អត្ថបទ

ក្រុមហ៊ុន Smart Axiata រៀបចំ​ព្រឹត្តិការណ៍ ការប្រកួតកីឡាអេឡិចត្រូនិច​​អន្តរជាតិ លើកដំបូង​នៅ​កម្ពុជា

ភ្នំពេញ ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលជា​​​​ប្រតិបត្តិករ​ទូរស័ព្ទចល័ត​ឈាន​​​មុខ​គេ​​នៅ​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍ការប្រកួត​កីឡាអេឡិចត្រូនិច​អន្តរជាតិ​ជា​លើក​ដំបូង​​​ក្នុង​ប្រទេស​កម្ពុជា ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬ ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ 2023 (SEA Game 2023) ដោយផ្តល់ឱ្យអ្នកគាំទ្រនូវ​ភាព​រំភើប​រីករាយ​ក្នុងការ​ទស្សនា​ព្រឹត្តិការណ៍កីឡា​ដ៏ពេញ​និយម​បំផុ​តមួយ​ក្នុង​ពិភពលោក​នា​ពេល​កន្លង​​មក។

កីឡា​អេឡិច​ត្រូនិចគឺ​ជា​ផ្នែក​មួយនៃ​​វិញ្ញា​សារ​​កីឡា​នៅ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ២០២៣ ដែល​កម្ពុជានឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ ក្រុមហ៊ុន Smart Axiata មាន​មោទនភាព​ដែលបាន​ក្លាយ​ជាក្រុមហ៊ុន​ដំបូងគេ​​ក្នុង​ការ​​រៀបចំការប្រកួត​កីឡា​អេឡិចត្រូនិច​ដែលបាននិងកំពុងរីកលូតលាស់​ក្នុ​ងប្រទេស​កម្ពុជា​​ ដោយមាន​​ក្រុម​ម្ចាស់ផ្ទះរបស់កម្ពុជា​ចំនួនបី​គឺ SeeYouSoon, IMP និង BurnXFlash ​​ជាម្ចាស់ជើងឯកនៃ (Mobile Legend: Bang Bang Professional League – MPL) រដូវ​កាល​ទី១ ទី ២ និង ទី៣​ ហើយក៏ជា តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ដើម្បី​​​ចូលរួម​ប្រកួត​​ក្នុង​ប្រព្រឹត្តិការណ៍​កីឡាអន្តរជាតិមួយ​នេះ។

ក្រុមម្ចាស់ផ្ទះរបស់កម្ពុជា​ទាំងបី​នេះ នឹង​ប្រកួត​ជា​មួយ​ក្រុម​ផ្សេង​ទៀត​មក​ពី​ប្រទេសថៃ មីយ៉ាន់ម៉ា ឡាវ វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី។ គ្រប់​ក្រុមទាំង​អស់​នឹង​ប្រកួតដោយផ្ទាល់តទល់ គ្នា នៅ​ផ្សារ​ទំនើបអ៊ីអនសែនសុខស៊ីធី ក្នុងរាជធានីភ្នំពេញ ដើម្បីបញ្ចេញសមត្ថភាព និង​​ជំនាញ​របស់​ពួកគេ​ជា​មួយ​នឹងក្រុមផ្សេងទៀត នៅក្នុង​ហ្គេម Mobile Legends: Bang Bang (MLBB) ដ៏​ពេញនិយម។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មាន​ប្រសាសន៍​ថា៖ «នេះ​ គឺជាការប្រកួត​កីឡា​អេឡិច​ត្រូនិចអន្តរជាតិដំបូងបង្អស់នៅក្នុងប្រទេស​កម្ពុជា និងសម្រាប់អ្នកដែលចូលចិត្តលេង​ហ្គេម​នៅកម្ពុជា​ផង​ដែរ។ យើងមានមោទនភាពជាក្រៃលែងដែលអាចជួយនាំ​យក​ប្រទេស​កម្ពុជា​ទៅ​កាន់​​​ឆាក​ឌីជីថល និង​កីឡាអេឡិចត្រូនិក​តាម​រយៈ​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះសម្រាប់​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​លើកដំបូង ដែល​មិន​ធ្លាប់​មាន​នៅ​​ក្នុងប្រទេសកម្ពុជាពីមុនមក។ យើងទាំងអស់​គ្នា​នៅ​ក្រុមហ៊ុន Smart Axiata មាន​ទំនុក​ចិត្ត​ថា ក្រុម​កីឡាអេឡិច​ត្រូនិចរបស់កម្ពុជា ​​និង​អ្នកគាំទ្រ​របស់យើង​នឹង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាមាន​​មោទនភាព»។

