួលបានបទពិសោធន៍ យ៉ាងទូលំទូលាយក្នុងនាមជាមនុស្សជាតិ សិល្បៈច្នៃប្រឌិត វិទ្យាសាស្រ្ត និងភាសា។ កម្មវិធីសិក្សាជាតិជាភាសាអង់គ្លេស គឺមានភាពទំនើប ភារផ្សារភ្ជាប់ និងអាចបត់បែនបាន។ ការផ្តោតលើការអប់រំជារួម ហើយកូនសិស្សនីមួយៗក៏ជាចំណុចសំខាន់ នៃការអប់រំបែបអង់គ្លេសផងដែរ ។

សាលាអន្តរជាតិ Shrewsbury ភ្នំពេញបានបើកដំណើរការហើយ មានទីតាំងនៅក្នុងអគារ Flatiron ក្នុងភ្នំពេញស៊ីធីសេនធ័រ (សម្រាប់កុមារអាយុចាប់ពី ២ ទៅ ៥ឆ្នាំ) ។ សម្រាប់ទីតាំងធំរបស់សាលាគ្រោងនឹងបើកនៅខែកញ្ញា ឆ្នាំ 2024 នៅខណ្ឌជ្រោយចង្វារ ភាគខាងជើងនៃទីក្រុង ។ សាខាធំនេះនឹង មានការផ្គត់ផ្គង់អាហារ សម្រាប់សិស្សបឋមសិក្សា និងអនុវិទ្យាល័យព្រមទាំងផ្តល់ កន្លែងស្នាក់នៅផងដែរ៕

To Top