ក្រុមហ៊ុន Smart Axiata គឺ​ជាអ្នកផ្តួចផ្តើម និងជា​អ្នក​គាំទ្រការប្រកួតអ្នកលេងហ្គេមអាជីព MPL ក្នុង​បីរដូវកាល​មុន ដែល​ផ្តល់​ឱកាស​ដល់​​ក្រុម​កីឡាអេឡិច​ត្រូនិច​ក្នុង​ស្រុក​​ឈាន​ទៅ​ប្រកួត​ជាមួយ​ក្រុម​ល្អបំផុត​នានា​នៅ​ក្នុងតំបន់​នៅ​ក្នុងការ​ប្រកួត​ពាន​រង្វាន់ និង​លីក​​អន្តរជាតិនានា។ ការប្រកួតនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី 19 ខែវិច្ឆិកា រហូតដល់ថ្ងៃទី 18 ខៃធ្នូ ជាមួយនឹងការប្រកួតវគ្គផ្ដាច់ព្រាត់ដែលនឹងធ្វើឡើងនៅ នៅ​ផ្សារ​ទំនើបអ៊ីអនសែនសុខស៊ីធី។

Leexin ដែលជាប្រធានក្រុម BurnXFlash បាននិយាយថា “ពួកយើងពិតជាមានអារម្មណ៍សប្បាយរីករាយ ដែលបាន​​​​ចូលរួម​​ព្រឹត្តិការណកីឡា​អេឡិចត្រូនិក​អន្តរជាតិ​លើកដំបូង ហើយប្រកួតប្រជែងជាមួយនឹងក្រុមកំពូលៗមកពីបណ្តាប្រទេសអាស៊ានក្នុងប្រទេសរបស់យើង។ យើង​ប្ដេជ្ញា​ចិត្តថាយក​ឈ្នះ​ដណ្តើមពានយក ​ ជើង​ឯក​ជូន​អ្នក​គាំទ្រ​កម្ពុជាឲ្យបាន​»។

ហ្គេម MLBB បាន​ទាក់​ទាញ​​អ្នកលេងជាច្រើនក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុន Smart Axiata នឹង​បន្តធ្វើជា​​ក្រុមហ៊ុន​​ដែល​ផ្តល់​​បណ្តាញ​ប្រកបដោយ​ស្ថិរភាព គួរឱ្យទុកចិត្ត ​ទទួលបាន ​បទពិសោធន៍ដ៏ល្អឯកសម្រាប់ការលេង​ហ្គេម​អនឡាញ​នេះ​នៅក្នុង​ប្រទេស​កម្ពុជា។

្រកុម​ជើងឯកនៃកីឡាអេឡិច​ត្រូនិចនឹងទទួលបាន​រង្វាន់ជាសាច់ប្រាក់សរុបចំនួន 10,000 ដុល្លាសហរដ្ធ​           អាមេរិក។​ ប្រិយមិត្ត​កីឡាអេឡិច​ត្រូនិច​​ដែល​​ចង់​ស្វែង​យល់​បន្ថែម​​អំពី​​ព្រឹត្តិការណ៍នេះ សូម​ចូលទៅកាន់​ទំព័រ​ហ្វេសប៊ុក Leng By Smart ​របស់​ក្រុមហ៊ុន Smart Axiata តា​ម​រយៈនៅ www.facebook.com/lengby smart ឬ​ចូល​​ទៅ​​កាន់​គេហទំព័ររបស់​ក្រុមហ៊ុន Smart Axiata តាមរយៈ www.smart.com.kh

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Appleនិង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPayសេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!               

To Top